ឥណ្ឌូណេស៊ី៖មូលហេតុដែលបណ្តាលអោយធ្លាក់យន្តហោះ AirAsia រកឃើញហើយ!!!!
ប្រតិបត្តិការស្វែងរកសាកសព និងបំណែកយន្តហោះ Airbus A320 របស់ក្រុមហ៊ុន AirAsia បានបន្ត ឈានចូលដល់សប្តាហ៍ទីពីរ។ រហូតមកដល់ថ្ងៃអាទិត្យនេះ គេស្រង់បានសាកសពចំនួន ៣១នាក់ និងរកឃើញបំណែកធំៗរបស់យន្តហោះចំនួន៥។ នៅថ្ងៃអាទិត្យទី ៤ មករា ទីភ្នាក់ងារឧតុនិយមជាតិរបស់ឥណ្ឌូណេស៊ីបានបង្ហាញថា គឺអាកាសធាតុអាក្រក់ដែលជាមូលហេតុធ្វើឲ្យយន្តហោះ ដឹកអ្នកដំណើរAirAsiaធ្លាក់ចូលទៅក្នុងសមុទ្រ។
អនុប្រធានាធិបតីឥណ្ឌូូណេស៊ី លោកJusuf Kalla (ឆ្វេង) ធ្វើបទបង្ហាញពីការបាត់យន្តហោះAir Asiaនៅថ្ងៃទី ២៨ធ្នូREUTERS/Antara Foto/Wahyu Putro A
នៅក្នុងពេលដែលគេកំពុងស្វែងរក ប្រអប់ខ្មៅដែលមានផ្ទុកទិន្នន័យរបស់យន្តហោះ AirAsia ទីភ្នាក់ងារឧតុនិយមជាតិរបស់ឥណ្ឌូណេស៊ី បានលើកឡើងនៅថ្ងៃអាទិត្យនេះថា យន្តហោះរបស់ក្រុមហ៊ុន AirAsia អាចធ្លាក់ ដោយសារអាកាសធាតុអាក្រក់។ ពោលគឺម៉ាស៊ីនរបស់យន្តហោះអាចឈប់គាំង មិនដំណើរការ ដោយសារតែសំណើមត្រជាក់ដែលចូលទៅកកនៅក្នុងម៉ាស៊ីនរបស់យន្តហោះ។
តាមអាជ្ញាធរឥណ្ឌូណេស៊ី សេចក្តីសន្និដ្ឋានបឋមធ្វើឡើង ដោយផ្អែកទៅលើទិន្និន័យអាកាសធាតុ នៅថ្ងៃដែលយន្តហោះធ្លាក់ និងសញ្ញាទីតាំង ចុងក្រោយ របស់យន្តហោះដែលគេចាប់បាន។
តាមអាជ្ញាធរឥណ្ឌូណេស៊ី សេចក្តីសន្និដ្ឋានបឋមធ្វើឡើង ដោយផ្អែកទៅលើទិន្និន័យអាកាសធាតុ នៅថ្ងៃដែលយន្តហោះធ្លាក់ និងសញ្ញាទីតាំង ចុងក្រោយ របស់យន្តហោះដែលគេចាប់បាន។
អាជ្ញាធរឥណ្ឌូណេស៊ីធ្លាប់បាននិយាយរួចហើយថា អ្នកបើកបរយន្តហោះបានសុំផ្លាស់ប្តូរកំពស់ហោះហើរ ដើម្បីជៀសវាងពីដុំពពក និងព្យុះភ្លៀង ប៉ុន្តែ គេមិនបានទទួលចម្លើយភ្លាមៗពីទីភ្នាក់ងារត្រួតពិនិត្យដែនអាកាស ដោយសារតែនៅក្នុងអំឡុងពេលនោះ ផ្លូវដែលយន្តហោះ របស់ ក្រុមហ៊ុន AirAsia ចង់ប្តូរទៅហោះហើរ មានសំបូរចរាចរណ៍ ដោយយន្តហោះរបស់ក្រុមហ៊ុនដទៃទៀត។
ទាក់ទងនឹងផ្លូវហោះហើរនេះ អាជ្ញាធរឥណ្ឌូណេស៊ីបានអះអាងថា គេនឹងធ្វើការស៊ើបអង្កេត ទៅលើបទល្មើសដែលប្រព្រឹត្តដោយ ក្រុមហ៊ុន AirAsia។ អាជ្ញាធរឥណ្ឌូណេស៊ីសង្ស័យថា ក្រុមហ៊ុន AirAsiaបានប្រើផ្លូវហោះហើរមួយ ដោយមិនបានសុំការអនុញ្ញាតិពីអាកាសចរណ៍ស៊ីវិលឥណ្ឌូណេស៊ី។ ប៉ុន្តែ អាកាសចរណ៍ស៊ីវិលសិង្ហបុរីវិញបញ្ជាក់ថា ក្រុមហ៊ុន AirAsiaបានសុំទទួលការអនុញ្ញាតិពីខាងខ្លួនដើម្បីសុំសិទ្ធិហោះហើរ តាមផ្លូវខាងលើ។ តាមផ្លូវច្បាប់ ការសុំអនុញ្ញាតពីពីរភាគីគឺជារឿងចាំបាច់។ ក្រុមហ៊ុន AirAsiaរបស់ឥណ្ឌូណេស៊ីវិញបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វី ទាំងអស់ ដោយនៅរង់ចាំការស៊ើបអង្កេតពេញលេញមួយ៕ ប្រភពៈ RFI