រថយន្តហ៊ីយ៉ាន់ដាយ បើកដូចហោះបុកម៉ូតូធុនធំផ្លោង ខ្ទាតមនុស្សធ្លាក់ទើរលើដំបូលរថយន្ត
រាជធានីភ្នំពេញ
៖
បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរដោយបាក់ដៃទាំងសងខាងនិងបែកប្លោកនោម
នៅសល់តែដង្ហើមចង្រិតក្នុងគ្រោះថ្នាក់ចរាចរមួយបង្កឡើងរវាងរថយន្ត
ហ៊ីយ៉ាន់ដាយ SANTA
ពណ៌សមួយគ្រឿងបើកបរដោយបុរសជនជាតិកូរ៉េម្នាក់បានបើកទៅបុកនិង
ម៉ូតូធុនធំពណ៌ខ្មៅ
មួយគ្រឿងម៉ាកR6បើកបរដោយបុរសម្នាក់ចំពីមុខពេញទំហឹងបណ្ដាលអោយផ្លោង
ខ្ទាតអ្នកបើកម៉ូតូទើរលើដំបូលរថយន្តកាលពីវេលាម៉ោង១និង១៥នាទី
រំលងអធ្រាតឈានចូលថ្ងៃទី០៨ មេសា ២០១៤ នៅចំណុច
មុខមន្ទីរពេទ្យព្រះកុសមះ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នៅកន្លែងកើតហេតុសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនិង បុរសជនជាតិកូរ៉េបើករថយន្តបង្កហេតុនៅឡើយទេ។ លោក ស៊ិន សុវណ្ណ នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរផ្លូវគោកខណ្ឌសែនសុខបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយ SANTA ពណ៌សមួយគ្រឿង អត់ទាន់មានស្លាកលេខ បើកបរដោយបុរសជនជាតិកូរ៉េម្នាក់ បានធ្វើដំណើរយ៉ាងលឿនដូចហោះតាមបណ្ដោយផ្លូវ ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏បានព្យាយាមបើកវ៉ានិងរថយន្តមួយ គ្រឿងទៀតនៅពីមុខទើបជ្រុលចង្កូតទៅបុកម៉ូតូធុនធំម៉ាកR6ពណ៌ ខ្មៅមួយគ្រឿង អត់មានស្លាកលេខចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសជាអ្នកបើកម៉ូតូផ្លោងខ្ទាត ទៅធ្លាក់ទើរនៅលើដំបូលរថយន្តបង្កហេតុខាងលើ ឃើញដូចនោះរថយន្តបង្កហេតុបានព្យាយាមបើករត់ទាំងជនរងគ្រោះទើរ លើដំបូលបានប្រមាណ១០០ម៉ែត្រដល់មុខមន្ទីរពេទ្យព្រះកុៈសុៈមៈទើបត្រូវ ប្រជាពលរដ្ឋនិងសមត្ថកិច្ចធ្វើការឃាត់បានទាំងរថយន្តនិងអ្នកបើកបរ។
បន្ទាប់ពីកើតហេតុ អ្វីដែលគួរអោយហួសចិត្តនោះគឺជនរងគ្រោះដែលត្រូវរថយន្តបុកទើរ លើដំបូលរថយន្តបើកមករត់មកមុខមន្ទីរពេទ្យព្រះកុៈសុៈមៈ ទៅហើយតែបែរជាគ្មានគ្រូពេទ្យណាម្នាក់អើពើយកជនរងគ្រោះទៅធ្វើការ សង្គ្រោះឡើយដោយទុកជនរងគ្រោះរហូតដល់ប្រជាពលរដ្ឋទ្រាំមិនបានក៏ ទូរស័ព្ទហៅរថយន្តសាមុយរបស់គ្លីនិកឯកជនមួយមកដឹកយកជនរងគ្រោះទៅ ធ្វើការសង្គ្រោះទៅវិញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅ វាស់វែងរួចស្ទូចយករថយន្តបង្កហេតុនិងម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើ ការដោះស្រាយតាមផ្លូវច្បាប់៕