មេដឹកនាំ​សហជីព​កម្មករ ដែល​ជំទាស់​នឹង​ការ​តម្លើង​ប្រាក់ខែ បាត់​ខ្លួន តែ​សកម្មជន​សិទ្ធិមនុស្ស អះអាងថា កំពុង​ជ្រកកោននៅ​កន្លែង​សុវត្ថិភាព

1/05/2014 0 Comments A+ a-

ភ្នំពេញ: មេដឹកនាំ​សហជីព​កម្មករ ដែល​ជំទាស់​ប្រឆាំង​នឹង​ការ​តម្លើង​ប្រាក់ខែ​កម្មករ​ត្រឹមតែ ១០០ ដុល្លារ ដោយ​ពួកគាត់​តវ៉ា​ទាមទារ​ដល់ ១៦០ ដុល្លារ រួមមាន លោក​រ៉ុង​ឈុន លោក​ជា​មុនី លោក​អាត់​ធន់ លោក​ប៉ាវ​ស៊ីណា លោកស្រី​ម៉ម​ញឹម និង​លោកស្រី​យ៉ាង​សោភ័ណ្ឌ មិន​អាច​​ទាក់ទង​បាន​ទេ កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤​។ ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត បាន​អះអាង​ថា មិន​មាន​ការចាប់ខ្លួន​មេដឹកនាំ​សហជីព​ទេ កាលពី​ថ្ងៃ​ទី​៤​មករា តែ​ពួកគាត់ បាន​ភៀសខ្លួន ទៅ​ស្នាក់នៅ​កន្លែង​មាន​សុវត្ថិភាព​។​
​លោក អំ សំអាត បានបញ្ជាក់​ថា ក្នុងនោះ លោក​កឹម​សុខា និង​លោក​សម​រង្ស៊ី ក៏​កំពុងតែ​ស្នាក់​នៅ​កន្លែង​មាន​សុវត្ថិភាព​ផងដែរ​។​
​អំពី​បាតុកម្ម​តវ៉ា​របស់​កម្ម​ករ​រោងចក្រ​កាត់ដេរ ក៏ដូចជា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៤​មករា ក៏​ត្រូវបាន​លោក​អំ​សំអាត កត់សម្គាល់ថា មិន​កើត​មាន​ទៀត​ទេ​។ តែ​មាន​ការ​បណ្ថេញ​ក្រុមបាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ចេញពី​ទីលាន​ប្រជាធិបតេយ្យ នៅ​ក្រោយ​ស្ថានទូត​អាមេរិក ជិត​វត្តភ្នំ​៕​
ប្រភពពីCEN