ទើបដាច់ពីសង្សារ តួប្រុស Titanic ឆ្លងឆ្នាំជាមួយស្រីស្អាតទាំងក្រុម
បើនិយាយពីភាពស្រស់សង្ហា Leonardo DiCaprio មិនសូវទាក់ទាញដូចកាលនៅក្មេងប៉ុន្មានទេ តែបើនិយាយពីលុយវិញល្មមឲ្យនារីៗវ័យក្មេងនៅមិនឆ្ងាយពីគេប៉ុន្មានឡើយ។ ឆ្លងឆ្នាំ ២០១៥ កន្លងទៅនេះ តួឯកប្រុសរឿង “Titanic” បានទៅជប់លៀងនៅឆ្នេរ St. Barth របស់បារាំងជាមួយមិត្តភ័ក្ដិប្រុសប៉ុន្មាននាក់។ តែអ្វីដែលគេចាប់អារម្មណ៍នោះគឺស្រីក្មេងៗជាច្រើនរូបស្លៀកប៊ីគីនីដេកក្បែរគេតែម្ដង។
បើទោះជាទើបដាច់គ្នាពីតារាម៉ូដែល Toni Garnn ប៉ុន្មានសប្ដាហ៍កន្លងទៅក្ដី ក៏បុរសដែលប្ដូរសង្សារដូចសំលៀកបំពាក់ហាក់មិនពិបាកចិត្តសោះ ផ្ទុយទៅវិញគេហទំព័រ Radar រាយការណ៍ថា តារាវ័យ ៤០ រូបនេះទាក់ទងតារាម៉ូដែលប្រេស៊ីល Liza Joenck ទៀតផង។ ទោះជាយ៉ាងណា គេមិនឃើញនាងលេចមុខក្នុងពិធីជប់លៀងឆ្លងឆ្នាំជាមួយ Leo ទេ ដូចនេះទំនាក់ទំនងពួកគេទំនងប្រហែលមិនទាន់ស៊ីជម្រៅនៅឡើយ។
មើលសកម្មភាពកម្សាន្តរបស់ Leo នៅ St. Barth៖
ប្រែសម្រួល៖ សីហា
ប្រភព៖ Asiantown
ប្រភព៖ Asiantown