រោងចក្រ SLមិនព្រមទទួលយកតំណាងកម្មករតាមការបញ្ជារបស់រដ្ឋាភិបាល
តំណាងកម្មករទាំង១៩នាក់នេះត្រូវបណ្តេញចេញពីការងារក្រោយពីពួកគេបានដឹកនាំក្រុមកម្មករធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារមួយចំនួនចាប់តាំងពីខែសីហាមកម្ល៉េះ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានបញ្ជាក់ថា ក្រុមកម្មករនៅមិនទាន់ចូលធ្វើការវិញនៅឡើយទេហើយកំពុងរង់ចាំចំណាត់ការបន្តរបស់ក្រសួងការងារ។
កាលពីថ្ងៃសុក្រសប្តាហ៍មុនរដ្ឋាភិបាលបានបញ្ជាដាច់ខាតឲ្យរោងចក្រកាត់ដេរSLដែលមានរឿងចម្រូសចម្រាសឱ្យទទួលយកតំណាងកម្មករទាំងនោះមកធ្វើការឡើងវិញបន្ទាប់ពីការតវ៉ារបស់ពួកគេបានទទួលរងការបង្ក្រាបយ៉ាងសាហាវពីកងកម្លាំងមានសមត្ថកិច្ចហើយបណ្តាលឱ្យស្រ្តីអ្នកលក់បាយម្នាក់ស្លាប់បាត់បង់ជីវិត៕
ប្រភពពី វីអូអេខ្មែរ