កំពូលនាវា ពិឃាត ចិត្តត្រជាក់ ឬ កូននាគ ទឹកកក របស់ចិន ចេញជួយរុករក យន្តហោះ ម៉ាឡេស៊ី
ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ
សារព័ត៌មានបរទេស រដ្ឋចិន ស៊ិនហួរ កាលពីព្រឹកមិញនេះ វេលាម៉ោង ៩ និង ១៥
នាទីព្រឹក បានចេញផ្សាយ សារព័ត៌មានរូបភាព អោយដឹងថា រដ្ឋាភិបាលប្រទេសចិន បាន
សម្រេចបញ្ជូន កំពូលនាវា ពិឃាត ចិត្តត្រជាក់ ឬ Snow Dragon មានឈ្មោះថា Xuelong ទៅផែជាប់ មាត់សមុទ្ររដ្ឋ Perth
ប្រទេស អូស្រា្តលី ដើម្បីរង់ចាំ តែបញ្ជា ក្នុងការចេញប្រតិបត្តិការ
ចេញជួយរុករក កំទេចកំទី ២ ដែលបានគេ កំណត់មុខសញ្ញាអោយដឹងថា ទំនងជា បំណែក
របស់យន្តហោះម៉ាឡេស៊ី ដែលបានបាត់ខ្លួន អស់រយៈពេលជាង ១៣ ថ្ងៃកន្លងមកនេះ ។

បន្ថែមពីលើនេះ បើយោងតាម រដ្ឋបាលមហាសមុទ្ររដ្ឋនៃប្រទេសចិន បានគូសបញ្ជាក់អោយដឹងថា កំពូលនាវា ពិឃាត ចិត្តត្រជាក់ ឬ Snow Dragon ( កូននាគ ទឹកកក ) មានឈ្មោះថា Xuelong មួយ គ្រឿងនេះមិនយូរមិនឆាប់ វានឹងចេញប្រតិបត្តិការ របស់ខ្លួនជាក់ជាមិនខាន ដោយនៅក្នុងនោះ វារង់ ចាំបញ្ជាតែប៉ុណ្ណោះ ។

គួររំឭកថា បណ្តាប្រទេសជាសម្ព័ន្ធមិត្ត របស់ម៉ាឡេស៊ី ទាំងក្នុងតំបន់ និង ក្រៅតំបន់ ក្រោយពីទទួល បានតម្រុយចុងក្រោយ ថារដ្ឋាភិបាល ប្រទេស អូស្ត្រាលី បានរកឃើញ កំទេចកំទី ខណៈមានការ សង្ស័យ ថាអាចជា បំណែកយន្តហោះ ម៉ាឡេស៊ី នោះ រដ្ឋាភិបាលប្រទេសនីមួយៗ បានសម្រុកចេញ បញ្ជាអោយក្រុមការងារ របស់ខ្លួន ដឹកនាំកម្លាំងចុះ ទៅជួយស្វែងរក ពោលមានតាំងពី យន្តហោះ នាវា ចម្បាំង និង ឧទ្ធម្ភាគចក្រជាដើម នៅអំឡុងថ្ងៃសុក្រនេះ ដោយនៅក្នុងនោះ ទីតាំងដែលជាកន្លែង សង្ស័យ ចុងក្រោយគេបង្អស់នោះគឺ នៅក្នុង មហាសមុទ្រឥណ្ឌាភាគ ខាងត្បូង ចម្ងាយរាប់ពាន់គីឡូ ម៉ែត្រ ពីរដ្ឋ Perth ប្រទេស អូស្រ្តាលី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ
ប្រភព ៖ ស៊ិនហួរ