លោកយាយអាយុ៨១ឆ្នាំ រស់នៅក្នុងខ្ទមកម្សត់ហូប បាយជាមួយអំបិលលាយទឹក
2

ប្រភពពីកាសែតនគរវត្ត ខេត្ដតាកែវ ៖ គួរឱ្យអនិច្ចា និងសង្វេគពន់ពេកនៅពេលលោកយាយ ជរាម្នាក់ខំតស៊ូបន្ដជីវិតដោយហូបបាយ ជាមួយអំបិលលាយទឹកអស់រយៈពេល៥ ឆ្នាំមកហើយដែលអាជ្ញាធរមូលដ្ឋានមើលរំលង ។
លោកយាយកម្សត់ឈ្មោះ អ៊ុក អ៊ន អាយុ៨១ឆ្នាំ រស់នៅភូមិយាផ្អើរ ឃុំព្រៃ ផ្គាំ ស្រុកអង្គរបុរី ខេត្ដតាកែវ ។ លោកយាយបានប្រាប់អ្នកយកព័ត៌ មាននគរវត្ដថា លោកយាយមានប្ដីឈ្មោះ អ៊ុក យន បានស្លាប់នៅក្នុងសម័យប៉ុល ពត ហើយពេលនេះលោកយាយមាន កូនប្រុសស្រី៥នាក់ តែត្រូវកូនៗបោះ បង់អស់រយៈពេលជិត១០ឆ្នាំហើយ ដោយពួកគេ(កូនៗ) មិនបានអើពើ និង បានចេញពីស្រុកបាត់ទុកឱ្យលោកយាយ រស់នៅម្នាក់ឯងក្នុងខ្ទមធ្លុះធ្លាយ ។
លោកយាយបន្ដទៀតថា អស់រយៈ ពេល៥ឆ្នាំមកហើយដែលលោកយាយ ដើរសុំអង្ករតាមភូមិមកដាំបាយហូប តែលោកយាយពុំធ្លាប់បានបរិភោគម្ហូប ឆ្ងាញ់ណាក្រៅពីអំបិលលាយទឹកក្ដៅនោះ ទេ ។ តាមស្ថានភាពជាក់ស្ដែងលោក យាយគឺរស់នៅក្នុងខ្ទមលេចលើលេច ក្រោមធ្លុះធ្លាយគ្រាន់តែយកដៃច្រាន បន្ដិចខ្ទមលោកយាយនឹងដួលភ្លាមព្រោះសសរឈើមើលទៅឡើងពុកផុយអស់ ហើយ ។ សព្វថ្ងៃលោកយាយមិនត្រឹមតែ ព្រួយបារម្ភពីរឿងស្បៀងអាហារប្រចាំថ្ងៃនោះទេ តែរាល់ថ្ងៃពេលមានភ្លៀងខ្យល់ ម្ដងៗលោកយាយមានការព្រួយបារម្ភ ខ្លាចខ្យល់បក់រលំសង្កត់លោកយាយ និង ធ្វើឱ្យគ្រោះថ្នាក់ទៀតផង ។
លោកយាយឱ្យដឹងដែរថា នៅពេលមានភ្លៀងខ្យល់ជាប់ៗគ្នាច្រើនថ្ងៃលោក យាយមិនបានចេញទៅរកអាហារទេ ត្រូវដាច់ពេលម្ដងម្កាលទ្រាំដេកទទូរកន្ទេល ទាំងអត់បាយក្រោមតំណក់ទឹកភ្លៀង ព្រោះដំបូលលេចស្ទើរគ្រប់ទីកន្លែង ។ បច្ចុប្បន្នលោកយាយសល់តែស្បែក ដណ្ដប់ឆ្អឹងទេ ព្រោះអាហារឆ្ងាញ់បំផុតរបស់លោកយាយ គឺអំបិលនិងទឹកក្ដៅ ។
ជុំវិញរឿងលោកយាយហូបបាយជា មួយអំបិលលាយទឹកក្ដៅនេះលោកមេឃុំ ព្រៃផ្គាំបានឱ្យដឹងថា លោកយាយពិតជា ក្រីក្រមែន ព្រោះកូនៗរបស់គាត់បោះ បង់ចោលយូរហើយ ហើយខាងអាជ្ញាធរ មិនមានលទ្ធភាពជួយទេ ។ ចំណែក លោកស្រី សោម សុផាត អភិបាលរង ស្រុកអង្គរបុរីបានឱ្យដឹងថា លោកស្រីពុំ ធ្លាប់បានទទួលព័ត៌មាននេះទេ ព្រោះ កន្លងមកខាងភូមិ-ឃុំមិនបានរាយការណ៍ ជូននោះឡើយ ។
បើទោះជាលោកស្រី សោម សុផាត លើកឡើងដូចនេះក៏ដោយក៏លោកស្រីមិន មានវិធានការបែបណាដើម្បីជួយសង្គ្រោះ លោកយាយអាយុ៨១ឆ្នាំនេះដែរ ៕
បើទោះជាលោកស្រី សោម សុផាត លើកឡើងដូចនេះក៏ដោយក៏លោកស្រីមិន មានវិធានការបែបណាដើម្បីជួយសង្គ្រោះ លោកយាយអាយុ៨១ឆ្នាំនេះដែរ ៕
ប្រភពពី៖ កាសែតនគរវត្ត