ប្រជាពលរដ្ឋនិយាយថា (គ្រូសានចាប់សសៃ) នៅភូមិជង្ហុកឃុំអំពិលស្រុក កំពង់សៀមខេត្តកំពង់ចាម កំពុងតែឆបោកពួកគាត់
អ្នកភូមិជង្ហុកបាននិយាយថា(គ្រូសាន)នេះគាត់ចេះចាប់សសៃតែ គាត់បានបើកអាជីបមួយទៀតគឺព្យាបាលដោយចុចអង្អុលដៃដោយគ្រាន់តែយក អង្អុលដៃទៅចុចនៅកន្លែងណាដែលអ្នកមានជំងឺឈឺគឺជាការស្រេចហើយ គ្រូសាននេះនិយាយថាចេះព្យាបាលជំងឺគ្រប់ប្រភេទដោយគ្រាន់ចុចអង្អុល ដៃក្នុងនោះអ្នកជំងឺម្នាក់ត្រូវចុចចាប់ពី៦០ដងឡើងទៅហើយចុចម្ដង គ្រូសានទាលុយគុំណល់១ម៉ឺនរៀលទើបជាសះស្បើយ។
ប្រជាពលរដ្ឋបន្តថាគ្រូសានបានឆបោកពួកគាត់ថាព្យាបាលគ្រាន់តែ ចុចចង្អុល៦០ដងទៅ១០០ដងនិងជាសះស្បើយតែរហូតមកដល់ពេលនេះពួកគាត់មិន ទាន់មាននណាម្នាក់បានជាពីជំងឺនៅឡើយទេហើយការចំណាយលុយរបស់ពួក គាត់ក្នុងម្នាក់ៗអស់ចាប់ពី៦០ម៉ឺនឡើងទៅឲ្យគ្រូសាននេះដើម្បី ព្យាបាល។
អ្នកភូមិបន្ថែមថាដោយសាតែពួកគាត់ក្រីក្រហើយមានជំងឺផងនោះមិន មានលុយទៅរកសេវាព្យាបាលនៅមន្ទីរពេលនោះឡើយទើបនាំគ្នាស្វែងរក គ្រូដើម្បីព្យាបាលតែរកគ្រូមិនបាន។លុះដើរកយូៗទៅក៍បានជួបលោកគ្រូ សានដែលមានលំនៅដ្ឋានចូលវត្តអង្គរបាជ័យស្ថិតក្នុងភូមិជង្ហុកនេះ ហើយលោកគ្រូសាននេះបានសន្យាថាជំងឺអ្វីក៍គាត់មើលជាដែរតែត្រូវ យកថ្លៃសេវា១ម៉ឺនរៀលក្នុងពេលចុចម្ដង។
ប្រជាពលរដ្ឋបានបន្តថាចាប់តាំងពីបានឲ្យគ្រូសានព្យាបាលមកពួក គាត់បានលក់គោលក់ក្របីដើម្បីយកលុយឲ្យគ្រូសានក្នុងការព្យាបាល។ មិនតែប៉ុណ្ណោះគ្រូសានបាននិយាយថាការព្យាបាលរបស់គាត់គឺមិនចាំបាច់ ប្រើថ្មាំឧិសថនោះទេគឺគ្រាន់តែយកចង្អុលដៃទៅចុចកន្លែងណាដែល អ្នកជំងឺឈឺគឺជាតែម្ដងប៉ុន្តែមិនមានពលរដ្ឋណាម្នាក់បានជាសះស្បើយ នោះឡើយដូច្នេះពួកគាត់គ្រោងនិងដាក់ពាក្សបណ្ដឹងប្ដឹងគ្រូសាននេះទៅ ស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់ការទៅតាមផ្លូវច្បាប់ពីបទឆបោកកុំឲ្យ បោកពលរដ្ឋបន្តទៀត។
លោកគ្រូសានបាននិយាយប្រាប់តាមទូរស័ព្ទថាការព្យាបាលរបស់គាត់គឺ ព្យាបាលដោយប្រើព្រះភ្លើងអគ្គីចុចឲ្យចំកន្លែងណាដែលអ្នកជំងឺឈឺគឺ រលាយជំងឺជាតែម្ដង។
នេះជាគ្រូចម្លែកមួយដែលកម្រនិងបានជួបណាស់នៅក្នុងពិភពលោកព្រោះ គ្រូសាននេះព្យាបាលដោយគ្រាន់តែចុចចង្អុលដៃគឺជាស្បះស្បើយតែធាតពិត គឺឆបោក។
ពាកព័ន្ទទៅនិងករណីនេះបងប្អូនប្រជាពលរដ្ឋបានសំណូមពរទៅពលរដ្ឋ ផ្សេងទៀតមានការប្រុងប្រយ័ត្ននិងកុំជឿនូវការលួងលោមណាមួយពីគ្រូ ដោយសាត្រង់ថាក្នុងលោកនេះព្យាបាលជំងឺអ្វីក៍ប្រើថ្មាំដែរ៕