ក្រុមហ៊ុន​ Nokia ប្រកាស​ចេញ​ទូរស័ព្ទ Nokia 207 និង 208 [វីឌីអូ]

7/04/2013 0 Comments A+ a-

កាល​ពី​ថ្ងៃម្សិលមិញ​ក្រុមហ៊ុន​ Nokia មាន​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​​ចំនួន​ពីរ​ម៉ូដែល​គឺ​ Nokia 207 និង Nokia 208 ប៉ុន្តែ​ Nokia 208 មាន​ជម្រើស​ស៊ីម​​មួយ​ (Single-SIM) និង ស៊ីមពីរ (Dual-SIM) ។ ទូរស័ព្ទ​ទាំង​ពីរ​មាន​​រូបរាង​ដូចគ្នា​និង​លក្ខណសម្បត្តិ​បច្ចេកទេស​ភាគ​​ច្រើន​ក៏​ដូច​គ្នា​ដែរ អ្វី​ដែល​ខុស​គ្នា​នោះ​គឺ Nokia 207 គ្មាន​កាមេរ៉ា និង​​​មាន​តែ​មួយ​ជម្រើស​ (Single-SIM) ។
លក្ខណសម្បត្តិបច្ចេកទេស​របស់​ទូរស័ព្ទ​ទាំង​ពីរ​មាន​៖
  • វិមាត្រ 114.2 x 50.9 x 12.8mm
  • ទម្ងន់ 89.6 g (207), 90.5 g (208)
  • អេក្រង់​ទំហំ 2.4-inch
  • RAM 64 MB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 256 MB (អាច​បន្ថែម​ microSD card 32 GB)
  • មាន​បំពាក់​ដោយ​​ 2G/3G, Bluetooth 3.0, រន្ធ​ដោត​ microUSB,.
  • អាច​លេង​​​បណ្ដាញសង្គម​នានា​ដូច​ជា Facebook, Twitter
  • ថាមពល​ថ្ម 1,020mAh  (អាច​និយាយ​បាន​ចំនួន ១២ ម៉ោង​​ ដោយ​ប្រើ​ប្រព័ន្ធ​សេវា​ 2G និង​អាច​ standby បាន​រហូត​ដល់​រយៈ​ពេល​មួយ​ខែ ប៉ុន្តែ​ប្រើ​ 3G អាច​និយាយ​បាន​ ៤ម៉ោង កន្លះ និង​ អាច​ចាក់​ចម្រៀង​បាន​ ២៩ម៉ោង )
  • កាមេរ៉ា 1.3 MP (Nokia 208)
  • មាន​វិទ្យុ FM
សូម​បញ្ជាក់​ថា​​ក្រុមហ៊ុន​ Nokia នឹង​ចាប់​ផ្ដើម​បញ្ចេញ​ទូរស័ព្ទ​ទាំង​នេះ​ទៅ​លើ​ទីផ្សារ​អឺរ៉ុប​ក្នុង​ត្រីមាស​ទី៣​នៃ​ឆ្នាំ២០១៣ ដោយ​លក់ក្នុង​តម្លៃ​​ចាប់​ពីរ $68 (មិន​ទាន់​គិត​ពន្ធ) ដោយឡែក​សម្រាប់​ការ​មក​ទីផ្សារ​កម្ពុជា​និង​តម្លៃ​របស់​ទូរស័ព្ទ​ទាំង​នេះ​សូម​ប្រិយមិត្ត​រង់ចាំ​សាកសួរ​តាម​ហាង​លក់ទូរស័ព្ទ​នានា​ក្នុង​រាជធានីភ្នំពេញ ៕
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖