លោកជាម យៀប៖មេគណបក្សប្រឆាំង ប៉ុនប៉ងបំបែកមិត្តភាពចិន និងគណបក្សប្រជាជនកម្ពុជា

1/21/2014 0 Comments A+ a-

ភ្នំពេញ: សមាជិកសភា និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ជាម យៀប បាន​ប្រតិកម្ម និង​រិះគន់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា លោក សម រង្ស៊ី គឺជា​មនុស្ស​ម្នាក់ដែល​ពូកែ​បោកប្រាស់ ហើយ​ជា​ថៅកែ​បាតុកម្ម ដែល​ចូលចិត្តធ្វើ​អ្វីៗ​ខុសច្បាប់​។​
​លោក​ជាម យៀប បានបញ្ជាក់​បន្តថា លោក សម រង្ស៊ី ក៏​ជាម​នុស្សធ្វើ​នយោបាយ​ងាករេ​។ កាលពីមុន លោក ​សមរង្ស៊ី ជេរ​តិះដៀល​ចិន ហើយ​រិះគន់​ចិន ដែល​បាន​រឹត ចំណង​កិច្ចសហការ ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា ពិសេស ចិន​បាន​ជួយ​ស្ថាប័ន​នីតិបញ្ញត្តិ ស្ថ​ប័ន​នីតិប្រតិបត្តិ នៃ​ប្រទេស​កម្ពុជា ច្រើនណាស់ នាពេល​កន្លងមក​។ ដោយ​មើលឃើញថា ចិន​បាន​ក្លាយជា​ប្រទេស មាន​សេដ្ឋកិច្ច​ខ្ពស់ជាង អាមេរិក ដែល​ចិននឹង​អាច​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី​១ លើ​សកលលោក សូម្បីតែ​ប្រទេស ​អាមេរិក ក៏​ជំពាក់​បំណុល​ចិនច្រើនជាង​បណ្តា​ប្រទេស​នានា ក្នុង​សកលលោក​។​
​លោក​ជាម យៀប បានបញ្ជាក់​បន្តថា​៖ “​ឥឡូវ សមរង្ស៊ី ងាករេ និង​ធ្វើ​យ៉ាងម៉េច បំបែកបំបាក់ រវាង​បក្ស​កុម្មុយនីស្ត​ចិន ក៏ដូចជារដ្ឋាភិបាល​ចិន ឲ្យ​ងាក​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា នោះ​គឺ​ពុំ​អាចបំបែក​បានទេ ពីព្រោះ ចំណងមិត្តភាព កិច្ចសហ ប្រតិបត្តិការ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ចិន មិនអាច​លោក​សមរង្ស៊ី មក​បំបែកបំបាក់​បាន​ទេ ពីព្រោះ​ចិន ទុក​ក្នុង​ចិត្ត​ថា កម្ពុជា គឺជា​មិត្ត​ល្អ​ជាងគេ  ហើយ​បាន​ចារក្នុង​អនុស្សារណៈ យោគយល់​គ្នា រវាង​គណបក្ស​ទាំងពីរ រវាង​សភា​ប្រទេស​ទាំងពីរ រវាង​រដ្ឋាភិបាល​ទាំងពីរ ដែលជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​វិស័យ​”​។​
​លោក​ជាម យៀប បាន​មានប្រសាសន៍ថាៈ “​ការធ្វើ​នយោបាយ​អណ្តាតពីរ​រប​ស់ លោក​សមរង្ស៊ី នៅពេលនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ នៅ​សហគមន៍​ជាច្រើន នៅក្រៅ​ប្រទេស ដូចជា អាមេរិក បារាំង កាណាដា អូស្ត្រាលី ស្វី​ស និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត បាន​ខឹងសម្បារ និង​បាន​ផ្ញើ​សារ​ទៅកាន់​មេដឹកនាំ សហគមន៍ នៅក្រៅ​ប្រទេស​ទាំងអស់ ឲ្យ​ឈប់​គាំទ្រ​នយោបាយ បោកប្រាស់ របស់ លោក​សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ពីពេលនេះ ដែល​លោក​សម រង្ស៊ី បានប្រកាស​ផ្តាច់ខ្លួនចេញពី​សម្ព័ន្ធភាព​អាមេរិក ងាក​ទៅ​ចាប់​សម្ព័ន្ធភាព​ជាមួយ​ចិន​វិញ​នោះ​”៕V​/s(ប្រភពៈhttp: //www.cen.com)
Cambodia_Pol_CEN_05_01_14
___________________
ប្រភពពីសារព័ត៌មាន​ខ្មែរ  FPM 

Read more: http://www.cambodiapage.info/?p=12707#ixzz2r0NrAYG1ភ្នំពេញ: សមាជិកសភា និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ជាម យៀប បាន​ប្រតិកម្ម និង​រិះគន់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា លោក សម រង្ស៊ី គឺជា​មនុស្ស​ម្នាក់ដែល​ពូកែ​បោកប្រាស់ ហើយ​ជា​ថៅកែ​បាតុកម្ម ដែល​ចូលចិត្តធ្វើ​អ្វីៗ​ខុសច្បាប់​។​ ​លោក​ជាម យៀប បានបញ្ជាក់​បន្តថា លោក សម រង្ស៊ី ក៏​ជាម​នុស្សធ្វើ​នយោបាយ​ងាករេ​។ កាលពីមុន លោក ​សមរង្ស៊ី ជេរ​តិះដៀល​ចិន ហើយ​រិះគន់​ចិន ដែល​បាន​រឹត ចំណង​កិច្ចសហការ ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា ពិសេស ចិន​បាន​ជួយ​ស្ថាប័ន​នីតិបញ្ញត្តិ ស្ថ​ប័ន​នីតិប្រតិបត្តិ នៃ​ប្រទេស​កម្ពុជា ច្រើនណាស់ នាពេល​កន្លងមក​។ ដោយ​មើលឃើញថា ចិន​បាន​ក្លាយជា​ប្រទេស មាន​សេដ្ឋកិច្ច​ខ្ពស់ជាង អាមេរិក ដែល​ចិននឹង​អាច​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី​១ លើ​សកលលោក សូម្បីតែ​ប្រទេស ​អាមេរិក ក៏​ជំពាក់​បំណុល​ចិនច្រើនជាង​បណ្តា​ប្រទេស​នានា ក្នុង​សកលលោក​។​