ក្លឹប​អ្នកកាសែត​កម្ពុជា ថ្កោលទោស ចំពោះ​ការវាយដំ​អ្នកសារព័ត៌មាន​

1/29/2014 0 Comments A+ a-

ក្លឹប​អ្នកកាសែត​កម្ពុជា បាន​ចាត់​សកម្មភាព​​វាយ​អ្នកសារព័ត៌មាន នៅ​ពេល​ចុះ​បំពេញ​ការងារ​​ ​កន្លងមក​ថា ជា​ការរំលោភ​យ៉ាង​បំពាន​ធ្ងន់ធ្ងរ​មកលើ​សិទ្ធិ​អ្នកសារព័ត៌មាន រំលោភ​សិទ្ធិមនុស្ស​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។
សេចក្តីថ្លែងការណ៍ បាន​ថ្កោលទោស​ចំពោះ​អ្នកបង្ក​​ហេតុ​វាយដំ​លើ​អ្នក​សារព័ត៌មាន និង​អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំង​អាជ្ញាធរ និង​បាតុករ យក​ចិត្ត​ទុក​ដាក់ ដល់​​សុវត្ថិភាព​អ្នកសារព័ត៌មាន ក្នុងពេល​ពួកគេ​បំពេញភារកិច្ច​។
កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា​នេះ ការបង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ទៅលើ​ក្រុម​ពលរដ្ឋ ដែល​ទាមទារ​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​តាម​បណ្តា​ខេត្ត និង​ហ្វ្រេ​កង់​សម្រាប់​ស្ថានីយទូរទស្សន៍ នៅ​ខាង​មុខ​ក្រសួង​ព័ត៌មាន បណ្តាលឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៨​នាក់ របួសធ្ងន់ និង​ស្រាល​ ក្នុងនោះ ក៏មានអ្នកសារព័ត៌មានម្នាក់ផងដែរ៕​