ស្ត្រីម្នាក់ដុះសាច់ថ្គាមប៉ុន បាល់ក្រុមគ្រូពេទ្យសង្គ្រោះ ជិវិតដោយជោគជ័យ
កុងហ្គោ៖ នាង Grace រស់នៅក្នុងប្រទេសសាធារណរដ្ឋ
ប្រជាធិបតេយ្យ កុងហ្គោ បានធ្វើការវះកាត់សង្គ្រោះជីវិត ដោយជោគជ័យនៅឯ
មន្ទីរពេទ្យសប្បុរសធម៌ Africa Mercy ដែលជាមន្ទីរពេទ្យ ដ៏ធំមួយនៅលើនាវា ។
នាង Grace អាយុ១៧ឆ្នាំអាចនឹងស្លាប់ ដោយសារតែជំងឺដុះសាច់ថ្គាម ដែលចេះតែធំឡើងៗនោះ ប្រសិនបើមិនធ្វើការវះ កាត់សង្គ្រោះទាន់ពេលវេលា ។ ជំងឺនេះធ្វើឲ្យនាងមានការពិបាក ក្នុងការទទួលទាន និងនិយាយ ហើយដោយសារភាព ខ្មាសអៀនផងនោះ នាងបានសម្រេចចិត្ត ឈប់ទៅសាលា ។
នាងមានជំងឺដុះសាច់ ថ្គាមអស់រយៈពេល ១០ឆ្នាំមកហើយ តែគ្រូពេទ្យនៅក្នុង ប្រទេសរបស់នាង គ្មានសមត្ថភាព ព្យាបាលជំងឺនាងបានទេ ។ ប៉ុន្តែសំណាងល្អក្រុម គ្រូពេទ្យរបស់មន្ទីរពេទ្យ សប្បុរសធម៌ Mercy Ships បានធ្វើការវះកាត់ ឲ្យនាងបានជោគជ័យ និងរួចផុតពីសេចក្តីស្លាប់ ៕