Apple អាចដោះស្រាយ បញ្ហាផលិតថ្ម ស្តើងសំរាប់ iPhone 6 អេក្រង់ 5.5 អីុងបានហើយ
ឥឡូវ បើតាម ដំណឹងចុងក្រោយ បានអោយដឹងថា Apple អាចរកបាន អ្នកដែល អាចផលិតថ្ម ស្តើងនេះបានហើយ គឺក្រុមហ៊ុន Suwoda របស់ចិន។ Sunwoda ទទួលបាន កាតព្វកិច្ច ក្នុងការ ផលិតថ្ម ប្រមាណ 20 លានគ្រាប់ ហើយដែល មួយគ្រាប់ មានតំលៃ ប្រមាណ $6.4 (40 យន់)។
គួររំលឹកថា ក្រុមហ៊ុន Apple ត្រូវបាន គេរំពឹងថា នឹងប្រកាស ពី iPhone 6c អេក្រង់ 4.7 អីុង នាអំឡុងខែ កញ្ញា ខាងមុខនេះ ហើយ iPhone 6 អេក្រង់ 5.5 អីុង នឹងត្រូវបាន ប្រកាស តាមក្រោយ៕
ប្រភព: GforGames