វិនិយោគិនបរទេសព្រមានអំពីលទ្ធភាពដកទៅកាន់ ប្រទេសឡាវ និង វៀតណាម
វិនិយោគិនបរទេសដែលស្នើសុំមិនបញ្ចេញឈ្មោះបាននិយាយថាស្ថានភាព បានកាន់តែពិបាកទៅៗដោយសារតែការវិវត្តន៍ចុងក្រោយនេះទាក់ទងនឹង បាតុកម្មផងនិងកូដកម្មផង។
ឥឡូវកម្មករមួយចំនួននៅតែមិនសប្បាយចិត្ត នៅពេលដែលមានការសម្រេចដំឡើងប្រាក់ខែគោលចំនួន៩៥ដុល្លារ។ ពួកគេទាមទា រហូតដល់ ១៦០ដុល្លារ នៅពេលដែលទាមទារ១៥៤ដុល្លារ ក្នុងមួយខែមិនបាន។ វិនិយោគិនរូបនោះនិយាយថាគេគួរតែពិនិត្យស្ថានភាពប្រាក់ខែ នៅប្រទេសវៀតណាម ដែលមានសេដ្ឋកិច្ចខ្លាំងជាងកម្ពុជា ដែលប្រាក់ខែត្រឹមតែ១១០ដុល្លារ ប៉ុណ្ណោះ។
បើសិនជាការទាមទារហួសពីសមត្ថភាពដែលយើងអាចទទួលយកបានហើយ ខ្សែចង្វាក់ផលិតត្រូវអាក់ខានដោយសារកូដកម្មនោះ យើងអាចនឹងនាំគ្នាពិចារណាអំពីការរើរោងចក្រទៅកាន់ប្រទេសជិនខាង កម្ពុជាដូចជាវៀតណាមនិងឡាវជាដើម។
អ្នកវិនិយោគិនបរទេសបានព្រមានបែបនេះនៅពេលដែលកម្មករនៅតាមរោងចក្រ មួយចំនួនបាននាំគ្នាធ្វើកូដកម្ម ដោយទាមទារប្រាក់ខែ ដល់១៦០ដុល្លារ នៅក្នុងមួយខែ តាមការឃោសនា របស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ៕R/c.

