តោះទៅមើល ហុងស៊ុយឆ្នាំមមី យ៉ាងម៉េចដែរ?
ហោរាចិនល្បីឈ្មោះ ក្នុងរាជធានីភ្នំពេញ លោក ចាំង ហាំងឡុង វ័យ ៦៥ ឆ្នាំ បានទស្សន៍ទាយអំពីជោគជតារាសីសម្រាប់ឆ្នាំទាំង ១២។ ដោយចាប់ផ្ដើមដំបូងឆ្នាំមមី៖
ឆ្នាំមមីធាតុមាស
ត្រូវបានហោរារូបនេះចង្អុលបង្ហាញនូវ ទិសជើងបែរទៅត្បូង
ធាតុទឹក កើតឈៀងជើង ធាតុដី លិចឈៀងខាងត្បូង ធាតុដី
ល្អដូចគ្នា។លោកអ្នកកើតឆ្នាំនេះ
បើមានធាតុដូចគ្នាគឺរឹងដាក់គ្នាមែនទែន។ឆុងខ្លាំងជាងគេ
គឺធាតុភ្លើង និងធាតុឈើ។ ល្អជាងគេគឺធាតុដី និងធាតុទឹក។
ឆ្នាំជូត
ក្នុងឆ្នាំនេះ លោកអ្នកកើតឆ្នាំជូត ត្រូវមានតំណមបីខ ៖ ទី១ សង់ផ្ទះ ជួសជុល ការដ្ឋានសាងសង់កុំទៅជិត។ទី២ កុំទៅចូលរួមបុណ្យសព ឬកុំមើលសាកសព។ ទី៣ អាពាហ៍ពិពាហ៍អាចចូលរួមបាន តែបើនៅកំលោះកុំទៅកំដរគេ។ ម្យ៉ាង បើមានគ្រួសារ ហើយកុំទៅរៀបគ្រែចងម៉ុងឲ្យគេ កុំទៅដឹកដៃកូនកំលោះក្រមុំ។លោកអ្នកកើតឆ្នាំជូត ឆ្នាំថ្មីនេះ ត្រូវប្រុងប្រយ័ត្នចាញ់បោកគេ។ ពេលប្រគល់លុយ ឬទទួលលុយពីគេត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់។កុំលោភលន់ និងចង់បានរបស់គេ។ ឆ្នាំនេះដែរ ត្រូវប្រយ័ត្នគ្រោះថ្នាក់ ខែមិនា មិថុនា កក្កដា និងខែតុលា។ ឆុងនៅម៉ោង ៥ ដល់៧ ព្រឹក ថ្ងៃត្រង់ម៉ោង ១១ ដល់ម៉ោង ៣ រសៀល យប់ម៉ោង ៧ និងម៉ោង ៩។ ឆុងខ្លាំង ឆ្នាំមមែ និងឆ្នាំមមី។
ឆ្នាំឆ្លូវ
លោកអ្នកកើតឆ្នាំឆ្លូវ កុំប្រហែសឲ្យសោះ ព្រោះលោកអ្នកអាច បាត់របស់មានតម្លៃមួយចំនួនដូចជា លុយកាក់ ទូរសព្ទ ដោយត្រូវចោរលួច ឆក់ ឬប្លន់។ ដូច្នេះពេលចេញទៅទីជិតឆ្ងាយ ត្រូវប្រុងប្រយ័ត្នទុកដាក់របស់មានតម្លៃ ឲ្យបានល្អ។ ជាងនេះទៀត ចូរកុំរកស៊ីចូលហ៊ុនជាមួយមិត្តភ័ក្ដិ ប្រយ័ត្នចាញ់បោកគេ។ ជាពិសេស អ្នកកើតឆ្នាំ មមី មមែ និងឆ្នាំច។ ឆុងខែប្រហាក់ប្រហែល នឹងឆ្នាំជូតដែរ គឺខែ មិនា មិថុនា កក្កដា និងខែតុលា។ ឆុងម៉ោងពីម៉ោង ១១ ថ្ងៃត្រង់ ដល់ម៉ោង ៣ រសៀល យប់ម៉ោង ៧ និងម៉ោង ៩។
ឆ្នាំខាល
ចំពោះអ្នកកើតឆ្នាំខាល ឆ្នាំថ្មីនេះលោកអ្នកមានរាសីល្អជាមួយ អ្នកកើតឆ្នាំមមី។ ប៉ុន្តែអ្នកកើតឆ្នាំនេះ ចូរកុំរវល់រឿងគេ កុំធានា និងកុំឡើងតុលាការក្ដីក្ដាំឲ្យសោះ។ គួរស្វែងរកដំណោះស្រាយតាមសន្តិវិធីល្អជាង ហើយបើប្រហែសតែបន្តិច លោកអ្នកអាចមានអ្នកលបវាយពីក្រោយខ្នង ដោយមិនដឹងខ្លួន។ អ្នកកើតឆ្នាំនេះ ត្រូវប្រយ័ត្នខែកុម្ភៈ ឧសភា និងខែសីហា។ ឆុងម៉ោង ៣ ដល់ម៉ោង៥ ទាបភ្លឺ ពេលព្រឹកម៉ោង ៩ ដល់១១។
ឆ្នាំថោះ
អ្នកកើតឆ្នាំថោះ បើស្រីល្អ តែបើមនុស្សប្រុសអត់សូវល្អទេ ក្នុងឆ្នាំថ្មីនេះ។ លោកអ្នកអាចខាតបង់ទ្រព្យសម្បត្តិ។ ដូច្នេះត្រូវជៀសវាងដាច់ខាងល្បែងស៊ីសង ហើយបើចង់រកស៊ី ដៃខ្លីកុំចង់ឱបភ្នំ។ ប៉ុន្តែត្រូវតែសកម្ម នឹងការងារ ហើយមានការប្រុងប្រយ័ត្នពិសេសខែមិនា កញ្ញា និងខែធ្នូ ។ ឆុងម៉ោង ៤ ដល់ម៉ោង៧ ព្រឹក ។ ពេលយប់ម៉ោង ១១ ដល់ម៉ោង ១ រំលងអធ្រាត្រ។
ឆ្នាំរោង
អ្នកកើតឆ្នាំរោង ឆ្នាំថ្មីនេះល្អណាស់ ទាំងលុយកាក់ ខោអាវ ស្លៀកពាក់មិនខ្វះខាតទេ។ ប៉ុន្តែដោយសារមានតារាមរណទុកចូលមកប្រកាន់ ក្នុងជីវិតរបស់យើង ក្នុងឆ្នាំនេះ។ យកល្អត្រូវមានការប្រុងប្រយ័ត្ន បញ្ហាសុខភាពខ្លួនឯង និងសុខភាពដូនតា។ កុំទៅហែបុណ្យសព ឬមើលសាកសព។ ឆ្នាំនេះឆុងនៅខែមេសា តុលា ខែមករា ឆ្នាំ២០១៥ ល្អ ៥០ % ។ ឆុងម៉ោង ៧ ដល់ម៉ោង៩ព្រឹក ពេលយប់ម៉ោង ១ ដល់ម៉ោង ៣។
ឆ្នាំម្សាញ់
អ្នកកើតឆ្នាំម្សាញ់ ប្រុសល្អ ស្រីអត់សូវល្អទេ ឆ្នាំថ្មីនេះ។ បើជាមនុស្សស្រីត្រូវប្រយ័ត្ន ខ្លួនឯង ឬប្តីក្រែងមានជនទី៣ ឬជនទី៤ ផិតក្បត់គ្នា។ ឆ្នាំនេះយកល្អពេលមានបញ្ហាកើតឡើងត្រូវប្រកាន់គោលការណ៍ឈ្នះៗ ទាំងសង្ខាង និងកុំមានគំនុំនឹងគ្នា។ ខែកុម្ភៈ ឧសភា និងខែវិច្ឆិកា ដាច់ខាតកុំប្រព្រឹត្តិល្បែងស៊ីសងឲ្យសោះ។ បើធ្វើដំណើរឆ្ងាយត្រូវប្រុងប្រយ័ត្ននៅម៉ោង ៩ ដល់ម៉ោង១១ ព្រឹក ពេលយប់គឺទៀបភ្លឺម៉ោង ៣ដល់ម៉ោង៥ ។ ត្រូវតមបីខដូចឆ្នាំឆ្លូវដែរ។ យកល្អត្រូវរកយ៉ាន់សែនឲ្យទេវតា ហើយឆ្នាំនេះទេវតាចាំងឈឺ បើយើងដុតធូបចេះតែរម្លឹកទៅ សុំសុខសប្បាយ។ប្ រយ័ត្នគ្រោះថ្នាក់ឃើញឈាម ដោយចៃដន្យ។ ប្រើកាំបិត កាំភ្លើងត្រូវមានការប្រុងប្រយ័ត្ន។
ឆ្នាំមមែ
អ្នកកើតឆ្នាំនេះល្អលេខ១ តែក៏ត្រូវមានការប្រុងប្រយ័ត្នបំផុតផងដែរ ព្រោះល្អៗណាស់ អាក្រក់អាក្រក់ណាស់។ ធ្វើអ្វីមួយកុំជិះសេះលែងដៃ បញ្ហាស្មុគស្មាញអាច ដោះស្រាយបាន។ យកល្អមិនត្រូវទៅមន្ទីរពេទ្យសួរសុខទុក្ខ អ្នកមានជំងឺធ្ងន់នោះទេ ជាពិសេសអ្នកកើតជំងឺឆ្លងមានរបេង ថ្លើមជាដើម ត្រូវមានការប្រុងប្រយ័ត្ន។ តែបើចាំបាត់ត្រូវទៅ គឺឈរនៅខាងលើខ្យល់។ ម្យ៉ាងកុំចង់បានលុយពេកប្រយ័ត្នឈឺខ្លួនឯង។ អ្នកកើតឆ្នាំនេះឆុងខែ កក្កដា វិច្ឆិកា ធ្នូ ខែ មករា ឆ្នាំ២០១៥ ។
ឆ្នាំវក
លោកអ្នកកើតឆ្នាំនេះ យកល្អ កុំទៅចូលរួម ក្នុងពិធីបុណ្យសព កុំមើលក្តាមឈូស ។ បើជៀសមិនបានត្រូវអង្គុយនៅខាងក្រៅ បើចូលរួមហែបុណ្យសព ចូលផ្លូវផេ្សង ត្រលប់មកផ្ទះវិញត្រូវចូលច្រកផេ្សង និងត្រូវដុតក្រដាសសែន បន្ទាប់មកដើរកន្លងក្រដាសសែននោះ កុំឲ្យព្រលឹងស្ថិតនៅខ្លួនយើង។ បន្ទាប់មកមុខនឹងចូលបន្ទប់ត្រូវយកទឹកមានផ្កាលុបមុខបន្តិចទៅ។ ខែឆុងខ្លាំងជាងគេមានខែសីហានិងខែវិច្ឆិកា។ ឆុងម៉ោង ៣ដល់៥ ទៀបភ្លឺ យប់ម៉ោង ៩ ដល់ម៉ោង១១ ។
ឆ្នាំរកា
ឆ្នាំថ្មីនេះចំពោះមនុស្សស្រីអាចរៀបអាពាហ៍ពិពាហ៍បាន។ ចំពោះមនុស្សប្រុស មិនសូវល្អទេ ហើយឆ្នាំ២០១៦ ចាំយកកូន។ ការរកស៊ីហ៊ុនគ្នាជាមួយអ្នកកើតឆ្នាំរោង ម្សាញ់ វក ជូត ឆ្លូវ អាចរកស៊ីបាន។ ប៉ុន្តែកុំហ៊ុនជាមួយអ្នកកើតឆ្នាំថោះ និងច។ យកល្អរឿងរ៉ាវតិចតួចគួរមានការអត់ធ្មត់ កុំឈ្លោះប្រកែកគ្នា។ ឆុងខែមិនា និងខែវិច្ឆិកា ។ឆុងម៉ោង ៥ ដល់៧ ព្រឹកខ្លាំងជាងគេ។
ឆ្នាំច
លោកអ្នកកើតឆ្នាំនេះប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ ព្រោះឆ្នាំថ្មីនេះតារាខ្លាស ឈានចូលមក ។ ដូច្នេះត្រូវមានការប្រុងប្រយ័ត្ន ត្រួតពិនិត្យរថយន្ត ឲ្យបានល្អ មានប្រព័ន្ធហ្វាំង ចង្កូត និងគោរពច្បាប់ចរាចរណ៍ជាដើម។ ធម្មតា ចិនប៉ះទេវតាខ្លាសឡើងវត្តភ្នំ ឬទៅក្រុងតាខ្មៅ និងទៅផ្សារអូឡាំពិក ត្រូវសែនដល់ទេវតាខ្លាស ដាក់សាច់ជ្រូកឆៅបីខាំ ឲ្យខាំនៅមាត់ខ្លា ទី២ យកពងទារស ឆៅពីរគ្រាប់។បើឡើងវត្តចូលពីកើតត្រូវចេញពីជើង កុំទៅមកផ្លូវដដែល។
ឆ្នាំកុរ
រាសីរបស់លោកអ្នកល្អណាស់ ក្នុងឆ្នាំ២០១៤ នេះ ។ ប៉ុន្តែកុំភ្លេចខ្លួនសប្បាយជាមួយស្រីញី យកល្អឲ្យតែថ្ងៃ១៥ កើតពេលយប់ ចិនសែនចេកណាំវ៉ា ខ្មែរសែនចេកពងមាន់ ហើយបួងសួងទេវតាឲ្យជួយថែរក្សា។ ឆ្នាំនេះត្រូវប្រយ័ត្នបញ្ហាសុខភាព។ ឆុងខែឧសភា និងខែសីហា ។ ឆុងម៉ោង ៩ ដល់ម៉ោង១១ ព្រឹក ពេលរសៀលម៉ោង ៣ ម៉ោង ៥៕