ឈុតសិចស៊ីរវាង សុគន្ធ នីសា និងតារាចម្រៀង​កូរ៉េ ទាំងនេះ មួយណា ធ្វើឲ្យប្រិយមិត្ដ ក្ដៅសាច់ជាង

1/23/2015 0 Comments A+ a-

បរទេស៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ព័ត៌មានរបស់តារាចម្រៀង សុគន្ធ នីសា បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងទទួលរងនូវការរិះគន់មួយចំនួន ពីសំណាក់អ្នកគាំទ្រនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារតែនាងបានស្លៀក ខោរឹបខ្លាំង បង្ហាញរាងសិចស៊ីជ្រុលពេក ធ្វើឲ្យប្រុសៗឃើញហើយ សម្លឹងស្ទើរជ្រុះគ្រាប់ភ្នែក។
ជាមួយគ្នានេះ នៅលើគេហទំព័រ postjung ក៏បានចេញផ្សាយ រូបថតកំពូលតារាចម្រៀងស្រី របស់កូរ៉េជាច្រើនដួងដែល បានស្លៀកខោរឹប បង្ហាញរាងសិចស៊ី នៅលើឆាកដូចគ្នានឹង តារាខ្មែរនាង សុគន្ធ នីសា ដែរ។ តាមរូបភាពដែលបានចុះ ផ្សាយ នៅក្នុងគេហទំព័រមួយនេះ គេបានឃើញរូបរបស់កំពួលតារាស្រី របស់កូរ៉េល្បីៗ ជាច្រើននាក់ស្លៀកខោសិចស៊ី រឹបគូទរឹបភ្លៅ បង្ហាញរាងញាក់សាច់ ជូនដល់ទស្សនិកជន និងអ្នកគាំទ្រសទ្សនា ស្ទើរភ្លេចដកដង្ហើម។
តើនេះគឺជាស្ទីលម៉ូដសម្លៀក បំពាក់ពេញនិយម សម្រាប់កំពូលតារាចម្រៀងឬ? រវាងតារាល្បីរបស់កម្ពុជា សុគន្ធ នីសា និងតារារបស់កូរ៉េ មួយណាគួរឲ្យចាប់អារម្មណ៍ជាង?
ផ្ដល់សិទ្ធដោយ៖ Lookingtoday