Nokia ​លក់​ដាច់​​នៅ​ចិន បាន​ ២ម៉ឺន​គ្រឿង​​

1/09/2015 0 Comments A+ a-

ថេប្លេត N1 ដំបូង​របស់ Nokia មាន​សញ្ញាណ​ជោគជ័យ​គួរសម​នៅ​ចិន លក់​ដាច់​ស្តុក ២ម៉ឺន​គ្រឿង​រយៈពេល​តែ ៤នាទីប្រភព៖​ gsmarena
ថេប្លេត​ដំបូង​របស់ Nokia និង​ជា​ផលិតផល​បើកមុខ​ថ្មី​របស់​ក្រុមហ៊ុន​ហ្វាំងឡង់ បន្ទាប់ពី​ក្រុមហ៊ុន​លក់​អាជីវកម្ម​ទូរស័ព្ទ​ឱ្យ​ទៅ​ក្រុមហ៊ុន Microsoft កាលពី​ឆ្នាំ​មុន។ សញ្ញាណ​ជោគជ័យ​លើ​ថេប្លេត Nokia N1 នេះ គឺ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​គួរសម ដោយ​លក់​ដាច់​អស់ ២ម៉ឺន​គ្រឿង (២០.០០០គ្រឿង) ដោយ​គ្រាន់តែ​ចាប់​លក់​ដំបូង​ក្នុង​ប្រទេស​ចិន​រយៈពេល​តែ ៤នាទី​ប៉ុណ្ណោះ។ តម្លៃ​លក់​ Nokia N1 នៅ​​ចិន​ប្រហែល ២៥៧ដុល្លារ​ ខណៈ​នៅ​តាម​ទីផ្សារ​អន្តរជាតិ​​មាន​តម្លៃ​ ២៥០ដុល្លារ។

សម្រាប់​ប្រជាជន​ដែល​មិន​ទាន់​បាន​ទិញ Nokia N1 ហើយ​ចង់​ទិញ​ថេប្លេត​នេះ​ទៅ​ប្រើ គឺ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ទី១៥ ខែ​មករា​ខាង​មុខ។ បច្ចុប្បន្ន N1 ទើបតែ​មាន​លក់​នៅ​លើ​ទីផ្សារ​មួយ​ចំនួន​តូច​ប៉ុណ្នោះ ពោល​គឺ​មិន​ទាន់​លាតសន្ធឹង​ទៅ​ទីផ្សារ​ជាច្រើន​នៅ​ឡើយ។ 

លក្ខណៈ​សម្បត្តិ​របស់​ថេប្លេត Nokia N1 រួម​មាន៖
Nokia N1 មាន​កម្រាស់​ស្ដើង​ប្រហាក់ប្រហែល iPad Air 2 គឺ ៦,៩មិល្លីម៉ែត្រ ខណៈ iPad Air 2 មាន​កម្រាស់ ៦,១មិល្លីម៉ែត្រ រីឯ​ទម្ងន់ N1 គឺ ៣១៨ក្រាម។ លក្ខណសម្បត្តិ​នៅ​លើ​ថេប្លេត​ថ្មី​របស់ Nokia នេះ​រួម​មាន៖
-អេក្រង់ ៧,៩អ៊ីញ (2048x1536)px IPS LCD បច្ចេកវិទ្យា Gorilla Glass 3
-​បំពាក់​ប្រភេទ​ឈីប 64-bit ល្បឿន 2.3GHz Intel Atom Z3580
-RAM ទំហំ 2GB
-អង្គ​ចងចាំ 32GB
-កាមេរ៉ា​ក្រោយ​ទំហំ ៨មេហ្គាភិចហ្សែល និង​ខាង​មុខ ៥មេហ្គាភិចហ្សែល
-ប្រព័ន្ធ​ប្រតិបត្តិការ Android 5.0 Lollipop
-តំណភ្ជាប់៖ dual channel 802.11a/b/g/n/ac, Wi-Fi, Bluetooth 4.0
-រន្ធ Micro-USB 2.0 
-Stereo Speaker
-កម្រិត​ថាមពល​ថ្ម 5300mAh

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ fonearena, blogjackphone