គណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ ហៅការប៉ះទង្គិច បង្កឡើងដោយ ជនឱកាសនិយម ដូចគណបក្ស សង្រ្គោះជាតិដែរ (មានវីដេអូ)

9/16/2013 0 Comments A+ a-


ភ្នំពេញ៖ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ ការបោះឆ្នោតបានហៅឧប្បទ្ទវហេតុប៉ះទង្គិចកាល ពីម៉ោង ៧ ល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅស្ពានអាកាសក្បាលថ្នល់ថា បង្កឡើងដោយក្រុមជនឱកាសនិយម ដែល  ក្រុមទាំងនេះ គណបក្សសង្រ្គោះជាតិ ក៏បានអះអាងដែរថា មិនមែនជាបាតុករបស់ខ្លួននោះឡើយ។
គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតនៅថ្ងៃទី១៦ ខែកញ្ញា បានចេញសេចក្តីប្រកាសព័ត៌មាន ថា ខ្លួនមានសេចក្តីសោកស្តាយជាអតិបរមាចំពោះ ឧប្បទ្ទវហេតុប៉ះទង្គិចគ្នាកាលពីម្សិលមិញ ព្រមទាំងបានហៅ  ការប៉ះបង្គិចនេះ បណ្តាលមកពីក្រុមជនឱកាសនិយមមួយក្រុមធំ បានធ្វើសកម្មភាពបំផ្លិចបំផ្លាញរបាំងរាំងផ្លូវរបស់  អាជ្ញាធរមានសមត្ថកិច្ច ដែលដាក់ការពារនៅតំបន់ស្ពានអាកាសក្បាលថ្នល់។
សេចក្តីថ្លែងការណ៍នេះ បានបន្តថា នៅគ្រានោះ អាជ្ញាធរមានសមត្ថកិច្ច បានអំពាវនាវជាច្រើន លើកច្រើនសារសុំ  ឲ្យក្រុមជនឱកាសនិយមទាំងនោះបញ្ឈប់សកម្មភាពប្រទូស្តរាយ ប៉ុន្តែពួកគេមិនត្រឹម តែមិនស្តាប់ការអំពាវនាវទេ  ថែមទាំងមានប្រតិកម្មតបតដោយអំពើហិង្សាមកលើអាជ្ញាធរមានសមត្ថកិច្ចនាំឲ្យការប៉ះទង្គិចគ្នាឡើង បណ្តាលឲ្យ  ស្លាប់ម្នាក់ និងរងរបួសដល់សមត្ថកិច្ចមួយចំនួនផងដែរ។
តាមរយៈសេចក្តីថ្លែងការណ៍នេះ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ក៏បានចូលរួមមរណៈ  ទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះក្រុមគ្រួសារសពផងដែរ។
គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ក៏អំពាវនាវប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមសហការឲ្យ  បានសកម្មខ្លាំងក្លាថែមទៀតជាមួយអាជ្ញាធរ ដើម្បីថែរក្សាការពារ និរន្តរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម។
មហាបាតុកម្មកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ រៀបចំឡើងដោយគណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោក  សម រង្ស៊ី និង លោក កឹម សុខា បានមានឧប្បទ្ទវហេតុប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងសមត្ថកិច្ចរហូតដល់ទៅ៣  លើក គឺនៅម្តុំមុខវត្តឧណ្ណាឡោម មុខរោងកុនលុច្ស និងស្ពានអាកាស ក្បាលថ្នល់ ខណៈក្រុមបាតុករព្យាយាមទម្លុះ  រនាំងបន្លាលួសរបស់សមត្ថកិច្ច។ តែអ្វីដែលសោកស្តាយនោះ គឺការប៉ះទង្គិចនៅតំបន់ស្ពានអាកាសក្បាលថ្នល់ ប ណ្តាលឲ្យមនុស្សម្នាក់ ស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀតបានរងរបួស ។ ការប៉ះទង្គិចនោះ ក៏បណ្តាលឲ្យ សមត្ថកិច្ចរងរបួសផងដែរ។
ក្រោយប៉ះទង្គិចគ្នានេះ គណបក្សសង្រ្គោះជាតិ ក៏ដូចជាថ្លែងផ្ទាល់មាត់ដោយផ្ទាល់មាត់របស់លោកស្រី មូរ សុខហួរ   បានប្រកាសបដិសេធមិនទទួលស្គាល់ចំពោះទង្វើទាំងឡាយ ដែលបង្កឲ្យមានអំពើ ហិង្សានៅក្នុងសង្គមឡើយ។
គណបក្សសង្រ្គោះជាតិ បានប្រកាសទៀតថា នៅក្នុងមហាបាតុកម្មរបស់ខ្លួន មានជនឱកាសនិយម មួយចំនួនបាន  ដើរបង្កចលាចល ដូចជាលើករនាំងបន្លាលួសបោះចូលក្នុងទឹកទន្លេ និងមានជនខ្លះ ដើរស្រែកឡូរឡាបង្កសកម្ម  ភាពញុះញង់នៅតាមទីសាធារណៈផ្សេងៗ។
គណបក្សប្រឆាំងមួយនេះ ក៏បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ ឲ្យបានម៉ឹងម៉ាត់  ចំពោះជនឱកាសនិយម ដែលបង្កការអុកឡុកនៅ ក្រៅទីលានប្រជាធិបតេយ្យ៕
ផ្តល់សិទ្ធិដោយ៖  lookingtoday.com