រថយន្ត បុកម៉ូតូ បណ្តាលឲ្យ ស្លាប់ម្នាក់

5/29/2014 0 Comments A+ a-


car crash
កណ្តាល ៖ មនុស្សម្នាក់ ត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារតែរថយន្តមួយគ្រឿង បុកជាមួយម៉ូតូជនរងគ្រោះ ក្រោយកើតហេតុអ្នកបើករត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១៧ និង៤៥នាទី ស្ថិតត្រង់គីឡូម៉ែត្រលេខ២៩ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀន ស្វាយ ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក CEROLET ពាក់ស្លាកលេខ ភ្នំពេញ 2x-5335 បើកបរ ក្នុងទិសដៅពីកើតទៅលិច ពីអ្នកលឿងទៅភ្នំពេញ លុះដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក ស្មាស់វី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AR-1843 អ្នកបើកបរពុំ ត្រូវបានគេស្គាល់ឈ្មោះនោះ ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ រីឯម៉ូតូវិញ រងការខូចខាតយ៉ាងដំណំផងដែរ ។ ចំណែកឯអ្នកបើកបរ រថយន្ត ក្រោយពេល កើតហេតុរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ រួចហើយបានយកវត្ថុ តាង ទាំងពីរ យកមករក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ រីឯសពវិញ រង់ចាំប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
____________
ផ្តល់សិទ្ទិដោយ៖dap-news.com