ក្តីបារម្ភរបស់ពលរដ្ឋចំពោះសកម្មភាពហិង្សាពីកងកម្លាំងប្រដាប់អាវុធ (មានសម្លេង)
ពេលនេះនៅលើកំណាត់ផ្លូវវ៉េងស្រង ក្នុងសង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ ប្រៀបបានជាតំបន់សង្គ្រាម
ឬតំបន់ដែលគួរឲ្យភ័យរន្ធត់
ដោយសារកម្លាំងប្រដាប់អាវុធកំពុងតែធ្វើសកម្មភាពបង្រ្កាបក្រុម
កម្មករដែលមានដុំថ្មតបតជាមួយសមត្ថកិច្ច។
«សំឡេង»
អ្នកភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបញ្ចេញសម្រែកយំសោកដោយក្តីឈឺចាប់ ចំពោះកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលបាញ់សម្លាប់ប្រជាពលរដ្ឋ ចាប់ខ្លួនយកទៅធ្វើទារុណកម្មដូចសត្វធាតុ ឬទុកឲ្យរស់ពិបាកជាងស្លាប់។
អ្នកភូមិភាគច្រើនបានថ្លែងទាំងទឹកភ្នែកថា សកម្មភាពបង្ក្រាបរបស់សមត្ថកិច្ចមិនរើសមុខឡើយ ហើយអ្នកដែលស្លាប់ និងរបួសធ្ងន់ដោយការបាញ់ប្រហារ និងវាយធ្វើទារុណកម្មមួយចំនួន ពួកគេមិនបានចូលរួមធ្វើបាតុកម្មទេ៖ «…ខ្ញុំរត់មកវាបាញ់ៗ សន្លប់ហើយវាចាក់ទឹកទៀត ចាក់ទឹកហើយវាវ៉ៃទៀត ធ្វើបាបប្រជារាស្ត្រខ្មែរឯង ជំនាន់អាពតគេធ្វើបាបខ្ញុំ ហើយជំនាន់ ហ៊ុន សែន គេធ្វើបាបខ្ញុំទៀត វ៉ៃកូនខ្ញុំទៀត»។
ក្រុមអ្នកភូមិបន្តថា ក្រៅពីបង្ក្រាបទៅលើដងផ្លូវមិនអស់ចិត្ត កម្លាំងប្រដាប់អាវុធទាំងនោះក៏មកចូលក្នុងភូមិដេញបាញ់ប្រផាប់ ចាប់ប្រភីងប្រជាពលរដ្ឋដល់ក្នុងផ្ទះ។ ផ្ទះខ្លះដែលបិទទ្វារ ត្រូវបានធាក់បំប៉ើងស្វែងរកបុរសៗដែលសង្ស័យថាបានតដៃជាមួយ សមត្ថកិច្ចដើម្បីចាប់ខ្លួន៖ «…វាសាហាវតែម្តងពួកអាអស់ហ្នឹង ឲ្យតែវាឃើញប្រុសៗវាចាប់យកទាំងអស់! ប៉ុន្តែពួកអាអស់ហ្នឹងវាមិនមែនមនុស្សទេ វាចាប់វ៉ៃបោចសក់ខ្ញុំ…! ពួកខ្ញុំភ័យណាស់ ពួកវាសាហាវណាស់ ពួកវាអត់មានប្រណីប្រជាជនទេ ខ្ញុំមិនដែលឃើញទេប្រវត្តិសាស្ត្រហើយស្រុកខ្មែរ»។
របាយការណ៍បឋមពីក្រុមអង្គការសិទ្ធិមនុស្សថា យ៉ាងហោចណាស់មានមនុស្សស្លាប់ប្រមាណ ៤នាក់ និងមានរបួស ៣៧នាក់ ព្រមទាំងមានការចាប់ខ្លួនច្រើនជាង ១០នាក់ផ្សេងទៀត ហើយចំនួននេះកើនឡើងជាបន្តបន្ទាប់។
មន្ត្រីអ្នកនាំពាក្យកងរាជអាវុធហត្ថ លោក ខេង ទីតូ បានបដិសេធថា សមត្ថកិច្ចពុំបានធ្វើទារុណកម្មអ្នកដែលបានចាប់ខ្លួននោះទេ ហើយថាអ្នកដែលនៅតតាំងជាមួយសមត្ថកិច្ចនោះ សុទ្ធតែក្រុមឱកាសនិយមចង់បង្កឲ្យមានភាពអានាធិបតេយ្យ៖ «តាមពិត ពួកហ្នឹងមិនមែនជាកម្មករល្អទេ គឺជាជនឆ្លៀតឱកាស ចង់បង្កការអុកឡុកធ្វើឲ្យមានបញ្ហាក្នុងសង្គម មិនមែនជាកម្មករដែលគេទៅទាមទារត្រឹមត្រូវឯណា មិនមែនជាពលរដ្ឋស្លូតត្រង់ទេ ពលរដ្ឋស្លូតត្រង់គេរត់គេចរកសេចក្តីសុខរៀងៗខ្លួនហើយ គេមិនទៅប្រឈមមុខជាមួយសមត្ថកិច្ចទេ ព្រោះសមត្ថកិច្ចអត់បានទៅវាយដំច្រំធាក់អីពួកគាត់ គឺពួកគាត់គ្រាន់តែទៅដើម្បីការពារកុំឲ្យមានអំពើហិង្សា និងរក្សាសន្តិសុខតែប៉ុណ្ណឹង»។
ទោះយ៉ាងណាក្តី មន្ត្រីសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានបានឃើញផ្ទាល់ភ្នែក គឺយ៉ាងហោចណាស់មានយុវជនប្រមាណ ៧នាក់ចាប់ខ្លួន ហើយដៃចងស្លាបសេកទៅក្រោយ ដោយប្រើខ្សែជ័ររឹតយ៉ាងតឹង ហើយដាក់ឲ្យដេកផ្កាប់មុខចោលជាច្រើនម៉ោង តាមសំយាបផ្ទះតាមបណ្តោយផ្លូវវ៉េងស្រេង ផ្នែកខាងសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍មុខខ្លោងទ្វារចូលតំបន់សួន កាណាឌីយ៉ា ឬនៅមុខធនាគារកាណាឌីយ៉ា។ ពួកគេទាំង ៧នាក់នោះ រងរបួសធ្ងន់លើមុខ ហើយបែកឈាមហើមស្ទើរមើលមិនស្គាល់ជាមនុស្សឡើយ។
មន្ត្រីជាន់ខ្ពស់នៃអង្គការអាដហុក (Adhoc) លោក ចាន់ សុវ៉េត បានថ្លែងនៅទីកើតហេតុនោះថា នៅចំពោះមុខ លោកឃើញថាអ្នកដែលបានចាប់ខ្លួនសុទ្ធតែទទួលរងការវាយដំពី សមត្ថកិច្ច និងមានរបួសទាំងអស់៖ «ក្នុងនាមសង្គមស៊ីវិលសូមអំពាវនាវ កុំឲ្យមានអំពើហិង្សាអី អាជ្ញាធរមានសមត្ថកិច្ចប្រើប្រាស់កម្លាំង គប្បីឲ្យមានតាមផ្លូវច្បាប់ កុំឲ្យប្រើអំពើហិង្សាហួសប្រមាណ ដែលយើងចាត់ទុកថាជាអំពើរំលោភបំពានលើរាងកាយរបស់មនុស្ស ដែលវាធ្វើឲ្យប៉ះពាល់សេរីភាពរបស់មនុស្សទៀតផង ហើយមួយទៀតយើងឃើញថា ការតវ៉ារបស់កម្មករដែលបិទផ្លូវនេះ យើងឃើញថា សកម្មភាពនេះ គឺមិនមែនជារឿងធ្ងន់ធ្ងរក្នុងការប្រើប្រាស់កម្លាំងទ្រង់ទ្រាយធំ អ៊ីចឹងទេ យើងគួរមកធ្វើការចរចាទៅ យើងមកជជែកគ្នាដោយសន្តិវិធីទៅ ប្រហែលជាល្អជាងការប្រើប្រាស់កម្លាំងខ្លាំងយ៉ាងច្រើនបែបនេះ»។
អ្នកដែលត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃសុក្រ ទី៣ មករា ត្រូវបានបញ្ជូនទៅឃុំទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដើម្បីសាកសួរកសាងសំណុំរឿងមុនបញ្ជូនទៅតុលាការ៕

ប្រភពព័ត៌មានពី៖ RFA

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
_______________________ប្រភពព័ត៌មានពី៖ RFA