គ្រួសារការងារ ភរិយាជាតំណាង រាស្ត្រឯស្វាមីជា អភិបាលខេត្ត
ភ្នំពេញៈ ជាញឹកញាប់ ការពិភាក្សាអាចធ្វើឡើងអំពីថាតើអ្នកណាទទួលបន្ទុកដោះស្រាយបញ្ហានៅទូទាំងប្រទេស ពេលកើតមានបញ្ហា តើ គាត់អាចជាអភិបាលខេត្ត ឬក៏តំណាងរាស្រ្ត?
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានថ្លែងកាលពីម្សិលមិញថា៖ «ពេលណាមានបញ្ហា ជាពិសេសប្រសិនបើវាជាការរំលោភសិទិ្ធធ្ងន់ធ្ងរ អភិបាលខេត្តត្រូវជួបជាមួយនឹងតំណាងរាស្រ្ត»។
នៅពេល សេណារីយោ នោះកើតមាននៅខេត្ត ប៉ៃលិន ក្នុងរយៈពេល ៥ ឆ្នាំទៀត ហើយក្នុងករណីខ្លះ ពេលវាកើតមាននៅខេត្ត កំពត នោះ អ្នកចូលរួមនឹងក្លាយជាប្តី និងប្រពន្ធ។
លទ្ធផលផ្លូវការ ពីការបោះឆ្នោតថ្ងៃទី ២៨ ខែ កក្កដា បានបង្ហាញកាលពីថ្ងៃអាទិត្យថា លោកស្រី អ៊ុន សុគន្ធា ទទួលបានអាសនៈក្នុងខេត្ត កំពត។ រីឯប្តីរបស់លោកស្រី គឺលោក ខូយ ឃុនហួរ ជាអភិបាលខេត្ត កំពត។
នេះជាអាសនៈ ទី១ ដែលលោកស្រី សុគន្ធា អតីតអគ្គស្នងការរងបានឈ្នះ។
លោកស្រី សុគន្ធា ពុំអាចទាក់ទងបានទេ កាលពីម្សិលមិញ ប៉ុន្តែ លោក ឃុន ហួរ បានថ្លែងថា ទំនាក់ទំនងរវាងអ្នកទាំងពីរពុំមានជាទំនាស់ផលប្រយោជន៍ទេ នៅពេលវាពាក់ព័ន្ធនឹងការគ្រប់គ្រង។ តាមពិត ការដោះស្រាយជាមួយនឹងប្រពន្ធរបស់លោកធ្វើឲ្យសេចក្តីសម្រេច របស់លោកកាន់តែងាយស្រួល។
លោកបានលើកឡើងថា៖ «យើងមានតួនាទីខុសគ្នា ក្នុងឋានៈជាតំណាងរាស្រ្ត និងអភិបាល ប៉ុន្តែគោលដៅគឺបម្រើផលប្រយោជន៍ជាតិ។ [ប្រពន្ធរបស់ខ្ញុំ] បានផ្តល់ឲ្យអាជ្ញាធរនូវព័ត៌មានពិតៗអំពីប្រជាជន និងវិវាទដីធ្លី ដូច្នេះ ជាអាជ្ញាធរខេត្ត ខ្ញុំអាចតស៊ូមតិបានជោគជ័យ ដើម្បីប្រជាជន»។
ក្នុង ខេត្ត កំពត ប្រសិនបើអ្នកភូមិមានបញ្ហាទាក់ទងនឹងវិធីដែលអភិបាលខេត្ត និងអាជ្ញាធរខេត្តប្រព្រឹត្តមកលើពួកគេ ពួកគេមានជម្រើសដទៃទៀតគឺដាក់បណ្តឹងទៅលោក ស្រី សុគន្ធា។ តំណាងរាស្រ្ត ៦ នាក់ទៀត ក្នុងនោះ ៣ នាក់មកពីគណបក្សសង្គ្រោះជាតិ ក៏នឹងក្លាយជាអ្នកតំណាងរបស់ពួកគេផងដែរ។
ក្នុងខេត្ត ប៉ៃលិន វិញ វាជារឿងផ្សេង។ អ្នកបោះឆ្នោតក្នុងខេត្តកៅអីមួយនេះបានបោះឆ្នោតឲ្យលោកស្រី បាន ស្រីមុំ។ លោកស្រីជាប្រពន្ធលោក អ៊ី ឈាន អភិបាលខេត្ត (និងជាអតីតអង្គរក្សលោក ប៉ុល ពត មេដឹកនាំខ្មែរក្រហម)។ ទាំងពីរនាក់មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
ទំនាក់ទំនងគ្រួសារគឺជារឿងធម្មតាទេ ក្នុងគណបក្សធំពីរ។ កូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានទទួលអាសនៈក្នុងសប្តាហ៍នេះ ចំណែកឯលោក យឹម សុវណ្ណ និងលោកស្រី កែរ សុវណ្ណរតន៍ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិគឺជាប្តីប្រពន្ធ។
ប៉ុន្តែ លោក គល់ បញ្ញា នាយកប្រតិបតិ្ត នៃអង្គការខុម ហ្វ្រែល ជឿជាក់ថា នេះជាលើកទី១ ដែលក្នុងខេត្ត ប៉ៃលិន និងខេត្ត កំពត បានបោះឆ្នោតតំណាងរាស្រ្ត ខណៈដែលប្តីរបស់តំណាងរាស្រ្តនោះគឺជាអភិបាលខេត្ត។
លោកបានបន្ថែមទៀតថា៖ «តំណាងរាស្រ្ត យើងគ្មានអំណាចខ្លាំងទេ ដូច្នេះ ប្រហែលគណបក្សប្រជាជនកំពុងតែពង្រឹងអំណាចក្នុងខេត្តទាំងនោះ»។
លោក បញ្ញា បានបន្តថា តាមច្បាប់ អភិបាលខេត្តគ្រាន់តែជាមន្រ្តីរាការ ដូច្នេះគួរតែមានអព្យាក្រឹតខាងនយោបាយ។
«ប៉ុន្តែ តាមពិត ពួកគេគឺដូចអ្នកនយោបាយអ៊ីចឹង»។
លោកបានបន្តថា ស្ថានការណ៍ក្នុងខេត្ត ប៉ៃលិន និងខេត្ត កំពត អាចបង្កឲ្យមានទំនាស់ផលប្រយោជន៍ខ្លះៗ៕ TK
___________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍