Apple ចាប់ផ្តើមធ្វើពិសោធ iPhone 6 អេក្រង់ 4,9 inch

11/22/2013 0 Comments A+ a-

Apple បានចាប់ផ្តើមធ្វើពិសោធគំរូ iPhone 6 ជាមួយអេក្រង់ 4,9 inch និងម៉ូដែលបន្ទាប់របស់
iPhone 5C ជាមួយនឹងអេក្រង់ធំជាង 4 inch, នេះបើយោងតាមប្រភពពីគេហទំព័រ CTech។
CTech បានសង្កត់ធ្ងន់ថា ឧបករណ៍គំរូអេក្រង់ទំហំ 4,9 inch ដែល Apple ធ្វើពីសោធ គឺជា
ម៉ូដែលបន្ទាប់របស់ iPhone 5S ហើយក្នុងនោះ លទ្ធភាពច្រើនដែលម៉ូដែលបន្ទាប់នៃ iPhone
5C ក៏នឹងបំពាក់នូវអេក្រង់ទំហំ 4,9 inch ដូចគ្នាដែរ។
ព័ត៌មានចចាមអារាមស្តីពី iPhone ថ្មីជាមួយនឹងអេក្រង់ទំហំជាងមុន បានលេចចេញមកជាហូរ
ហែរ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ។ តាមកាសែត The Wall Street Journal បានប្រកាស
ឲ្យដឹងថា Apple កំពុងធ្វើពិសោធនូវគំរូ iPhone ថ្មីមួយទំហំ 6 inch, ក្នុងពេលដែល NPD Display
Search បានសន្និដ្ឋានថា Apple កំពុងតែធ្វើការអភិវឌ្ឍន៍ iPhone 4,7 និង 5,7 inch សម្រាប់ឆ្នាំ
២០១៤ ខាងមុខនេះ។
បច្ចុប្បន្ន វាពិតជាពិបាកស្មានត្រូវណាស់ថា ព័ត៌មានមួយណា ដែលជាការពិត ពោលគឺត្រូវរង់ចាំ
ប្រហែលជា ១០ ខែទៀត ទើបអ្វីៗគ្រប់យ៉ាង ច្បាស់នឹងភ្នែក គឺពេលដែល iPhone ជំនាន់បន្ទាប់
បង្ហាញខ្លួនជាផ្លូវការ នោះឯង៕