មានជំងឺសរសៃ ប្រសាទផឹកស្រា ស្រវឹងបើកម៉ូតូ ដួលរបួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់ដែលក្រុមគ្រួសារអះអាងថាមានជំងឺសរសៃប្រសាទ បានផឹកស្រាស្រវឹងហើយទៅបើកម៉ូតូ ដួលបណ្ដាលឱ្យរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះរបស់អង្គភាព៧១១ដឹកយកទៅ ព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ នៅ តាមបណ្ដោយផ្លូវជាតិលេខ៤ មុខសាលា ក្ដីខ្មែរក្រហម ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ទិន សុភ័ក្ដ្រ អាយុ២៦ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅក្នុងភូមិត្រញំង ក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាលពេលមានគ្រោះថ្នាក់នេះ គាត់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី ឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BY-8185 ធ្វើដំណើរពីកើតទៅ លិចបានរងរបួសធ្ងន់ធ្ងរដោយសារបើកម៉ូតូដួលខ្លួនឯង ។
តាមប្រភពព័ត៌មានពីអ្នកនៅកន្លែង កើតហេតុបានឱ្យដឹងថា នៅមុនពេល កើតហេតុគេឃើញបុរសរងគ្រោះខាង លើបានផឹកស្រាស្រវឹងហើយជិះម៉ូតូតាម បេ់ណ្ដាយផ្លូវជាតិលេខ៤ ក្នុងទិសដៅពី កើតទៅលិចដោយជិះបញ្ច្រាសទិសខាង ឆ្វេង ដៃ ស្រាប់តែមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានវាក់នឹងម៉ូតូមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរប្រកាន់ស្ដាំពីទិសខាង លិចមកកើតក៏ជាន់ហ្វ្រាំងយ៉ាងប្រថុចញ៉ុចបណ្ដាលឱ្យដួលបោកទៅលើចិញ្ចើមផ្លូវ រងរបួសធ្ងន់ធ្ងរតែម្ដង ។
បើតាមប្រភពពីក្រុមគ្រួសារជនរង គ្រោះបាននិយាយឱ្យដឹងថា ជនរងគ្រោះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ ម្ដងរួចមកហើយដូច្នេះហើយទើបធ្វើឱ្យជនរងគ្រោះមានសតិមិនសូវគ្រប់ ។
ក្រោយកើតហេតុ គេឃើញសមត្ថ កិច្ចចរាចរចុះទៅវាស់វែងនិងបានហៅរថ យន្ដរបស់អង្គភាព៧១១ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
បច្ចុប្បន្នម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំម្ចាស់មកយកទៅវិញ ៕
បច្ចុប្បន្នម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំម្ចាស់មកយកទៅវិញ ៕
- ប្រភពពីនគរវត្ត
