Concept Video Galaxy S5 ជាមួយនឹងអេក្រង់កោង ដ៏ស្រស់ស្អាត

11/22/2013 0 Comments A+ a-

ស្មាតហ្វូន Galaxy S5 នៅក្នុងម៉ូដែល Concept នេះមានអេក្រង់កោង ៣០ ដឺក្រេ ដូចទៅនឹង
ស្មាតហ្វូន LG G Flex ជាងស្មាតហ្វូន Galaxy Round របស់ Samsung។
រួមជាមួយនឹង iPhone 6 និង HTC M8, Galaxy S5 ក៏ស្ថិតនៅក្នុងចំណោមស្មាតហ្វូន ដែលត្រូវ
បានអតិថិជនគាំទ្រ កំពុងរង់ចាំបំផុត នៅក្នុងឆ្នាំ ២០១៤។ តាមប្រភពព័ត៌មានមួយចំនួន បាន
ឲ្យដឹងថា ផលិតផលរបស់ Samsung អាចនឹងបង្ហាញខ្លួននៅក្នុងខែមករា ឆ្នាំ២០១៤ ដើម្បីជំនួស
ម៉ូដែល Galaxy S4 ដែលមានបរិមាណលក់ចេញ មិនដូចការរំពឹងទុក។

ស្តីពីព័ត៌មានជាក់លាក់នៃស្មាតហ្វូន Galaxy S5 នេះ Samsung បានកំណត់បញ្ជាក់ថា ពួកគេនឹង
បំពាក់នូវស៊េរី chip 64-bit នៅលើវាដូចនឹង iPhone 5S ដែរ។ លទ្ធភាពច្រើន ស៊េរី chip Exynos
6 របស់ Samsung នឹងជា chip 8 Core ពិតៗតែមួយបន្ទះ (ជំនួសឲ្យការផ្គុំបញ្ចូលគ្នានូវ chip 4 
Core ពីរ ដូចនៅលើ Exynos 5)។
ម៉ូដែល Concept ស្តីពីគំរូស្មាតហ្វូន Galaxy 5S ត្រូវបានរចនាឡើងដោយ O2 ។ តាមរយះ
វីដេអូ Concept នេះយើងឃើញថា S5 បានបំពាក់នូវអេក្រង់ដែលមានកំរិតរីសូលុយស្យុង
2K Super AMOLED 2.560 x 1.440 pixel, camera 16 megapixel ប្រើបច្ចេកវិទ្យា ISOCELL 
ដែលមានសមត្ថភាពថតរូបក្នុងលក្ខខណ្ឌខ្វះពន្លឺ បានល្អជាងមុន។
ជាពិសេស ម៉ូដែលនេះមានការរចានម៉ូតអេក្រង់កោង ៣០ ដឺក្រេ ដែលស្រដៀងទៅនឹង G Flex
របស់ LG ផងដែរ៕