សមរង្ស៊ី និង​កឹម​សុខា នឹង​ឈឺក្បាល​ជាង​មុន ពេល​ត្រឡប់​ចូល​ប្រទេស​នៅ​សប្តាហ៍​ក្រោយ​

1/05/2015 0 Comments A+ a-

ភ្នំពេញ: ​នៅពេលដែល​លោក សម រង្ស៊ី និង លោក កឹម សុខា បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​នៅ​សប្តាហ៍រ​ក្រោយ ពួកគេ​នឹង​ប្រឈមមុខ​នឹង​បញ្ហា​ថ្មី​។ នោះ​គឺ​មេ​ចាស់​មក​ដណ្តើម​សម្លេងគាំទ្រ​របស់​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​លោក សម រង្ស៊ី ត្រូវ​រំពឹងថា​នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១០​ខែមករា បី​ថ្ងៃ​បន្ទាប់ពី​ការវិលត្រឡប់​របស់លោក​កឹម សុខា ពី​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃទី​៧​ខែមករា​។​
​បន្ទាប់ពី​ការសប្បាយ​នៅក្រៅ​ប្រទេស​មួយរយៈ មេដឹកនាំ​ប្រឆាំង​ទាំងពីរ​ប្រហែលជា​នឹង​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ខ្លាំង​ជាង​មុន​។ ឥឡូវ​សត្រូវ​នយោបាយ​លែង​គ្រាន់តែ​ជា​គណបក្សកាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀតហើយ​។​
​ហ្វ៊ុនស៊ិនប៉ិច ដែល​រួបរួម​ជាង​មុននឹង​ជាការ​គំរាមកំហែង​ថ្មី​មួយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​។ សម្តេចក្រុមព្រះ ទោះបី​ជាមាន​កំហុសឆ្គង​ច្រើន​នៅក្នុង​នយោបាយ​ក្តី ព្រះអង្គ​ក៏ត្រូវ​បាន​ចាត់ទុកថា ចាត់ទុកថា​ជា​អ្នកនយោបាយ​ដ៏​សំខាន់​មួយរូប​នៅ​កម្ពុជា​ដោយ​ឆ្លងកាត់​ពិសោធន៍​ជាច្រើន​ទាំង​ល្អ​និង​អាក្រក់​។​
​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្រោម​ការដឹកនាំ​ថ្មី​របស់​ព្រះអង្គ ប្រហែលជា​មិនអាច​ដណ្តើម​តំណែង​ប្រឆាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ​។ ប៉ុន្តែ​យ៉ាងហោចណាស់ ហ្វ៊ុនស៊ិនប៉ិច អាច​នឹង​បំបែក​ការគាំទ្រ​ខ្លះ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ទោះបី​តិច​ឬ​ច្រើនក្តី​។​
​លោក គង់ គាំ ប្រធាន​គណបក្ស​សម រង្ស៊ី បានទទួល​ស្គាល់​អំពី​ការគំរាមកំហែង​បំបែក​សម្លេង​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅថ្ងៃនេះ តាមរយៈ​ការលេចចេញ​វត្តមាន​របស់​សម្តេចក្រុមព្រះ នៅក្នុង​ការចូល​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច​វិញ​។​
​លោក សម រង្ស៊ី និង លោក កឹម សុខា ក៏​រឹតតែ​ឈឺក្បាល​ថែមទៀត​ដែរ ដោយសារតែ​មានគំនិត​ផ្សេង​មួយទៀត​ដែល​ដឹកនាំ​ដោយ​លោក កែម ឡី ដែលជា​អ្នកវិភាគ​មួយរូប​ដើម្បី​បង្កើត​គណបក្ស​មូលដ្ឋាន​ថ្មី​មួយ​ដែរ​។​
​ព្រឹ​ត្ត​ការណ៍​ពីរ​នេះ​ប្រហែលជា​នឹង​បញ្ចប់​រាត្រី​ទឹកឃ្មុំ ខាង​នយោបាយ​របស់លោក​សម រង្ស៊ី និង​កឹម សុខា​៕ ប្រភពៈ CEN
boss_cen