ភ្នាក់ងារ NASA បាន តបសំបុត្រ របស់ក្មេង ប្រុស អាយុ ៧ឆ្នាំម្នាក់ ដែលបាន ផ្ញើរទៅ
ក្មេងតូចៗ តែងតែមានក្តីប្រាថ្នា ឬ ក្តីស្រមៃ របស់ពួកគេ ក្នុងការធ្វើអ្វីមួយ នៅថ្ងៃអនាគត ជាក់ស្តែង ដូចជាក្មេងប្រុស អាយុ ៧ឆ្នាំ ម្នាក់ ឈ្មោះ Dexter បានសំដែងបំណងប្រាថ្នា របស់ខ្លួន តាមរយៈការ សរសេរ សំបុត្រមួយច្បាប់ ផ្ញើរទៅកាន់ ភ្នាក់ងារ ណាសា។
ប្រភពព័ត៌មាន សឹង្ហបុរី បានបង្ហាញនូវសំបុត្រ របស់ក្មេងប្រុសម្នាក់ ដែលរូបគេបាន ផ្ញើរទៅកាន់ ភ្នាក់ងារ ណាសា (NASA) ដើម្បីបង្ហាញនូវចំណាប់អារម្មណ៍ របស់ខ្លួន ក្នុងការចង់ក្លាយ ទៅជាអាវកាសយានិក មួយរូប។ ក្មេងប្រុសរូបនេះ ថែមទាំងបាន សួរថា តើរូបគេត្រូវធ្វើបែបណាខ្លះ ដើម្បីអាចក្លាយខ្លួនទៅជា អាវកាសយានិកបាន?
យ៉ាងណាមិញ NASA មានការរំភើបចិត្តចំពោះ សំបុត្រក្មេងប្រុសតូចរូបនេះ និងមិនត្រឹមតែបាន ផ្ញើរសំបុត្រតបមកវិញនោះទេ ថែមទាំងផ្ញើរជូននូវ រូបភាព និង ក្រដាសស្ទីកឃើរ មួយចំនួន ទៀតផង។
តើប្រិយមិត្តយល់យ៉ាងណា?
ប្រភព : ខ្មែរឡូត