ពេជ្រ អាវីហ្សា និង រ៉េតធី ដូណា ដំណឹងត្រៀមរៀបការ មិនអាចទៅរួច
ភ្នំពេញ៖
គូសេ្នហ៍រវាង អ្នកគង្វាលចៀម រ៉េតធី ដូណា និងទេពអប្សរ ឱក សុគន្ធកញ្ញា
ដែលគេនិយាយថា ជាគូស្នេហ៍កម្សត់កម្រ តាំងពី ឱក សុគន្ធកញ្ញា មិនទាន់ស្គាល់
ភាពល្បីល្បាញ ក្នុងប្រទេស មានន័យថាយ៉ាងណា រហូតបានក្លាយជា កំពូលតារាចម្រៀង
រួចក៏បំផាយស្នេហ៍ឥតន័យនោះ ចោលគ្មានស្ដាយស្រណោះ ។ លើសពីនេះ ឱក សុគន្ធកញ្ញា
ថែមទាំងប្រកែក មិនទទួលស្គាល់ចំណងស្នេហ៍នេះឡើយ ដោយនាងតែងនិយាយថា អ្វីៗ ដូណា
ជាអ្នកគិតតែម្នាក់ឯង ។
ក្រោយពីបែកបាក់ ចំណងស្នេហ៍ចាស់វស្សា សល់តែស្រមោលមួយនេះ លោក រ៉េតធី ដូណា ក៏ទទួលស្គាល់ថា អ្វីៗបានបញ្ចប់ទៅហើយ គេបែរជាសង្កេតឃើញលោក ស្និទ្ធស្នាលជាមួយ តារាសម្ដែងស្រីស្រស់ស្អាតសិចស៊ី នាង ពេជ្រ អាវីហ្សា ជាតារារះថ្មី ទទួលការគាំទ្រច្រើនគួរសម តាមរយៈការសម្ដែងបទចម្រៀង កាយវិការបស់ផលិតកម្ម រស្មីហង្សមាស ។ ភាពស្និទ្ធស្នាលនេះ បានរុញច្រាន ឲ្យលោក រ៉េតធី ដូណា តន្ត្រីករអភ័ព្វស្នេហ៍ ធ្លាក់ចូលទៅក្នុងសារព័ត៌ថា លោកនឹងមានដំណឹងរៀបការ ជាមួយនាង ពេជ្រ អាវីហ្សា ក្នុងពេលឆាប់ៗនេះហើយ ។
ដោយសារមិនអាច ទាក់ទងនឹងម្ចាស់រឿង ទាំងពីរដើម្បីបំភ្លឺ បាន LookingTODAY បានព្យាយាមស្វែងរកចម្លើយ នៃរឿងនេះ ហើយមានប្រភពមួយ ដែលកៀកកិតជាមួយអ្នកទាំងពីរ បាននិយាយប្រាប់ LookingTODAY ថា " ចុះអ្នកណាអីក៏ពូកែ និយាយម្ល៉េះ ឃើញនំប៉ាវថា ជានំគ្រក់ទៅវិញ... អាវីហ្សា គ្មានថ្ងៃទៅរៀបការជាមួយ រ៉េតធី ដូណា ទេ.. ព្រោះនាងក៏ជាតារាសម្ដែង ល្បីឈ្មោះមិនធម្មតាដែរ ប្រាកដជាមានអ្នកស្រឡាញ់ច្រើន .."។ ប្រភពនោះ បាននិយាយទៀតថា "កាលពីពេលថ្មីៗនេះ មានព័ត៌មានថា អាវីហ្សា កំពុងតែមានទំនាក់ទំនងស្នេហ៍ជាមួយ បុរសអ្នកមានស្ដុកស្ដម្ភម្នាក់ និងមានឋានៈធំទៀតផង ដូច្នេះដំណឹងនេះ អាចស្របគ្នាជាមួយនឹង ដំណឹងថា នាងរៀបការជាមួយ រ៉េតធី ដូណា ធ្វើឲ្យគេយល់ច្រឡំក៏ថាបាន..!"។
ប្រភពព័ត៌មានក្បែរៗខ្លួនរបស់លោក រ៉េតធី ដូណា ក៏បានបង្ហើបដែរថា ថ្វីត្បិតតែស្នេហារាប់ឆ្នាំរបស់តារាជ្រកក្នុងដំបូល ហង្សមាស ទាំងពីររូបនេះ ត្រូវបានបញ្ចប់ទៅហើយក្ដី តែសម្រាប់លោក រ៉េតធី ដូណា ក៏នៅមិនទាន់ដាច់ចិត្ត ដាច់អាល័យទាំងស្រុងពី ឱក សុគន្ធកញ្ញា ដែរ ហើយការងារសិល្បៈទាំងប៉ុន្មាន ក៏ត្រូវទំនាក់ទំនងគ្នាជាប្រចាំដែរ ធ្វើឲ្យលោកមិនអាចធ្វើចិត្តបានភ្លាមៗនោះទេ៕ vai: lookingtoday.