លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​លើ​កម្មវិធី​កែទម្រង់​ផ្សេងៗ នៅ​វិមាន​​សន្តិភាព​​

1/29/2014 0 Comments A+ a-

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៩​ខែ​មករា​នេះ ចូលរួម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ទាក់ទង​នឹង​ការពិនិត្យ​វាយតម្លៃ​ទៅ​លើក​កម្មវិធី​កែទម្រង់​ស៊ី​ជម្រៅ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈរដ្ឋមន្ត្រី​របស់​លោក បើកប្រជុំ​បើកទូលាយ​មួយ ដើម្បី​ពិនិត្យ​វាយតម្លៃ និង​ជំរុញ​ល្បឿន​នៃ​កម្មវិធី​កំណែទម្រង់​ផ្សេងៗ ជា​ពិសេស​ការធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច សង្គម និង​ការ​ដំណើរការ​វេទិកាសាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ​​ក្នុង​​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៣​។​
​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នឹង​ធ្វើ​បទឧទ្ទេសនាម​មួយ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​៕