Bill Gates ថា​​ទឹក​ចម្រាញ់​​ពី​​លាមក​​មនុស្ស​មាន​​​​រសជាតិ​​ឆ្ងាញ់​

1/08/2015 0 Comments A+ a-

ស្ថាបនិក Microsoft លោក Bill Gates បាន​ទម្លាយ​ឱ្យ​ដឹង​ថា លោក​​ពេញ​ចិត្ត​​​​​ម៉ាស៊ីន​​ចម្រាញ់​លាមក​ឈ្មោះ Janicki Omniprocessor​​​​ ​ដែល​អាច​ចម្រាញ់​​លាមក​មនុស្ស ទៅ​ជា​​​ទឹក​ស្អាត និង​មាន​​​​រសជាតិ​​ដូច​​​ទឹក​សុទ្ធ​ធម្មតា​ទៀតផង។

bill-gates-drinks-treated-sewage-_vu4h

មហាសេដ្ឋី​លំដាប់​លេខ​១​លើ​ពិភពលោក​រូប​នេះ បាន​សរសេរ​លើ​ប្លុក​​ GatesNotes របស់​ខ្លួន​ថា “ទឹក​នេះ​មាន​រសជាតិ​​​​ដូច​ទឹក​​​​សុទ្ធ​ដែល​ខ្ញុំ​ធ្លាប់​ផឹក​កន្លង​មក​​ដែរ។ ​​ក្រោយ​បាន​​​ឃើញ​​​​បច្ចេកវិទ្យា​ចម្រោះ​រួច​មក​ ខ្ញុំ​រីករាយ​នឹង​​ផឹក​ទឹក​នេះ​រាល់​ថ្ងៃ។ ​វា​ពិតជា​​មាន​សុវត្ថិភាព​ចំពោះ​សុខភាព”។ ​

មហាសេដ្ឋី​ចិត្ត​បុណ្យខាងលើ​បន្ត​ថា សម្រាប់​​​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដែល​មិនមាន​ប្រព័ន្ធ​លូ​ទំនើប ដំណើរការណ៍​​នេះ អាច​បង្កើត​​​ទឹក​ស្អាត​​ផង ​និង​អគ្គិសនី​​​អគ្គិសនី​ផង​ដំណាល​គ្នា។

​រោងចក្រ​នេះ​​អាច​​ចម្រាញ់​កាក​សំណល់​​ពី​មនុស្ស​ ​ ១ ​សែន​នាក់​ ​ទៅ​ជា​​​​​ទឹកស្អាត ៨៦ ០០០លីត្រ​ក្នុង​​១​ថ្ងៃ និង​អគ្គិសនី ២៥០ គីឡូវ៉ាត់។លោក​បញ្ជាក់​បន្ថែម។

ក្រើន​រំលឹកថា លោក​ Bill Gates ជា​មហាសេដ្ឋី​មួយ ដែល​បាន​ប្រកាស​ថា មិន​ប្រគល់​ទ្រព្យសម្បត្តិ​ខ្លួន​ឱ្យ​កូន​ទេ ពេល​ខ្លួន​ចែកឋាន​ទៅ។ ផ្ទុយ​ទៅ​វិញ​លោក​នឹងប្រគល់​ទៅ​ឱ្យ​មូលនិធិសប្បុរសធម៌៕

bill-gates-wrote-blog-post-about-november-visit-new-facility-converts-human-feces-into-clean-water-_vu4f

water-bill-gates-exclaimed-after-sipping-glass-what-apparently-human-feces-minutes-earlier-_vu4e

8N5A2435-cropped-660x333

​រោងចក្រ​ចម្រាញ់​លាមក



ប្រែ​សម្រួល៖ ​អ៊ុំ សុភក្តិ
ប្រភព៖ nydailynews