៥ រូប​ទំនង​អាច​អង្គុយ​តំណែង CEO ថ្មី​ របស់ ​Microsoft មុន​Christmas នេះ​

11/22/2013 0 Comments A+ a-

តំណែង​ជា​នាយក​ប្រតិបត្តិ​របស់ Microsoft ដែល​លោក Steve Ballmer គ្រោង​លាលែង​នៅ​ឆ្នាំ​ក្រោយ នៅ​តែ​ពុំ​ទាន់​រក​ឃើញ​​នៅ​ឡើយ​ទេ ព្រោះ​​ដល់​វ័យ​ចូលនិវត្តន៍។ ដាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី នៅ​មិន​យូរ​ប៉ុន្មាន​ ​បេក្ខភាព​ចំនួន​ ៥​រូប​ក៏​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ជំនួស​តំណែង​Ballmer មុន​បុណ្យ Chrimstmas​ទេ។



ក្រុមហ៊ុន​ពុំ​ទាន់​រក​បាន​អ្នក​ដែល​មាន​សមត្ថភាព​មក​អង្គុយ​កន្លែង​របស់ Steve Ballmer នៅ​ឡើយ តែ​បើ​តាម​របាយការណ៍​កន្លង​ទៅ​ឱ្យ​ដឹង​ថា លោក Alan Mulally ជា​ប្រធាន ​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត Ford របស់​អាមេរិកអាច​នឹង​មាន​វាសនា។ ក្រៅ​ពី​នេះ​នៅ​មាន​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ដូច​ជា អតីត​មេ​ដឹកនាំ​ក្រុមហ៊ុន Nokia លោកStephen Elop និង​អ្នក​ធ្វើ​ការ​ក្នុង Microsoft មាន​ដូច​ជា​លោក Tony Bates កាន់​ផ្នែក​អភិវឌ្ឍ​វិស័យ​ជំនួញ និង​រៀប​ចំ​យុទ្ធសាស្ត្រ លោក Satya Nadella កាន់​ផ្នែក​សេវាកម្ម Cloud និង​លោក Kevin Turner អ្នក​កាន់​ក្បួន​ច្បាប់​ផ្នែក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft។

លោក Bill Gates ដែល​ជា​ស្ថាបនិក​របស់ Microsoft ថ្មីៗ​នេះ​បាន​អះអាង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​អំពី​ការ​ស្វែង​រក​នាយក​ប្រតិបត្តិ​ថ្មី ដោយ​សម្ដែង​ចេញ​នូវ​ទឹកចិត្ត​ក្ដុកក្ដួល ពោរពេញ​ដោយ​ការ​អាឡោះអាល័យ​លាយឡំ​ជា​មួយ​ទឹកភ្នែក​រលីងរលោងចំពោះ Steve Ballmer ប៉ុន្តែ​ពុំ​បាន​បញ្ជាក់​អ្នក​ថ្មី​ដែល​មាន​អាទិភាព​អង្គុយ​តំណែង​របស់​លោក Ballmer បាន​នៅ​ឡើយ។
លោក​បាន​គូស​បញ្ជាក់​ទៀត​ថា CEO របស់ Microsoft ជា​ការងារ​មួយ​មិន​ងាយស្រួល​រ៉ាប់រង​នោះ​ទេ ពីព្រោះ​ក្រុមហ៊ុន​ទាមទារ​រក​​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​ល្អ​ឥត​ខ្ចោះ​ក្នុង​ការងារ និង​ស្រឡាញ់​ចាត់​ទុក​ក្រុមហ៊ុន​ដូច​ជា​គ្រួសារ​របស់​ខ្លួន ដែល​កន្លង​ទៅ​​លោក Steve Ballmer និង​ខ្លួន​បាន​ថែរក្សា​រហូត​មក។
លោក Bill Gates បន្ថែម​ថា “តំណែង​ជា CEO របស់ Microsoft គឺ​មាន​ក្បួន​ច្បាប់​ពិបាក និង​ស្មុគស្មាញ​ដើម្បី​ទៅ​បំពេញ”។ “យើង​មាន​ក្ដី​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ Steve Ballmer ដែល​បាន​ខិតខំ​ដឹកនាំ​ក្រុមហ៊ុន​មាន​ការ​អភិវឌ្ឍន៍​រហូត​ដល់​សព្វ​ថ្ងៃ​អស់​រយៈពេល ១៣ឆ្នាំ​របស់​លោក”។
របាយការណ៍​ថ្មី​ចុង​ក្រោយ បាន​ឱ្យ​ដឹង​ថា លោក Kevin Turner នឹង​ជាប់​ឈ្មោះ​ជា CEO បណ្ដោះ​អាសន្ន​រយៈពេល ២ឆ្នាំ ដូច​លោក Stephen Elop ដែរ៕
តើ​នរណា​គួរ​ទទួល​តំណែង​Ballmer ជាង​គេ?