យកដៃ​ទៅ​ស្ទាប​ប្រដាប់ភេទ​ក្មេងស្រី​ប្រុង​រំលោភ ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ចាប់​

8/02/2013 0 Comments A+ a-

ខេត្តកំពត ៖ យុវជន​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ស្រុក​ឈូក ធ្វើ​ការចាប់​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៣ បន្ទាប់ពី​ទទួលបាន​ពាក្យ​បណ្តឹង​​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​បាន​ប្តឹង​ចោទប្រកាន់   ​យុវជន​ខាងលើ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី​ជា​អនីតិជន ដែល​បាន​ប្រ​ព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៣​កន្លងទៅនេះ​។​
​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ខាងលើនេះ​មានឈ្មោះ សោម ហន អាយុ​២០​ឆ្នាំ រស់នៅក្នុង​ឃុំ​​តា​កែន ស្រុក​ឈូក​។ ចំណែក​ក្មេងស្រី​រងគ្រោះ អាយុ​១៣​ឆ្នាំ ពួកគេ​ទាំង​២​នាក់​គឺជា​អ្នកជិតខាង​ហ្នឹង​គ្នា​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា កាលពី​វេលា​ម៉ោង​ប្រហែលជា​១០​យប់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៣ ជនសង្ស័យ​ខាងលើនេះ​បាន​គោះ​ទ្វារផ្ទះ​ក្មេងស្រី​រងគ្រោះ ដោយ​សុំ​យក​ទូរស័ព្ទ​ទៅ​បញ្ចូលភ្លើង ព្រោះ​ទូរស័ព្ទ​គេ​អស់​ថ្ម ។ ខណៈនោះ​ដោយ​ក្មេងស្រី​នឹកឃើញ​ថា ជា​អ្នកជិតខាង​ក៏​យល់ព្រម​បើកទ្វារ​ឲ្យ​ចូល ស្រាប់តែ​ពេលនោះជន​សង្ស័យ​បាន​​ឃើញ​ក្មេងស្រី​កំពុង​ដេកលក់ ស្រប​ពេលដែល​ម្តាយ​ឪពុក​មិន​នៅផ្ទះ ជន​កំហូច​រូបនោះ​ក៏បាន​លប​ទៅ​ស្រាត​ខោ​​ក្មេងស្រី​រងគ្រោះ ហើយ​បាន​យកដៃ​ទៅ​​ស្ទាបអង្អែល​បៀត​​បៀន​​កេរ្តិ៍​ភេទ​ក្មេងស្រី តែ​មិនបាន​ប៉ុន្មាន​នាទី​ផង ក្មេងស្រីបាន​​ភ្ញាក់​ដឹងខ្លួន​ក្រោក​ឡើង​ស្រែក​ឱ្យ​អ្នកភូមិ​ជួយ ទើប​មានការ​ភ្ញាក់ផ្អើល ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​រត់គេចខ្លួន​បាត់ស្រមោល ​។​
​ក្រោយពេល​បង្កហេតុ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល រហូតដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៣ ទើប​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​ស្នង​ការ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕
ប្រភពពី វត្តភ្នំ