ជនជាតិភាគតិ​ចគ្រឹង ៩៤​គ្រួសារ ខេត្ត​រតនគិរី ត្រូវបាន​ប្រកាស​សុពល​ភាព ​នីតិបុគ្គល​ស្របច្បាប់​​

6/27/2014 0 Comments A+ a-


ethnic_kreng_140627_-khreng--2014-06-27ជនជាតិដើម ​ភាគតិ​ចគ្រឹង៩៤​គ្រួសារ ក្នុង​ភូមិ​ទុន ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្ត​រតនគិរី ត្រូវបាន​ក្រសួង​មហាផ្ទៃ ប្រកាស​សុពលភាព ជា​នីតិបុគ្គល​ស្របច្បាប់​។​
​ការប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នេះ ធ្វើ ឡើង​ក្នុង​ពិធី​លើក​ស្លាក និង​ប្រកាស​សុ ពលភាពនៅ​ថ្ងៃ​ទី​២៦ ខែមិថុនាម្សិលមិញ ​នេះ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ប្រធានការិយាល័យ​នៃ​នាយកដ្ឋាន​កិច្ចការ​នយោបាយ ​នៃ​ក្រសួងមហាផ្ទៃ ប្រធាន​ក្រុមប្រឹក្សា​ស្រុក អភិបាលរង​ស្រុក ព្រម ទាំង​តំណាង​អង្គការ​ដៃគូរ​ពាក់ព័ន្ធ​មួយ ចំនួនទៀត​។​
តំណាង​អង្គការ CEDAC/ GAA លោក ហ៊ាង ធារ៉ា មានប្រសាសន៍ថា សហគមន៍​ជនជាតិដើម​ភាគតិ​ចគ្រឹង ដែល​មាន​សមាជិក៩៤​គ្រួសារ សរុប​៣៧៣​នាក់ នៅ​ភូមិ​ទុន​នេះ បាន​ស្ម័គ្រចិត្ត និង​ឯកភាព​គ្នា ក្នុង​ការរៀបចំ​ចងក្រង​សហគមន៍​ឲ្យមាន​លក្ខណៈ​ស្រប​ច្បាប់ ក្នុង​គោលដៅ​ថែរក្សា​អត្តសញ្ញាណ​របស់​ខ្លួន និង​ការពារ​ដីធ្លី​ធនធានធម្មជាតិ​សម្រាប់​ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ ក្រោយ​។
លោក​បន្តថា ការលើក​ស្លាក​សហគម​ន៍ និង​ការប្រកាស​សុពលភាព​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ ដល់​សាធារណជន ឲ្យបាន​ដឹង​ឮ ជាពិសេស​អ្នកពាក់ព័ន្ធ​ទាំងអស់​ចូលរួម​គាំទ្រ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ ក្នុង​ការចូលរួម​អនុវត្ត គោលនយោបាយ​ជាតិ ស្តីពី​ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច គោលនយោបាយ​ស្តីពី​ការចុះបញ្ជី​ដី និង​សិទ្ធ​ប្រើប្រាស់​ដី​សហគមន៍​ជនជាតិដើម​ភាគ​នៅ​កម្ពុជា​។
ប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​កិច្ចការ​នយោបាយ នៃ​ក្រសួង​មហាផ្ទៃ លោក អាំ វាសនា ឲ្យដឹង​ដែរថា ពិធី​លើក​ទីស្នាក់ការ និង​ប្រកាស​សុពលភាព​សហគម​ន៍​ជនជាតិ​គ្រឹង ជា​នីតិបុគ្គល​ស្រប​ច្បាប់​នេះ  គឺជា​លើក​ទី៣៨ សម្រាប់​ខេត្ត​រតនគិរី ដែល​បាន​ចុះបញ្ជី​តម្កល់​សំណុំលិខិត នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ទទួលបាន​សិទ្ធិ​ពេញលេញ​ក្នុង​ការស្នើសុំ​ចុះបញ្ជី​ដី ជា​កម្មសិទ្ធិ​សមូ​លហ​ភាព​ស្របតាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០១១៕
ប្រភពពី vodhotnews.com