អាជ្ញាធរនិងមន្ត្រីព្រៃឈើខេត្តសៀមរាបចុះបង្ក្រាបក្រុមកាប់ឈើនៅជើងភ្នំគូលែន
មេខ្លោងដែលដឹកនាំប្រជាពលរដ្ឋទៅចាប់យកដីទ្រនាប់ឧទ្យានជាតិភ្នំ គូលែន ដោយខុសច្បាប់បានទូរស័ព្ទទាក់ទងអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល កាលពីវេលាថ្ងៃត្រង់ថ្ងៃអាទិត្យ ទី៤ ខែមករា ដោយសុំឱ្យជួយរកមេធាវីការពារពួកគេជាបន្ទាន់។
ការសុំជំនួយការពារផ្លូវច្បាប់នេះ នៅស្របពេលដែលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ទៅកម្លាំងសមត្ថកិច្ចជាច្រើនផ្នែកឱ្យតាមរក ចាប់ខ្លួនមនុស្សមួយចំនួនដែលពាក់ព័ន្ធ និងការកាប់បំផ្លាញព្រៃនៃទ្រនាប់ឧទ្យានជាតិ ហើយរុករានយកដីខុសច្បាប់។
កងរាជអាវុធហត្ថដែលចុះបង្ក្រាបក្រុមអ្នកកាប់កូនឈើនៅក្នុង ចម្ការទ្រនាប់ឧទ្យានជាតិ ក្បែរភ្នំគូលែន ហើយចូលទៅសង់ខ្ទមដើម្បីចាប់យកដីខុសច្បាប់ ប្រមូលកូនឈើដែលកាប់សង់ខ្ទមយកទៅដាក់លើឡានដើម្បីបោសសំអាតសំណង់ អនាធិបតេយ្យ នៅថ្ងៃទី៤ មករា ២០១៥។ RFA/Hang Savyouth
ស្ថាប័នតុលាការដែលអមដោយអាជ្ញាធរខេត្តសៀមរាប និងខណ្ឌរដ្ឋបាលព្រៃឈើបានដឹកនាំកម្លាំងចម្រុះ មានប៉ូលិស កងរាជអាវុធហត្ថ ទាហាន និងមេព្រៃប្រមាណជិត ២០០នាក់ បើកប្រតិបត្តិការទ្រង់ទ្រាយធំនៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែមករា ដើម្បីបង្ក្រាបប្រជាពលរដ្ឋមួយក្រុមដែលកាប់បំផ្លាញព្រៃឧទ្យានជាតិ នៅតំបន់ចំបក់៣ដើម ជាប់ជើងភ្នំគូលែន នាឃុំត្បែង ស្រុកបន្ទាយស្រី។
ចាប់តាំងពីវេលាម៉ោងជាង ៦ព្រឹក កម្លាំងប៉ូលិស កងរាជអាវុធហត្ថ ទាហាន និងមេព្រៃជាច្រើនបានដាក់ពង្រាយនៅតាមដងផ្លូវ និងខ្លះទៀតដាក់នៅតាមព្រៃ បំណងស្ទាក់ចាំបង្ក្រាបប្រជាពលរដ្ឋជាង ៥០០នាក់ ដែលមកពីបណ្ដាខេត្តផ្សេងៗ ហើយចូលទៅកាប់ព្រៃក្នុងចម្ការកូនឈើដែលដាំដោយរដ្ឋបាលព្រៃឈើ រួចសង់ធ្វើជាខ្ទមតូចៗដើម្បីចាប់យកដីខុសច្បាប់។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប គឺលោក ទា គឹមសុទ្ធ។ លោកមានប្រសាសន៍នៅពេលចុះប្រតិបត្តិការនោះថា កម្លាំងមេព្រៃជាង ១០០នាក់ មកពីគ្រប់សង្កាត់ទាំងអស់ រួមជាមួយប៉ូលិសស្រុកបន្ទាយស្រី កងរាជអាវុធហត្ថ និងទាហានផង កំពុងបើកប្រតិបត្តិការទ្រង់ទ្រាយធំដើម្បីការពារទ្រនាប់ឧទ្យានជាតិ ភ្នំគូលែន ដែលរដ្ឋបាលព្រៃឈើខំដាំកូនបេង ជាច្រើនពាន់ដើមរយៈជាង ១០ឆ្នាំមកហើយ។
លោក ទា គឹមសុទ្ធ បញ្ជាក់ទៀតថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ កន្លងទៅ មានមេខ្លោងមួយចំនួនបានដឹកនាំ និងបំផុសប្រជាពលរដ្ឋចម្រុះមកពីបណ្ដាខេត្តផ្សេងៗ ឱ្យចូលទៅកាប់បំផ្លាញកូនឈើនៅក្នុងចម្ការ ហើយសង់ខ្ទមខុសច្បាប់ចំនួនជាង ១០០ខ្នង។ មិនតែប៉ុណ្ណោះ ក្រុមអ្នកចូលទៅកាន់កាប់ដីទាំងនោះបានដុតបំផ្លាញព្រៃឈើអស់ ប្រមាណជាង ២០ហិកតារថែមទៀត។
លោក ទា គឹមសុទ្ធ បញ្ជាក់ទៀតថា សកម្មភាពរបស់មេខ្លោងនៃចលនាចាប់យកដីធ្លីខុសច្បាប់នោះ ថែមទាំងហ៊ានសរសេរសេចក្ដីជូនដំណឹងទៅអាជ្ញាធរខេត្តសៀមរាប ថានៅថ្ងៃទី១២ ខែមករា ខាងមុខ ពួកគេនឹងវាស់ដីចែកឱ្យប្រជាពលរដ្ឋចំនួន ៥៦២គ្រួសារ ដោយមិនចាំបាច់រង់ចាំការសម្រេចពីអាជ្ញាធរទៀតផង៖ «អនាធិបតេយ្យចំ ហើយ ខុសច្បាប់ទាំងស្រុង ព្រោះសុទ្ធតែជាចម្ការឈើរបស់រដ្ឋដាំតាំងតែពីឆ្នាំ២០០២ ម្ល៉េះហ្នឹង។ ប៉ុន្តែដោយសារពួកលុកលុយបានបណ្ដុំគ្នាច្រើន ពួកខ្ញុំរដ្ឋបាលព្រៃឈើមានគ្នាតិចតួចមិនអាចធ្វើអ្វីកើត ដល់អ៊ីចឹងត្រូវប្រើប្រាស់កម្លាំងគណៈបញ្ជាការកងឯកភាពស្រុកដើម្បី រៀបចំទប់ស្កាត់»។
កម្លាំងចម្រុះឱ្យដឹងថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានចេញដីកាឱ្យសមត្ថកិច្ចតាមរកចាប់ខ្លួនមេខ្លោងចំនួន ៤នាក់ ដែលជាអ្នកដឹកនាំដ៏សកម្មក្នុងរឿងកាប់បំផ្លាញព្រៃឈើនៅទ្រនាប់ ឧទ្យានជាតិភ្នំគូលែន ដើម្បីយកដីកាន់កាប់ខុសច្បាប់នោះ។
ទោះយ៉ាងណា អធិការនគរបាលស្រុកបន្ទាយស្រី លោក មុយ ណន ដែលដឹកនាំកម្លាំងប៉ូលិសជាង ៣០នាក់ ចុះប្រតិបត្តិការដែរ បានច្រានចោលមិនអធិប្បាយ និងបង្ហើបឱ្យដឹងពីឈ្មោះអ្នកដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួននោះ ទេ៖ «យើងអនុវត្តតាមបទបញ្ជាតែប៉ុណ្ណោះបានហើយ។ ខ្ញុំមកការពារ អញ្ជើញសួរអភិបាលខេត្តទៅ»។
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលសន្និដ្ឋានថា មេខ្លោងដែលដឹកនាំមនុស្សជាច្រើនរយនាក់ទៅកាប់បំផ្លាញកូនឈើនៅ ក្នុងចម្ការនៃទ្រនាប់ឧទ្យានជាតិភ្នំគូលែន នោះអាចជាអ្នកដែលធ្លាប់ដឹកនាំប្រជាពលរដ្ឋចំនួនជាង ៣០០គ្រួសារ ទៅដណ្ដើមកាន់កាប់ដីពីអ្នកចំបក់ ៣ដើម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ។ កាលណោះអាជ្ញាធរខេត្តសៀមរាប បានចុះទៅវាស់ដីចែកប្រជាពលរដ្ឋជាង ៨០គ្រួសារ នៅតំបន់ចំបក់ ៣ដើម ស្រាប់តែមានប្រជាពលរដ្ឋជាង ៣០០នាក់ផ្សេងទៀតដែលអះអាងថា មកពីភូមិត្បែងខាងលិច និងភូមិគូលែនថ្មី នៃឃុំត្បែង ស្រុកបន្ទាយស្រី លេចមុខមកឆាឆៅរំខាន។
កាលពីវេលាម៉ោងជាង ១២ថ្ងៃត្រង់ថ្ងៃទី៤ ខែមករា បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះចុះរុះរើខ្ទមខុសច្បាប់ដែលសង់ នៅតាមតំបន់ទ្រនាប់ឧទ្យានជាតិជើងភ្នំគូលែនចោល ហើយកម្លាំងមួយចំនួនទៀតតាមរកចាប់ខ្លួនមេខ្លោងមក គឺបុរសម្នាក់ឈ្មោះ គុណ អេង ដែលធ្លាប់ធ្វើជាអ្នកដឹកនាំមនុស្សជាង ៣០០នាក់ទៅដណ្ដើមយកដីរបស់អ្នកចំបក់៣ដើម បានចេញមុខឆ្លើយបដិសេធមិនទទួលខុសត្រូវចំពោះការកាប់បំផ្លាញកូនឈើ នោះទេ។
លោក គុណ អេង មានប្រសាសន៍ដ៏ខ្លីតាមទូរស័ព្ទថា អ្នកភូមិដែលចូលទៅសង់ខ្ទមនិងចាប់យកដីចំការឈើនោះ មិនបានកាប់បំផ្លាញកូនឈើដូចការចោទប្រកាន់ទេ៖ «ការពិតមិនមែន ទេ ប្រជាជនត្រួសតែកូនឈើធម្មតាទេ មិនមែនកាប់ព្រៃឈើទេ។ ប៉ុន្តែកំពុងវល់នេះមិនទាន់ស្ដាប់បានទេ នៅជាមួយប្រជាជន»។
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលនៅខេត្តសៀមរាប ឱ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះកំពុងតាមបង្ក្រាប និងតាមរកចាប់ខ្លួនមេខ្លោងកាប់ព្រៃយកដីមក គឺមានអ្នកពាក់ព័ន្ធនឹងសកម្មភាពនោះខ្លះបានទូរស័ព្ទមកសុំឱ្យជួយ រកមេធាវីការពារពួកគេ។
អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប លោក សួស ណារិន មានប្រសាសន៍ថា បន្ទាប់ពីចុះពិនិត្យដល់កន្លែងចម្ការឈើផ្ទាល់ គឺលោកគាំទ្រដល់កម្លាំងចម្រុះរបស់រដ្ឋាភិបាលដែលបង្ក្រាបការកាប់ ព្រៃ បំណងកាន់កាប់ដីខុសច្បាប់នោះ។
លោក សួស ណារិន លើកទឹកចិត្តឱ្យកម្លាំងរដ្ឋាភិបាលត្រូវបន្តការបង្ក្រាបដូចភ្លៀង រលឹមទៅលើតំបន់ជាច្រើនទៀតនៃខេត្តសៀមរាប ដែលកំពុងតែមានការកាប់បំផ្លាញព្រៃឈើដើម្បីរុករានយកដីដូចគ្នានេះ ដែរ៖ «ការរុករាននេះវាមិនត្រឹមត្រូវទេ ហើយប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ អាចមានសិទ្ធិដាក់ពាក្យស្នើសុំទៅអាជ្ញាធរសិន ដើម្បីសុំដីសម្បទានសង្គមកិច្ច»។
ចំណែកអ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក ចៅ ល័ក្ខវណ្ណា ឱ្យដឹងថា កាលពីវេលាម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី៤ ខែមករា គឺមេខ្លោងដែលដឹកនាំប្រជាពលរដ្ឋកាប់ព្រៃដើម្បីយកដីនៅជើងភ្នំ គូលែនម្នាក់ បានទូរស័ព្ទមកទាក់ទងរូបលោកឱ្យជួយរកមេធាវីការពារពួកគេ ក៏ប៉ុន្តែលោកមិនទាន់ឆ្លើយតាមអ្វីដែលពួកគេចង់បាននោះទេ។
លោក ចៅ ល័ក្ខវណ្ណា ក៏មិនពេញចិត្តចំពោះសកម្មភាពរបស់ក្រុមអ្នកដែលនាំគ្នាកាប់បំផ្លាញ កូនឈើនៅទ្រនាប់ឧទ្យានជាតិភ្នំគូលែននោះដែរ ពីព្រោះអ្នកទាំងនោះធ្លាប់បានបដិសេធមិនស្ដាប់និងទទួលយកការអប់រំ ពីក្រុមសង្គមស៊ីវិល៖ «កាលមុនយើងនិយាយទៅស្ដាប់គ្នាអត់បាន រហូតដល់ដំណាក់កាលនេះមានដីកាចេញមកហើយ។ អ៊ីចឹងយើងមើលឃើញថា វាជារឿងមួយដែលមិនស្របតាមច្បាប់ ព្រោះច្បាប់ភូមិបាលកាលណាកាប់រានព្រៃ រានដីរដ្ឋខុសច្បាប់ក្រោយពីច្បាប់ភូមិបាលចេញ ចាត់ទុកថានេះជារឿងខុសច្បាប់»។
អង្គការសិទ្ធិមនុស្សលីកាដូ ខេត្តសៀមរាប បានហៅសកម្មភាពកាប់បំផ្លាញព្រៃឈើ ហើយយកដីរបស់រដ្ឋទៅកាន់កាប់ គឺជាអំពើខុសច្បាប់ ដូច្នេះ អង្គការសិទ្ធិមនុស្សលីកាដូ មិនមានលទ្ធភាពផ្ដល់មេធាវីឱ្យទៅការពារអ្នកដែលប្រព្រឹត្តខុស ច្បាប់ទាំងនោះទេ៕ ប្រភពៈ RFAមេខ្លោងដែលដឹកនាំប្រជាពលរដ្ឋទៅចាប់យកដីទ្រនាប់ឧទ្យានជាតិភ្នំ គូលែន ដោយខុសច្បាប់បានទូរស័ព្ទទាក់ទងអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល កាលពីវេលាថ្ងៃត្រង់ថ្ងៃអាទិត្យ ទី៤ ខែមករា ដោយសុំឱ្យជួយរកមេធាវីការពារពួកគេជាបន្ទាន់។

អង្គការសិទ្ធិមនុស្សលីកាដូ ខេត្តសៀមរាប បានហៅសកម្មភាពកាប់បំផ្លាញព្រៃឈើ ហើយយកដីរបស់រដ្ឋទៅកាន់កាប់ គឺជាអំពើខុសច្បាប់ ដូច្នេះ អង្គការសិទ្ធិមនុស្សលីកាដូ មិនមានលទ្ធភាពផ្ដល់មេធាវីឱ្យទៅការពារអ្នកដែលប្រព្រឹត្តខុស ច្បាប់ទាំងនោះទេ៕ ប្រភពៈ RFA