ប្រជាពលរដ្ឋ នៅសង្កាត់ ភ្នំពេញថ្មី រាប់រយគ្រួសារ ខឹងសម្បា រឿងភ្លើងដាច់ តាំងពីព្រឹក
ភ្នំពេញ ៖ ប្រជាពលរដ្ឋរាប់រយគ្រួសារ
នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅល្ងាច និងយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤
បាននាំគ្នាខឹងសម្បាយ៉ាងខ្លាំង ដោយសារតែការដាច់ចរន្ដអគ្គិសនីនៅតំបន់នោះ
តាំងពីព្រឹកមកម្ល៉េះ ហើយមកដល់ម៉ោង៧យប់ថ្ងៃដដែលនេះ ភ្លើងមិនទាន់បើកនៅឡើយទេ ។
ប្រជាពលរដ្ឋបាននិយាយថា មូលហេតុដែលនាំឱ្យភ្លើងដាច់ បណ្ដាលមកពីខាងមន្ដ្រីអគ្គិសនីមកតភ្លើង ឱ្យបុរីមួយកន្លែង នៅក្បែរនោះ ដោយផ្ដាច់ភ្លើងតាមផ្ទះប្រជាពលរដ្ឋជាបណ្ដោះអាសន្ន ប៉ុន្ដែពេលតភ្លើង ឱ្យបុរីរួចហើយ បែរជាមិនបានតភ្លើងទៅឱ្យប្រជាពលរដ្ឋវិញ។
ប្រជាពលរដ្ឋសំណូមពរ ឱ្យអាជ្ញាធរខណ្ឌ និងមន្ដ្រីអគ្គិសនី ជួយដោះស្រាយបញ្ហារបស់ពួកគាត់ផង បើមិនដូច្នោះទេ នឹងផ្ទុះការតវ៉ាកាន់តែខ្លាំង៕
___________________________
ផ្តល់សិទ្ធិដោយ៖ DAP