គ្រួសារឧកញ៉ា ថោង សារ៉ាត់ នឹងប្តឹងបកទៅកាន់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់

12/03/2014 0 Comments A+ a-

ឪពុក-ម្តាយ ឧកញ៉ា ថោង សារ៉ាត់ នៅវេលានេះកំពុងធ្វើសន្និសិទកាសែត នៅផ្ទះមួយក្នុងសង្កាត់ចាក់អង្រែក្រោម តាមផ្លូវជាតិលេខ២ ជិតវត្តចាក់អង្រែក្រោម ក្នុងបុរី ៩៩៩ ពាក់ព័ន្ធនឹងករណីចាប់ឃាត់ឧកញ៉ា ថោង សារ៉ាត់ និង អង្គរក្ស ពីសំណាក់នគរបាលរាជធានីភ្នំពេញ ដោយសង្ស័យជាប់ពាក់ព័ន្ធ នឹងករណីបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីពេលថ្មីៗនេះ៕
នៅក្នុងសន្និសីទកាសែត ឪពុក-ម្តាយឧកញ៉ា ថោង សារ៉ាត់ បានថ្លែងថា នៅពេលនេះកូនរបស់គាត់ បានគេចខ្លួនបណ្តោះអាសន្នមួយរយៈសិន ប៉ុន្តែនឹងចូលខ្លួនតាមការកោះហៅ របស់តុលាការគ្រប់ពេល។ ឪពុក-ម្តាយឧកញ៉ា ថោង សារ៉ាត់ បានបញ្ជាក់ថា ការគេចខ្លួនមួយរយៈសិននេះ គឺដើម្បីសុវតិ្តភាពខ្លួន ព្រោះថាស្រុកខែ្មរមិនមានសុវត្ថិភាពទេ គឺភាគច្រើនពួកគេប្រើប្រាស់ច្បាប់ព្រៃ ហើយរាល់បញ្ហាគឺពួកគាត់ជា អ្នកចេញមុខជំនួស និងដោះស្រាយ៕
ឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ កែវ សារី វ័យ ៥៥ឆ្នាំ និងឪពុកឈ្មោះ តាំង សុខ ហៅ ថោង ចំរើន វ័យ៦៥ឆ្នាំ បានថ្លែងបញ្ជាក់ថា ក្រុមគ្រួសាររបស់ពួកគាត់ នឹងប្តឹងបកទៅកាន់សមត្ថកិច្ចគ្រប់ថ្នាក់វិញ ពាក់ព័ន្ធនឹងការចាប់ឃាត់ខ្លួន កូនប្រុសរបស់គាត់ ពាក់ព័ន្ធនឹងករណីសង្ស័យ បាញ់សម្លាប់ឧកញ៉ា អ៉ឹង ម៉េងជឺ ។ ចំណែកសមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ចបានចាប់ឃាត់ខ្លួនអង្គរក្ស ឧកញ៉ា ថោង សារ៉ាត់ ចំនួន ៤នាក់ ទី១៖ មាស សម្បត្តិ ទី២៖ សៀង វាសនា ទី៣៖ កូយ ចាន់ថុល ទី៤៖ លី សៅ (ចាប់ខ្លួនព្រឹកមិញ) ពាក់ព័ន្ធសង្ស័យបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ៕
_____________
ផ្តល់សិទ្ទិដោយ៖lookingtodayឪពុក-ម្តាយ ឧកញ៉ា ថោង សារ៉ាត់ នៅវេលានេះកំពុងធ្វើសន្និសិទកាសែត នៅផ្ទះមួយក្នុងសង្កាត់ចាក់អង្រែក្រោម តាមផ្លូវជាតិលេខ២ ជិតវត្តចាក់អង្រែក្រោម ក្នុងបុរី ៩៩៩ ពាក់ព័ន្ធនឹងករណីចាប់ឃាត់ឧកញ៉ា ថោង សារ៉ាត់ និង អង្គរក្ស ពីសំណាក់នគរបាលរាជធានីភ្នំពេញ ដោយសង្ស័យជាប់ពាក់ព័ន្ធ នឹងករណីបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីពេលថ្មីៗនេះ៕
នៅក្នុងសន្និសីទកាសែត ឪពុក-ម្តាយឧកញ៉ា ថោង សារ៉ាត់ បានថ្លែងថា នៅពេលនេះកូនរបស់គាត់ បានគេចខ្លួនបណ្តោះអាសន្នមួយរយៈសិន ប៉ុន្តែនឹងចូលខ្លួនតាមការកោះហៅ របស់តុលាការគ្រប់ពេល។ ឪពុក-ម្តាយឧកញ៉ា ថោង សារ៉ាត់ បានបញ្ជាក់ថា ការគេចខ្លួនមួយរយៈសិននេះ គឺដើម្បីសុវតិ្តភាពខ្លួន ព្រោះថាស្រុកខែ្មរមិនមានសុវត្ថិភាពទេ គឺភាគច្រើនពួកគេប្រើប្រាស់ច្បាប់ព្រៃ ហើយរាល់បញ្ហាគឺពួកគាត់ជា អ្នកចេញមុខជំនួស និងដោះស្រាយ៕
ឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ កែវ សារី វ័យ ៥៥ឆ្នាំ និងឪពុកឈ្មោះ តាំង សុខ ហៅ ថោង ចំរើន វ័យ៦៥ឆ្នាំ បានថ្លែងបញ្ជាក់ថា ក្រុមគ្រួសាររបស់ពួកគាត់ នឹងប្តឹងបកទៅកាន់សមត្ថកិច្ចគ្រប់ថ្នាក់វិញ ពាក់ព័ន្ធនឹងការចាប់ឃាត់ខ្លួន កូនប្រុសរបស់គាត់ ពាក់ព័ន្ធនឹងករណីសង្ស័យ បាញ់សម្លាប់ឧកញ៉ា អ៉ឹង ម៉េងជឺ ។ ចំណែកសមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ចបានចាប់ឃាត់ខ្លួនអង្គរក្ស ឧកញ៉ា ថោង សារ៉ាត់ ចំនួន ៤នាក់ ទី១៖ មាស សម្បត្តិ ទី២៖ សៀង វាសនា ទី៣៖ កូយ ចាន់ថុល ទី៤៖ លី សៅ (ចាប់ខ្លួនព្រឹកមិញ) ពាក់ព័ន្ធសង្ស័យបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ៕
_____________
ផ្តល់សិទ្ទិដោយ៖lookingtoday