នារី​ខ្មែរ​ធ្វើ​ការ​នៅ​ កន្លែង​កម្សាន្ត​ទម្លាយ​ រឿង​អស់​ព្រហ្មចារី​លើក​ដំបូង​

9/25/2013 0 Comments A+ a-



ប្រភព៖phnomda
នារី​ខ្មែរ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​​ ការ​ធ្លាក់​ខ្លួន​មក​ធ្វើ​ការ​នៅ​កន្លែង​កម្សាន្ត​នានា​ ជាពិសេស​តាម​ហាង​ខារ៉ាអូខេ​ គឺ​ដោយសារ​ខ្លួន​បាន​បាត់​បង់​ព្រហ្មចារី​ទៅ​លើ​បុរស​ៗ។ តើ​នាង​បាន​បាត់​បង់​​ព្រហ្មចារី​ដោយ​របៀប​ណា? ហេតុ​អ្វី​គ្រាន់​តែ​បាត់​បង់​ព្រហ្មចារី​ សុខ​ចិត្ត​មក​ធ្វើ​ការ​នៅ​កន្លែង​កម្សាន្ត​ទាំង​នោះ?
ស្រី​លក្ខណ៍​ អាយុ២៣ឆ្នាំ​ ធ្វើ​ការ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​នៅ​ម្ដុំ​ស្ថាន​ទូត​រុស្ស៊ី​ បាន​រៀប​រាប់​ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់​ថា​ កាល​ពី​មុន​នាង​​មិន​មែន​ធ្វើ​ការងារ​នៅ​ក្នុង​ខារ៉ាអូខេ​អីចេះ​ទេ។​ ដំបូង​ គឺ​នាង​ធ្វើ​ការ​នៅ​រោង​ចក្រ​ប៉ុណ្ណោះ​ ក្រោយ​មក​នាង​ក៏​មាន​សង្សារ​ម្នាក់។​

 ស្រី​លក្ខណ៍​ថា៖“ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ជ្រុល​ជ្រួស​អស់​ព្រហ្មចារី​ជាមួយ​នឹង​សង្សារ​របស់​ ខ្ញុំ។ ស្រលាញ់​គ្នា​មិន​បាន​​ប៉ុន្មាន​ផង​​ សង្សារ​ខ្ញុំ​ក៏​សុំ​បែក​ ព្រោះ​គេ​បែក​ចិត្ត​​ស្រលាញ់​ស្រី​ផ្សេង។ ដោយ​មាន​ការ​ឈឺ​ចាប់​ និង​ខូច​ចិត្ត​ពេក​ ខ្ញុំ​ក៏បាន​សម្រេច​ចិត្ត​ចូល​មក​ធ្វើ​​ការ​ក្នុង​ខារ៉ាអូខេ​រហូត​មក”។
ចំណែក​ ស្រី​ខួច​ ​សិស្ស​នៃ​សាលា​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំ​ពេញ​ ដែល​កំពុង​ធ្វើ​ការ​នៅ​ហាង​ខារ៉ាអូខេ​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ​ទេពផន​​បាន​ ប្រាប់​ឲ្យ​ដឹង​ផង​ថា​ ការ​ដែល​នាង​មក​ធ្វើ​ការ​នៅ​ក្នុង​កន្លែង​កម្សាន្ត​បែប​នេះ​ គឺ​ដោយ​សារ​តែ​នាង​ចង់​រក​លុយ​​សម្រាប់​ផ្គត់​ផ្គង​ការ​​ចាយ​វាយ​ដោយ​ខ្លួន​ ឯង​ ជា​ពិសេស​លើ​ការ​រៀន​សូត្រ​។
ស្រី​ខួច​បាន​បន្ថែម​ទៀត​ថា​៖ “ម្យ៉ាង​ទៀត​ ដោយ​សារ​តែ​ខូច​ចិត្ត​ ចំពោះ​សង្សារ​ដែល​ស្រលាញ់​ស្ទើរ​លេប​ តែ​ពេល​​បាន​ខ្លួន​បាន​ប្រាណ​ខ្ញុំ​ហើយ ​​បែរជា​បោះបង់​ខ្ញុំ​ចោល​ ទើប​ខ្ញុំ​បង្ខំ​ចិត្ត​មក​ធ្វើ​ការ​នៅ​កន្លែង​នេះ”។