សាលាដំបូងរាជធានី​ភ្នំពេញ​ សម្រេច​តម្កល់ មិន​ចាត់ការ​លើសំណុំរឿង ​ប្តឹង​នាយករដ្ឋមន្ត្រី

3/26/2014 0 Comments A+ a-

04-Pheap-01នាង-សុ-ឃុនរាជធានី ​ភ្នំ​ពេញ ៖ ​តុលាការ​សា​លា​ដំបូងរា​ជធា​នីភ្នំ​ពេញ ​បានសម្រេច​តម្កល់ មិន​ចាត់ការ​សំណុំរឿង​ប្តឹង​​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រឿង​កាត់​ទឹកដី​កោះ​ត្រល់ និង​កោះ​ត្រ​ចក​សេះ​ទៅ​ឲ្យ​វៀត​ណាម និង​ការបង្ហូរ​ជន​អន្តោរ​ប្រវេ​ស​ ខុសច្បាប់​នៅក្នុង​ប្រទេស។
​ការសម្រេច​នេះ​បាន​ធ្វើឡើង​តាម​ដីកា​សម្រេច​លេខ ១៨០ ចុះ​ថ្ងៃទី​១៧ ខែ មីនា ដែល​ចេញ​ដោយ​លោក​ មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​សាលា​រាជធានី​ភ្នំពេញ​។ តុលាការក្រុង​ភ្នំពេញ​បើក​សិទ្ធិ​អោយ​ប្តឹង​ឧទ្ធរណ៍​រយៈពេល​ពីរ​ខែទៀត​។​
​សូម​រម្លឹកថា ​​យុវជន​ឈ្មោះ នាង សុ​ឃុន ប្រធាន​សហព័ន្ឋ​យុវជន​ខ្មែរ​អ្នក​ស្នេហា​ជាតិ បានដាក់​ពាក្យបណ្តឹង​ប្តឹង​ លោក ហ៊ុន សែន កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៤ ពីបទ​កាត់​ទឹកដី​កោះ និង​កោះ​ក្រចក​អោយទៅ​វៀតណាម​ និង​ការបង្ហូរ​ជន​អន្តោរ​ប្រវេ​ស​ខុសច្បាប់​ នៅក្នុង​ប្រទេសដោយ​ខុសច្បាប់​​។ យុវជនរូបនោះបន្តថា ​ការប្ដឹង​នេះ​មាន​ ភស្ដុតាង គ្រប់គ្រាន់​នៅក្នុង​ការដាក់បន្ទុក​និងបាន​ព្រមានថា នឹងដឹកនាំ​យុវជន​ធ្វើបាតុកម្ម បើសិនជា តុលា​ការមិន​ចាត់ការ​បណ្ដឹង​របស់ខ្លួន​ទេនោះ៕

យុវជន​ នាង សុ​ឃុន ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត នៅមុខ​តុលាការ (​រូប​ថ​តៈ​មុនី​រ័ត្ន​) ​
យុវជន​ នាង សុ​ឃុន ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត នៅមុខ​តុលាការ បន្ចាប់ពីដាក់ពាក្យបណ្តឹងរួច
ប្រភពពី Free Press Magazine 

Read more: http://www.cambodiapage.info/?p=20772#ixzz2x19EnXd2