តុលាការឧក្រិដ្ឋកម្ម របស់ថៃ ចេញដីកាចាប់ខ្លួន ស៊ូថេប និងមេដឹកនាំបាតុករ មួយចំនួនទៀត

12/03/2013 0 Comments A+ a-

S-201ផ្តល់សិទ្ធិដោយ ៖ DAP-NEWS
បាងកក៖ តុលាការឧក្រិដ្ឋកម្មរបស់ថៃ បានចេញ ដីកាចាប់ខ្លួន អតីតឧបនាយក រដ្ឋមន្រ្តី និងជាមេដឹកនាំក្រុមអ្នកត វ៉ាដ៏ធំ មកពីគណបក្សប្រឆាំង លោក ស៊ូថេប ថងស៊ូបាន  យ៉ីងឡាក់។ តុលាការ ក៏បាន ចេញដីកាចាប់ខ្លួន មេដឹកនាំបាតុករ ៤ នាក់ផ្សេងទៀតផងដែរ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ចិន បានចេញផ្សាយនៅវេលាយប់ថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៣នេះថា លោក ស៊ូថេប ដែលជាអ្នកដឹកនាំក្រុមបាតុករធ្វើការតវ៉ាកណ្តាល ក្រុងបាងកក កំពុងតែប្រឈមមុខនឹងបទចោទផ្តួលរំលំរាជរដ្ឋា ភិបាល បន្ទាប់ពីបានធ្វើសកម្មភាពផ្ទុយពីរដ្ឋធម្មនុញ្ញ និងញុះញង់ប្រជាពលរដ្ឋឲ្យកាន់កាប់ស្ថាប័នរដ្ឋ។
បើតាមទីភ្នាក់ងារស៊ីនហួរ បានបញ្ជាក់ថា នេះជាដីកាលើកទី២ហើយ ក្នុងការចាប់ខ្លួនលោក ស៊ូថេប ដែលគេដឹង ថា បច្ចុប្បន្នរូបលោកជាអគ្គលេខាធិការគណៈកម្មការ កំណែទម្រង់លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន និងជាស្ថាបនិក ថ្មី នៃសម្ព័ន្ធអ្នកប្រឆាំងរាជរដ្ឋាភិបាល។
កាលពីសប្តាហ៍កន្លងទៅ លោក ស៊ូថេប ក៏ត្រូវបានប្រកាសតាមចាប់ខ្លួនផងដែរ ពីបទលុកលុយ និងបំផ្លាញទ្រព្យ សម្បត្តិនៅក្នុងក្រសួងការបរទេសថៃ។
ដីកាចាប់ខ្លួន ដែលធ្វើឡើងនៅរសៀលថ្ងៃចន្ទ នេះ ក៏បានប្រកាសចាប់មេដឹកនាំ ៤នាក់ផ្សេងទៀត នៃបណ្តាញ និស្សិត និងប្រជាពលរដ្ឋសម្រាប់កំណែទម្រង់ប្រទេសថៃ ដែលបានចូលរួមដឹកនាំសកម្មភាពលុយកលុយ និង បំផ្លាញ ទ្រព្យសម្បត្តិក្នុងក្រសួងការបរទេស៕