ទាក់ទងស្នេហាជាមួយ ស្ត្រីតាមអ៊ីធឺណែតពេល ជួបគ្នាទើបដឹងថាស្ត្រីនេះ ជាប្រពន្ធរបស់កូនរបស់ខ្លួន
បុរសចិនម្នាក់បានទាក់ទងស្នេហាជាមួយស្ត្រីម្នាក់តាមអ៊ីធឺណែត ហើយបុរសនេះ បានណាត់ជួបនាងនៅសណ្ឋាគារមួយនៅទីក្រុងMulingប្រទេសចិន ។ ក្នុងការទំនាក់ទំនងគ្នានេះ អ្នកទាំង២នាក់នេះ បាននិយាយភរភូតអំពីអត្តសញ្ញាណរបស់ខ្លួនតែរៀងៗខ្លួន និងបានបញ្ចូនរូបថតក្លែងបន្លំនិងព័ត៌មានភរភូតអំពីជីវិតរស់នៅរបស់ពួកគេ។
ក្នុងការនិយាយទាក់ទងគ្នានេះ បុរសនេះបាននិយាយកុហកថា គាត់ជាប្រធានក្រុមហ៊ុនមួយ ហើយថាប្រពន្ធរបស់គាត់បានស្លាប់កាលពី២ឆ្នាំកន្លងទៅចំណែកឯស្ត្រីនេះវិញ នាងបាននិយាយភូតភរថាប្តីរបស់នាងកំពុងជាប់គុករយៈពេល៥ឆ្នាំពីបទវាយតប់គេ ហើយថានាងរស់នៅជាមួយកូនប្រុសម្នាក់របស់នាងនៅឯផ្ទះរបស់នាង។
លោកWang អាយុ៥៧ឆ្នាំរូបនេះ បានណាត់ជួបជាមួយនាង Lili ជាស្ត្រីដែលគាត់បានទាក់ទងតាមអ៊ីធឺណែតនេះ ។ គាត់បានណាត់ជួបនាងនៅសណ្ឋាគារមួយនៅទីក្រុងនេះ នៅក្នុងខេត្ត Heilongjiang ប៉ុន្តែ នៅពេលបានជួបគ្នានោះ រឿងហេតុដ៏តក់ស្លុតបានកើតឡើងគឺនាងជាប្រពន្ធរបស់កូនប្រុសរបស់គាត់ ។ នៅពេលនោះ នាងក៏មានការភ្ញាក់ផ្អើលដែរ នៅពេលដឹងថាបុរសដែលនាងបានណាត់ជួបនេះគឺជាឪពុកក្មេករបស់ខ្លួននោះ ។
លោក Da Jun ជាកូនប្រុសរបស់គាត់(លោក Wang ) និងជាប្តីរបស់នាងនេះ បានតាមឃ្លាំមើលនាងចំពោះការណាត់ជួបគ្នានេះ បន្ទាប់ពីលោកDa Jun មានការសង្ស័យថា នាងលួចមានទំនាក់ទំនងស្នេហាតាមអ៊ីធឺណែត ប៉ុន្តែ លោក Da Jun ក៏មិនដឹងច្បាស់ថានាងមានទំនាក់ទំនងសេ្នហាជាមួយនរណានោះទេ ។
នៅពេលដែល បុរសជាប្តីនេះបានដើរតាមលបមើលពីក្រោយនាង ស្រាប់តែឃើញឪពុករបស់គាត់បានកំពុងរង់ចាំនានៅសណ្ឋាគារនេះ។
តាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា បន្ទាប់ដឹងរឿងរ៉ាវនេះ លោក Da Jun បានផ្ទុះកំហឹងខ្លាំងហើយបានវាយតប់លោក Wang និងប្រពន្ធរបស់គាត់ ដោយបណ្តាលឲ្យនាងបាក់ធ្មេញអស់៣ ៕
_________________________
ប្រភពព័ត៌មានពី៖ CEN
ប្រភពព័ត៌មានពី៖ CEN

