មើលជោគជតារាសីស្នេហារបស់អ្នកក្នុងឆ្នាំ២០១៤
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
ចិនដែលបានចូលមកដល់ថ្ងៃនេះ មានប្រិយមិត្តជាច្រើន
ជាពិសេសបងប្អូនខ្មែរសែស្រឡាយចិនពិតជាចង់ដឹងពីជោគជតារាសីរបស់
ខ្លួនមិនថា មិត្តយុវវ័យដែលនៅលីវ
និងគូស្នេហ៍ដែលរៀបការរួចនោះទេ។
ដូច្នេះ
សម្រាប់ប្រិយមិត្តមួយចំនួនដែលចង់ជ្រាប់ច្បាស់ពីជោគជតារាសី
ស្នេហារបស់ខ្លួនតាមក្បួនចិន
អាចពនិត្យលើក្បួនហោរាសាស្ត្រនៃឆ្នាំនីមួយៗដែលមានជាបន្តបន្ទាប់
ដូចខាងក្រោមនេះ។
ឆ្នាំជូត
ស្នេហាសម្រាប់អ្នកកើតឆ្នាំជូតអាច
ជួបបញ្ហាច្រើន
ជាពិសេសការស្វែងរកដៃគូជីវិតជាមួយអ្នកកើតឆ្នាំមមី។
សម្រាប់អ្នកឥតគូត្រូវមានការព្យាយាមខ្លាំងបន្ថែមទៀត
ទើបអាចរកឃើញមនុស្សដែលខ្លួនស្រលាញ់។ សម្រាប់អ្នករៀបការរួច
ត្រូវមានការប្រុងប្រយ័ត្នជាងមុន
ពោលគឺត្រូវឆ្លៀតយកពេលវេលាទំនេរមួយចំនួនផ្ដល់ការថ្នាក់ថ្នម
ឲ្យគ្នាទៅវិញទៅមក និងមានការអត់ធ្មត់ផងដែរទើបប្រសើរ។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវនឹងពាំនាំនូវវេលាល្អមួយ
សម្រាប់អ្នកស្វែងរកគូកំណាន់ចិត្ត នោះគឺគូព្រេងដែលអ្នកចង់ស្វែងរក
កំពុងរង់ចាំអ្នកដោយក្ដីរីករាយ។ ក៏ប៉ុន្តែ
សម្រាប់អ្នកដែលមានគូ
និងរៀបការរួចហើយអាចមានបញ្ហាប៉ះទង្គិចគ្នា
និងមានការយល់ច្រឡំគ្នាមួយចំនួនជាពិសេសគូស្នេហ៍ដែលកើតឆ្នាំ
ឆ្លូវដូចគ្នា និងឆ្នាំមមី។
ឆ្នាំខាល
ចូលមកដល់ឆ្នាំខាល
ឧបទ្រពចង្រៃដែលកើតមានឆ្នាំចាស់ពិតជារសាត់ចាកចេញពីលោកអ្នកហើយ។
ដូច្នេះសម្រាប់អ្នកដែលឯកោ នៅចាំអីទៀត
ឆាប់ស្វែងរកគូកំណាន់ចិត្តរបស់លោកអ្នកទៅព្រោះថា
ឱកាសល្អសម្រាប់រកគូព្រេងរបស់អ្នកបានមកដល់ហើយជាពិសេសត្រូវ
នឹងអ្នកដែលកើតឆ្នាំមមី និងឆ្នាំច។ ចំពោះអ្នកដែលមានគូ
និងគូស្នេហ៍រៀបការរួចហើយ
ចំណងស្នេហ៍របស់លោកអ្នកមិនសាបសូន្យនោះឡើយ
ពោលគឺសុភមង្គលនឹងភាពផ្អែមល្ហែមកើតមានដល់ក្រុមគ្រួសាររបស់អ្នក។
ឆ្នាំថោះ
ចូលមកដល់ឆ្នាំថោះ
ជីវិតស្នេហារបស់អ្នកក៏មិនចាញ់ឆ្នាំខាលប៉ុន្មានដែរ
ក៏ប៉ុន្តែត្រូវមានការព្យាយាម និងប្រុងប្រយ័ត្នបន្តិចទើបបាន។
សម្រាប់អ្នកដែលឥតគូត្រូវបង្កើនការទំនាក់ទំនងបន្ថែមទៀតជាមួយ
មនុស្សដែលនៅជុំវិញខ្លួន ដើម្បីរឹតបន្តឹងចំណងមិត្តភាព
និងទទួលបានស្នេហាសមតាមបំណងមួយ។ រីឯសម្រាប់អ្នកដែលមានគូ
និងរៀបការរួចវិញត្រូវផ្ដល់កម្លាំងចិត្តបន្ថែមឲ្យគ្នាទៅវិញទៅមក
និងមានជំនឿជឿជាក់លើខ្លួនឯង
នោះស្នេហាដ៏ផ្អែមល្ហែមនឹងកើតមានដល់ជីវិតអ្នក។
ឆ្នាំរោង
សម្រាប់ស្នេហារបស់អ្នកឥតគូដែលកើត
ឆ្នាំរោង លទ្ធផលនេះនឹងទទួលបានជោគជ័យ
ក៏ប៉ុន្តែអ្នកត្រូវមានការអត់ធ្មត់រង់ចាំ
និងព្យាយាមបន្តិចទើបអាចរកឃើញមនុស្សដែលអ្នកស្រលាញ់តាមក្តី
ប្រាថ្នា។ ចំពោះអ្នកដែលមានគូស្នេហ៍ និងរៀបការរួច
ជីវិតស្នេហារបស់អាចមានការធ្លាក់ចុះ ឬ ភាពរកាំរកូសមួយចំនួន។
ដូច្នេះ ចូរប្រុងប្រយ័ត្ន
ហើយព្យាយាមដោះស្រាយបញ្ហាទាំងនោះដោយមានការអត់ធ្មត់ ទើបប្រសើរ។
ឆ្នាំម្សាញ់
ជីវិតស្វែងរកគូស្រកររបស់អ្នកគ្មាន
គូ ពិតជាមិនសមតាមបំណងនោះឡើយ
ដោយហេតុថានឹងមានឧបសគ្គមួយចំនួនមករារាំងស្នេហារបស់អ្នក។
ដូច្នេះអ្នកត្រូវដកខ្លួនបន្តិច ហើយឈប់គិតពីបញ្ហានេះ
ដោយរិះរកឱកាសផ្សេងទៀតសម្រាប់ខ្លួនឯងនៅពេលក្រោយ។
អ្នកដែលមានគូ និងរៀបការរួច
ក៏មិនត្រូវប្រាកដប្រជាក្នុងជីវិតស្នេហារបស់អ្នកពេកនោះដែរ
ព្រោះថាវាមិនសមតាមបំណងដូចអ្វីដែលខ្លួនរំពឹងទុក។
ទោះបីជាយ៉ាងណាក៏ដោយ
អ្នកត្រូវស្វែងយល់ពីតម្រូវការរបស់គូស្នេហ៍ជាមុនសិនទើបល្អ។
ឆ្នាំមមី
អ្នកនៅឯកោដែលកើតឆ្នាំនេះ
ចង់ស្វែងគូស្នេហ៍របស់ខ្លួនត្រូវបោះជំហានទៅចាំនៅខ្សែត្រៀមជាមុន
ដើម្បីរង់ចាំបង្កើតចំណងស្នេហ៍ជាមួយមនុស្សដែលខ្លួនស្រលាញ់
បើមិនដូច្នេះទេ អ្នកនឹងបាត់បង់ឱកាសនេះជាមិនខាន។
សម្រាប់អ្នកមានគូ និងរៀបការរួច
ចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់អ្នកអាចនឹងបាត់បង់ទៅវិញដោយឈឺចាប់
ប្រសិនបើអ្នកចាប់កាន់ដៃគ្នាដោយមិនមានភាពច្បាស់លាស់
និងការអត់ធ្មត់។
ឆ្នាំមមែ
នេះពិតជាឱកាសល្អធ្លាក់មកដល់អ្នក
ដែលឥតគូជាពិសេសសុភាពនារីដែលកើតឆ្នាំមមែ
ព្រោះថាគូព្រេងដែលអ្នកប៉ងបានមកដល់ហើយ។ ចូរញញឹមឡើង
ហើយត្រៀមបញ្ចប់ភាពនៅលីវរបស់អ្នកជាមួយគូស្នេហ៍ដែលអ្នកស្រលាញ់
នេះ។ រីឯអ្នកមានគូ និងរៀបការរួចវិញ
ជីវិតស្នេហារបស់អ្នកនឹងឆ្ពោះទៅរកត្រើយសុភមង្គលមួយគ្មានដែន
កំណត់។
ឆ្នាំវក
អ្នកដែលឥតគូកើតឆ្នាំនេះ
នឹងអាចរកឃើញម្ចាស់បេះដូងរបស់ខ្លួនបានលុះត្រាតែមានការខិតខំ
ព្យាយាមឲ្យបានខ្លាំងជាងមុន។ ចំពោះអ្នកមានគូ និងរៀបការរួច
ត្រូវរក្សាចំណងស្នេហ៍របស់ខ្លួនឲ្យបានល្អដោយសន្សឹមៗ
ជៀសវាងអំពើឆ្គាំឆ្គងណាមួយធ្វើឲ្យអាក់អន់ស្រពន់ចិត្តពីគូស្នេហ៍
របស់ខ្លួន ហើយត្រូវប្រុងប្រយ័ត្នផងដែរ
ព្រោះថាអាចនឹងមានអ្នកទី៣ចូលមកកកូរកកាយចំណងស្នេហ៍របស់អ្នកពេញ
មួយឆ្នាំនេះ។
ឆ្នាំរកា
សម្រាប់អ្នកដែលឥតគូចង់ស្វែងរក
គូស្នេហ៍របស់ខ្លួន ហាក់មិនសូវទទួលបានផ្លែផ្កាប៉ុន្មាននោះឡើយ
ក៏ប៉ុន្តែបើបុរសវិញ អាចមានសង្ឃឹមច្រើនជាងសុភាពនារី។ យល់ល្អ
ត្រូវស្វែងយល់បន្ថែមពីចំណុចខ្វះខាតខ្លួនឯងជាមុន
ព្រោះថាលទ្ធផលក៏មិនអាក្រក់ទាំងអស់នោះដែរ។ រីឯអ្នកដែលមានគូ
និងរៀបការរួចវិញ
ធ្វើយ៉ាងម៉េចកុំអូសទាញភាគីណាមួយឲ្យធ្លាក់ក្នុងជម្លោះឲ្យសោះ
បើមិនដូច្នេះទេ
ចំណងស្នេហ៍របស់អ្នកពិតជាគ្មានផ្លូវផ្សះផ្សាវិញបានឡើយ។
ឆ្នាំច
រាសីស្នេហាអ្នកដែលនៅឯកោវិញ
មកដល់ឆ្នាំនេះពិតជាឡើងខ្ពស់ត្រដែតតែម្ដង
ព្រោះថាស្នេហាដែលអ្នករង់ចាំជាច្រើនឆ្នាំគឺបានមកដល់ដោយឯកឯង
ដោយមិនបាច់ចំណាយកម្លាំង ឬ តក់ក្រហល់ពេកនោះឡើយ។
សម្រាប់អ្នកមានគូ និងរៀបការរួច
ចំណងស្នេហ៍របស់អ្នកនៅស្ថិតស្ថេរ
បោះជំហានឆ្ពោះទៅមុខជានិច្ចយ៉ាងរលូនគ្មានការរំខានអ្វីនោះ
ឡើយ។
ឆ្នាំកុរ
ងាកមកមើលឆ្នាំកុរចុងក្រោយឯណេះវិញ
ក៏មិនចាញ់ឆ្នាំចប៉ុន្មានដែរ
ពោលគឺឆ្នាំនេះបានផ្ដល់ពន្លឺភ្លើងខៀវយ៉ាងច្បាស់ផងដែរដល់
អ្នកឥតគូស្វែងរកម្ចាស់បេះដូងរបស់ខ្លួន។ ក៏ប៉ុន្តែ
រាសីរបស់អ្នកឆុងនឹងឆ្នាំមមី។ ដូច្នេះ
វានឹងទាមទារឲ្យអ្នកត្រូវប្រើប្រាស់យុទ្ធសាស្ត្រជាច្រើន
ដើម្បីអន្ទងចិត្តមនុស្សម្នាក់ដែលកើតឆ្នាំនេះ។
សម្រាប់អ្នកមានគូ និងរៀបការវិញ
ចំណងស្នេហ៍របស់អ្នកមានភាពល្អប្រសើរជាធម្មតា។
ទោះបីជាបែបនេះក្តី អ្នកមិនត្រូវលេងល្បែងត្រីកោណនោះឡើយ
បើមិនដូច្នេះទេ ប្រាក់ក៏បង់ថង់ក៏ដាច់៕