អាជ្ញាធរខេត្ដសៀមរាប រារាំងពិធីបង្ហោះប៉េងប៉ោង ទាមទារឲ្យដោះលែងអ្នក ជាប់ឃុំ២៣នាក់
សមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រពន្ធ
និងក្រុមអ្នករត់ម៉ូឌុប និងរ៉ឺម៉កកង់បី នៅថ្ងៃចន្ទនេះ
គ្រោងធ្វើពិធីបង្ហោះប៉េងប៉ោង នៅអាស្រមព្រះអង្គចេក ព្រះអង្គចម
និងនៅមុខប្រាសាទអង្គរវត្ត
ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងពលរដ្ឋ២៣
ដែលជាប់ព័ន្ធនាគារនៅត្រពាំងផ្លុង ក្នុងខេត្ដកំពង់ចាម
តែត្រូវសមត្ថកិច្ចរារាំង ក្រោមហេតុផលថា
ធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សាខាខេត្ដសៀមរាប លោក ផឹង សាម៉េធ ប្រាប់VODថា ក្រុមអ្នកដឹកភ្ញៀវប្រមាណ៤០នាក់ ធ្វើពិធីបង្ហោះប៉េងប៉ោង ដើម្បីទាមទារ ឲ្យតុលាការ បើកសវនាការ នៅថ្ងៃស្អែកនេះ ដោះលែងអ្នកជាប់ឃុំ២៣នៅខេត្ដកំពង់ចាម ឲ្យមានសេរីភាព ប៉ុន្ដែត្រូវសមត្ថកិច្ចដែលមានសម្លៀកបំពាក់ស៊ីវិល ប្រហែល២០នាក់ រារាំងពួកគាត់មិនឲ្យបង្ហោះប៉េងប៉ោង នៅតំបន់នោះឡើយ ដោយឲ្យពួកគាត់ធ្វើពិធីនេះ នៅខាងមុខស្នាក់ការសមាគមវិញ។ លោកបន្ដថា បើទោះបី អាជ្ញាធរហាមឃាត់ក៏ដោយ ក៏ក្រុមអ្នករត់រ៉ឺម៉កកង់បី និងម៉ូឌុប បានធ្វើពិធីនេះ បានសម្រេចមួយកន្លែង គឺនៅខាងមុខប្រាសាទអង្គរ។ លោកថា ការហាមឃាត់កន្លែងសាធារណៈនេះជាការរិតត្បិតសេរីភាពបញ្ចេញមតិ « គាត់ព្យាយាមរារាំងយើង មិនឲ្យបង្ហោះ ពីរកន្លែង នៅព្រះអង្គចេកព្រះអង្គចម ហើយនិងនៅមុខអង្គរ។ បង្ហោះប៉ោងប៉ោងបង្ហាញនូវសកម្មភាព ដែលយើងធ្វើក្នុងគោលបំណង ឲ្យសាធារណៈឃើញថា យើងចង់ទាមទារឲ្យមានការដោះលែង អ្នកដែលជាប់ឃុំ២៣នាក់នោះ»។
ករណីនេះ អ្នកនាំពាក្យ និងជាអភិបាលរងខេត្ដសៀមរាប លោក ប៊ុន ថាឬទ្ធិ មានប្រសាសន៍ថា សមាគមមិនបានសុំច្បាប់ពីអាជ្ញាធរ បើទោះបីមិនប៉ះពាល់សណ្ដាប់ធ្នាប់ក៏ដោយ «ចេះតែថាគេបង្ខំ ស្រុកទេសដែលគេសុខសាន្ត ធ្វើម៉េចមិនសុំច្បាប់ មិនប្រាប់គេមុន»។
ទោះជាយ៉ាងណា អ្នកសម្របសម្រួល អង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្ដសៀមរាប លោក នូ ពុទ្ធិ មានប្រសាសន៍ថា ពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិសម្ដែងមតិ ការជួបប្រជុំ ដោយអហិង្សា និងត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញ ដែលលោកចាត់ទុកករណីនេះថា ជាការរំលោភសិទ្ធិមនុស្ស «ហើយការរារាំងទាំងឡាយណា ដែលធ្វើដោយច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា បានបើកសិទ្ធិដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងការសម្តែងមតិនេះ គឺជាអំពើមិនត្រូវច្បាប់នោះទេ។ ហើយម្យ៉ាងវិញ ដំណើរការរបស់សមាជិកសមាជិកានៃសមាគមហ្នឹង គឺក្នុងបំណង អហិង្សា ដោយសន្តិភាព»។
សាលាឧទ្ធរណ៍ នឹងបើកសវនាការជំនុំជម្រះ បណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី១១ ខែកុម្ភៈស្អែកនេះ៕ប្រភព ពីវីអូឌី