បុរសម្នាក់ជិះម៉ូតូទៅបុករ៉ឺម៉កកង់៣ បណ្ដាលអោយក្រឡាប់រ៉ឺម៉ករងរបួសទាំងសងខាង
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូបោះពួយលឿនដូចហោះជ្រុលទៅបុកនិងរ៉ឺម៉កម៉ូតូកង់៣ធ្វើអោយក្រឡាប់និងរងរបួសកាលពី
វេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ខែឧសភាឆ្នាំ
២០១៤ ត្រង់ចំណុចមុខពហុកីឡាដ្ឋានជាតិអូរឡាំពិក
តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AU-3005 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត (លេខ២១៧) ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុមុខ ពហុកីឡាដ្ឋានជាតិអូរឡាំពិក ក៏បានជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់៣មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1L-7855 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូងច្រាស់ទិសគ្នា ធ្វើអោយរ៉ឺម៉កម៉ូតូកង់៣ក្រឡាប់ផ្ងារជើង បណ្ដាលអោយអ្នកបើកបរទាំង២នាក់រងរបួសបន្តិចបន្តួច។បន្ទាប់ពី កើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានអោយភាគីទាំង២ធ្វើការសំរបសំរួល បញ្ចប់រឿងនៅកន្លែងកើតហេតុដោយភាគីខាងម៉ូតូSLចេញថ្លៃខូចខាតដល់ ម្ចាស់រ៉ឺម៉កកង់៣៕