សមាជិក​​ក្រុម​​ 2​N​E​1 ​ពួ្រយ​​​បារម្ភ​​​ខ្លាច​ គ្មាន​បុរស​​ណា ​​ទាក់​ទង​​សុំ​​ស្នេហ៍​

7/17/2013 0 Comments A+ a-

​ក្រុង សេ​អ៊ូ​ល ៖ សមាជិក​ក្រុម​ចម្រៀង​ស្រី​កូរ៉េ 2NE1 ពីរ​នាក់​គឺ​នាង ផាក​សាន់​ដា​រ៉ា និង​នាង ផាក ប៊ុ​ម ដែល​ត្រូវបាន​ថៅកែ​ផលិតកម្ម​ដក​បម្រាម​មា​ន​សង្សារ​កាលពី​ឆ្នាំមុន​នោះបាន​និយាយថា ឥឡូវនេះ​ពួកគេ​ប្រឈម​នឹង​បញ្ហា​គ្មាន​បុរស​ណា​ទាក់ទង​សុំ​ស្នេហ៍​ឡើយ ធ្វើ​ឲ្យ​ជីវិត​ស្នេហា​របស់​ពួកគេ​បរាជ័យ​។​


​ពួកនាង​បាន​ឲ្យ​ដឹងថា​៖ «​ថៅកែ​បានដាក់​បម្រាម​មាន​សង្សា​រ​ចំពោះ​យើង​ដើម្បី​ឲ្យ​យើង​ផ្ដោត​តែ​ទៅលើ​ការងារ​សិល្បៈ​តែមួយ​មុខ​គត់​»​។ ប៉ុន្តែ​នៅពេលដែល​នាង ផាក សាន់​ដា​រ៉ា និង​នាង ផាក ប៊ុ​ម ឈានដល់​វ័យ​២៨ និង​២៩​ឆ្នាំ​នោះ ខាង​ផលិតកម្ម​ក៏​ព្រម​ដក​បម្រាម​មាន​សង្សារ​នេះ​ចេញ​។ ប៉ុន្តែ​ពួកនាង​បាន​ត្អូញ​ថា​៖ «​ឥឡូវនេះ​ពួកយើង​អាយុ​ជិត​សាម​ហើយ គ្មាន​ប្រុស​ណា​មើលឃើញ​ពួកយើង​នៅឡើយ​ទេ​»៕ 

T-28T-29