យុវជន​ម្នាក់​ចុះ​ពីលើ ​ភ្នំ​ទាំង​ឈាម​ស្រោច ​ពេញ​ខ្លួនឪពុក​ថា​​ខ្លា​ទះ

9/30/2014 0 Comments A+ a-

កំពង់ ​​ឆ្នាំង៖ យុវជន​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​ យ៉ាងខ្លាំងនៅពេលដែល​បានឃើញ​យុវជន​ម្នាក់ រត់​ចុះ​ពីលើ​ភ្នំ​ក្រាំង​ដី​មាស​មាន​ ទាំង​ឈាម​ស្រោច​ពេញ​ខ្លួន ដោយមាន​ស្នាមរបួស​នៅលើ​ក្បាល និង​មាន​អារម្មណ៍​ ភ័យខ្លាចផងនោះ ដែល​ត្រូវ​បាន​ឪពុក​អះអាង​ថា​សត្វ​ខ្លា​ទះ។
ហេតុការណ៍​ដ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ ព្រឹកថ្ងៃ​ទី​២៨ ​កញ្ញា ខណៈ​ដែលប្រជាពលរដ្ឋ​រាប់​សិប​នាក់​ទាំងប្រុស​ទាំងស្រី​បាន​ចោម​រោម​មើល​ យុវជន​រូប​នោះ​ចុះ​ពី​ភ្នំ​ក្រាំង​ដី​មាស ទាំង​ពោរពេញ​ទៅ​ដោយ​ឈាម​ជោក​​ខ្លួន ដោយសារ​ក្បាលបែក​ចំពីលើ​។ នៅ​ចំណុច​ជើងភ្នំ​ក្រាំង​ដី​មាស ស្ថិត​ក្នុងភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។
​ប្រជាពលរដ្ឋ​ដែល​បាន​​នាំ​​រូបគេ​ចុះ​ពីលើ​ភ្នំ​ក្រាំង​ដី​មាសឱ្យ​ដឹង​ ថា​ ជន​រង​គ្រោះ​ឈ្មោះ ឡេ​ន លី ហៅ​កឹស អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទ្រា​ត្បូង ឃុំ​ស្រែ​ថ្មី ស្រុក​​រលាប្អៀរ​។ មុន​ពេល​​ប្រទះឃើញ​ជន​រង​គ្រោះ​ខាងលើ មាន​ស្ត្រី​ក្មេង​ចាស់​ក្នុងភូមិ​ប្រមាណ​ពី​៦​ទៅ​៧​នាក់ បាន​នាំ​គ្នា​ឡើង​លើ​ភ្នំ ដើម្បី​រក​អុស​យក​មក​ទុក​ដុត​ដាំបាយ ខណៈ​​ដើរ​​ឡើង​លើ​ភ្នំ​បាន​ប្រហែល​ជាង​១០០​ម៉ែត្រ ពួក​គាត់​ក៏បានប្រទះ​ឃើញ​បុរស​រង​គ្រោះ​ដើរ​ចុះ​ពីលើ​ភ្នំ​មក​វិញ​ទាំង​ ខ្លួន​ប្រឡាក់​សុទ្ធតែ​ឈាម បន្ទាប់​មក​​ពួក​គាត់​បាន​មក ហៅ​អ្នក​ភូមិ​អោយទៅ​ជួយ​គ្រា​បុរស​រង​គ្រោះ​ចុះ​ពី​ភ្នំ​។ នៅ​លើ​ក្បាល​ជន​រង​គ្រោះ​គេ​ឃើញ ស្នាម​រយះ​ធំ​ហូរ ឈាម​ពេញ​ខ្លួន ថ្ងាស​ខាង​មុខ​​ហើម​ប៉ោង​យ៉ា​ធំ​ដូច​ទង្គិច​នឹង​អ្វីមួយ។ ​
បុរស​ម្នាក់​ដែល​ជា​អ្នកលក់​សាំង​មានផ្ទះ​នៅ​ក្បែរ​ជើងភ្នំ​ក្រាំង​ដី​ មាស​បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​នេះ​ជា​អ្នក​ភូមិ​ជាមួយ​គាត់ ហើយ​រូបគេ​ជា​មនុស្ស​ស្លូត​ណាស់ និង​ជា​អ្នកយាម អង់​តែ​ន​ទូរស័ព្ទរបស់​ក្រុមហ៊ុន​នៅ​លើ​កំពូលភ្នំ​ក្រាំង​ដី​មាស។​ យុវជន​រូប​នោះ​បាន​បាត់​ខ្លួន​១​យប់​​២​ថ្ងៃ​ហើយ ទើបតែ​ព្រឹក​ថ្ងៃ​ទី​២៨​នេះ ត្រូវ​អ្នក​ភូមិ​ដែល​ឡើង​រក​អុស​បាន​ប្រទះ​ឃើញ​គាត់​ដូច​ត្រូវ​គេ​វាយ​ឡើង​ ពោរក្បាល ហូរ​ឈាម​ជោគ​ខ្លួន វ​ង្វេ​ង​ស្មារតី​អ​ស់​ទៅ​ហើយ​។
លោកនាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ថ្មី​បាន​អោយ​ដឹង​ថា ករណី​ខាងលើ​នេះ​លោក​​សង្ស័យ​ថា អាច​ជនរងគ្រោះ​ដើរ​ជំពប់ជើង​ដួល​ហើយ​បោក​ ក្បាល​ទៅ​ត្រូវ​នឹង​ថ្ម ទើប​បណ្តាលអោយ​បែកក្បាល​បែបនេះ​៕​
យុវជន​ម្នាក់​ រត់ចុះ​ពីលើ​ភ្នំ​ទាំង​ឈាម​ស្រោច​ពេញ​ខ្លួន ត្រូវ​ឪពុក​ថា​សត្វ​ខ្លា​ទះ
បុរស​រងគ្រោះ​ដេកសម្រាកព្យាបាល​នៅ​មន្ទីរ​ពេទ្យ
10732_n
ទិដ្ឋភាពកន្លែងកើតហេតុទិដ្ឋភាពកន្លែងកើតហេតុ
ប្រភពពី Free Press Magazine