នាង Choi Ji Woo បង្ហាញខ្លួនគួរឲ្យភ្ញាក់ផ្អើល ក្នុងពិធីសម្ពោធរឿង "High Heels"
កូរ៉េ៖ តារាសម្តែង ក្នុងរឿង "Winter Sonata" នាង Choi
Ji Woo វ័យ ៣៩ ឆ្នាំ បានបង្ហាញវត្តមាន ដើម្បីបង្អួតសម្រស់ស្រស់ស្អាត
ដូចកាលពីនាងនៅវ័យក្មេង ដាក់ភ្នែកទស្សនិកជន ក្នុងព្រឹត្តិការណ៍
សម្ពោធរឿងថ្មី "High Heels" ដែលប្រារព្ធធ្វើឡើង កាលពីថ្ងៃទី២ ខែមិថុនា
ឆ្នាំ ២០១៤ កន្លងទៅនេះ ។
ង Choi Ji Woo បានចូលរួម ក្នុងព្រឹត្តិការណ៍សម្ពោធរឿង ថ្មី "High Heels" នៅសាកលវិទ្យាល័យ Konkuk University theater ។ នាង Choi Ji Woo កម្រនឹងបង្ហាញខ្លួន ក្នុងសកម្មភាពសិល្បៈណាស់ ពេលដែលនាងបានបង្ហាញខ្លួន នៅការបញ្ចាំងរឿងនេះ នាងបានទទួលគាំទ្រ ពីទស្សនិកជនជាច្រើន និងអ្នកសារព័ត៌មានក្នុង និងក្រៅប្រទេស។
វត្តមាននៅលើកម្រាលព្រំ ពណ៌ក្រហម របស់នាង Choi Ji Woo ជាមួយសម្លៀកបំពាក់ ម៉ូដទាន់សម័យ និងសម្រស់ស្រស់ស្អាត នៅអាយុ ៣៩ ឆ្នាំ របស់តារាសម្ដែងរឿង "Winter Sonata" ធ្វើឲ្យតារាសម្តែងវ័យក្មេង មានការច្រណែន នឹងសម្រស់នាង ជាពន់ពេក៕