ក្បាច់រួមភេទ ដ៏ល្អបំផុត សម្រាប់ស្ត្រី

1/05/2015 0 Comments A+ a-


good sex
បើយើងនិយាយអំពី ក្បាច់រួមភេទគឺគ្មានអ្វី ដែលល្អជាងមនុស្សស្រី អង្គុយនៅពីលើ (Cowgirl) នោះទេ ព្រោះ វាងាយនឹងទទួល បានចំណុចកំពូល អាចគ្រប់គ្រង ស្ថានការណ៍បានគ្រប់យ៉ាង ទាំងការភ្ញោចខាងក្រៅ ខាងក្នុង និងឲ្យខាងប្រុសរួមភេទ បានកាន់តែយូរ ។
ប៉ុន្តែក្បាច់តែមួយមុខនេះ គឺមិនគ្រាប់គ្រាន់នោះទេ អ្នកគួរតែ សិក្សាបន្ថែមទៀតអំពីវា។
ខាងក្រោយមនេះអ្នកនឹង ទទួលបាននូវ ការប្រើក្បាច់ដើម្បី រួមភេទដោយខ្លួនឯង និងការណែនាំដើម្បី ឲ្យ ទទួលបាន ចំណុចកំពូលកាន់តែស្រួល ។
ចំណុចមូលដ្ឋាន
នៅពេលអ្នកឡើងជិះពីលើដៃគូហើយ អ្នកគួរតែមានជម្រើសខ្លះៗ សម្រាប់ការកម្រើក ឬប្រើដៃ និងជើងទាំងសងខាង ។ ជើងម្ខាងគួរតែលើ ក្រឡងពីលើខាងប្រុស ដែលកំពុងតែដេក ពេលនោះអ្នកនឹងទទួល បានអារម្មណ៍ដ៏អស្ចារ្យហើយ ។
អ្នកក៏អាច លុតជង្គង់នៅពីលើ ខាងប្រុសក៏បានដែរ ព្រោះវាជាក្បាច់មួយ ដែលមិនសូវប្រើ កម្លាំងសង្កត់ខ្លាំង និងផ្តល់ឲ្យអ្នកនូវ ជម្រើសជាច្រើនបន្ថែមទៀត ។ វេជ្ជបណ្ឌិត សាឌី អាលីសុន (Dr. Sadie Allison) និយាយថា ការដាក់ជើងរបស់អ្នក នៅលើកំពូលភ្លៅ របស់គាត់នឹងធ្វើឲ្យអ្នកមាន លំនឹងកាន់តែច្រើន ។ អ្នកក៏មានសេរីភាព ក្នុងការប្រើដៃដែរ នៅពេលអង្គុយរួមភេទ ។ អ្នកអាចដាក់ដៃ នៅគ្រប់កន្លែងចាប់ ពីទ្រូងរបស់គាត់ ចុះមកក្រោម ឬអោបករបស់គាត់។
ទីតាំងរបស់ដៃក៏នឹង ប៉ះពាល់ទៅលើភាព ជិតគ្នាដែលអ្នកកំពុងតាំងនៅ និងមុំដែលគាត់ អាចសូកបញ្ចូលលិង្គបាន ។ ចូរសាកល្បងជម្រើស ពីរបីបន្ថែមទៀត ដើម្បីមើលថាតើអ្វី ដែលល្អបំផុត និងខុសគ្នាប៉ុណ្ណា ។ ប្រសិនបើអ្នកត្រូវប្រើដៃ ភ្ញោចដោយខ្លួនឯង នៅកន្លែងដែលអ្នកមិន ចង់ធ្វើ អ្នកក៏អាចប្រើដៃ នោះទៅភ្ញោចឲ្យ ខាងប្រុសបន្ថែមទៀត ។
កែទិចនិចបន្តិច
បន្ថែមពីលើការធ្វើចលនាដៃ និងជើង អ្នកក៏អាចសាកល្បង ក្បាច់រួមភេទ Cowgirl ដោយត្រឡប់ក្រោយ ។ សម្រាប់ដៃគូរួមភេទមួយចំនួន ក្បាច់មួយនេះ អាចជួយ ឲ្យអ្នកវាយប្រហារទៅលើ G-spot និង ផ្តល់អារម្មណ៍យ៉ាងល្អ សម្រាប់ខាងប្រុសទៀតផង ។ វេជ្ជបណ្ឌិត អាឡីសុន ណែនាំថា ការធ្វើខ្នងឲ្យកោងវានឹង ផ្តល់បានជាមុំកាន់តែ ល្អសម្រាប់ការសូក បញ្ចូលលិង្គ និងឲ្យគាត់បាន មើលឃើញនូវទិដ្ឋភាពដ៏អស្ចារ្យ ។
មធ្យោបាយមួយផ្សេងទៀត សម្រាប់ការផ្លាស់ប្តូរទីកន្លែង ការរួមភេទលើកៅអី ប្រហែលជាល្អម្យ៉ាងដែរ ។ វេជ្ជបណ្ឌិត ចយ ដាវីតសុន (Dr. Joy Davidson) ឯកទេសព្យាបាលជំងឺផ្លូវភេទ និងជាអ្នកបង្កើត The Joy Spot និយាយថា សម្រាប់មនុស្សស្រី ក្បាច់រួមភេទមួយនេះ (អ្នកអាចអង្គុយ នៅពីលើភ្លៅរបស់គាត់) អាចបង្កើតបាននូវអ្វីៗ ខុសប្លែកគ្នាទាំងអស់តែម្តង ហើយក៏ប្រហែលជាលែង សូវចូលចិត្តក្បាច់ Cowgirl ទៀតដែរ ។ ដោយសារតែមុំនៃការសូក បញ្ចូលលិង្គមានលក្ខណៈប្លែក ហើយអ្នកទាំងពីរ នៅជិតគ្នាកាន់តែខ្លាំងទៀត វាពិតជាអាចឲ្យទទួល បាននូវអារម្មណ៍ថ្មី និងផ្តល់នូវការភ្ញោចលើ Clitoris (សេរ) កាន់តែច្រើន។
រឿងដែលសំខាន់
អ្នកប្រហែលជាធ្លាប់ឮពី ភាពងាយស្រួលនៃការប្រើក្បាច់ មួយនេះហើយព្រោះ វាងាយនឹងទទួល បានចំណុចកំពូល ហើយឥឡូវនេះ យើងនឹង ប្រាប់អ្នក ពីរបៀបធ្វើវា ។ គុណសម្បត្តិមួយនៃការប្រើក្បាច់ Cowgirl គឺថាដៃរបស់ដៃគូ នៅទំនេរ ដូច្នេះចូរកុំឲ្យវាទំនេរអី! គាត់អាចប្រើដៃ ដើម្បីដើម្បីភ្ញោច អ្នកបន្ថែមទៀតបាន។
វេជ្ជបណ្ឌិត បាណាបី បី បារ៉ាត (Dr. Barnaby B. Barratt) គ្រូពេទ្យព្យាបាលជំងឺផ្លូវភេទ និងជានាយក មជ្ឈមណ្ឌល Center for Tantric Spirituality និយាយថា ការដែលអង្គុយនៅពីលើ បែបនេះជួយឲ្យអ្នកអាច ដកដង្ហើមបានស្រួល ហើយក៏ជាគន្លឹះដ៏សំខាន់ ដើម្បីឈាន ដល់ចំណុចកំពូលដែរ ។
វេជ្ជបណ្ឌិត អាឡីសុន បានឲ្យដឹងពីមធ្យោបាយឈាន ដល់ចំណុចកំពូលថា ចូរងាក់អាងត្រគៀក ទៅមុខបន្តិច ។ ស្តាប់ទៅដូចជាធម្មតាទេ ប៉ុន្តែអ្វីដែលជាមុខសញ្ញា គឺអាចធ្វើឲ្យបរបេទ្វាមាស របស់អ្នក ផ្អឹបខ្លួនទៅនឹងថ្ងាស់ ក្រោមរបស់គាត់។ ក្រោយមកទៀត ប្រសិនបើអ្នក ធ្វើចលនាត្រគៀកជារង្វង់ អ្នកនឹងទទួលបាននូវ ការភ្ញោចលើសេរកាន់តែច្រើន ហើយខាងប្រុសអាច នឹងទទួលអារម្មណ៍ ស្រួលផងដែរ ។
តាំងអារម្មណ៍ឲ្យនឹង
ស្ត្រីមួយចំនួនមិនចង់ប្រើក្បាច់នេះ រួមភេទទេដោយសារតែ យល់ថា រាងកាយពួកគេមើល ទៅមិនស្អាត ហើយវាក៏ជាការពិតមួយថា ពេលអ្នកអង្គុយដូច្នេះ បានវាពិតជាមើល ទៅស្រស់ស្អាតទៅវិញទេ។ ប៉ុន្តែយើងមានអាថ៌កំបាំង មួយចំនួនដែលអ្នកសាកល្បង បានដើម្បីបង្កើន ទំនុកចិត្តដល់ ខ្លួនឯងកាន់តែច្រើន ។ ការស្លៀក សម្លៀកបំពាក់ ក្នុងស្អាតៗមួយចំនួនអាច ឲ្យអ្នកមានអារម្មណ៍ថាមាន ផាសុខភាពបាន ហើយចូរឆ្លុះកញ្ចក់ទុក ជាសិនមុនពេលឈាន ចូលប្រតិបត្តិការដែល ពុះកញ្ជ្រោល ។
អ្នកក៏អាចបង្កើនអារម្មណ៍ ដោយប្រើពន្លឺភ្លើងទៀន ឬគ្មានពន្លឺតែម្តង ដូច្នេះអ្នកក៏មិនមាន អារម្មណ៍អៀនខ្មាស់ នូវរូបរាងមិនល្អដែរ ។ ការអង្គុយលើកៅអី ក៏ជាគំនិតមួយល្អដែរ ព្រោះមិនអាចមើលឃើញអ្វីបាន ច្រើនលើរាងកាយ ។ ការចាក់សោរភ្នែកដៃគូ របស់អ្នកគឺជាវិធីមួយដ៏ល្អ ប្រសិនបើគាត់ កំពុងតែមើលមុខ របស់អ្នក ហើយធ្វើយ៉ាងណាកុំ ឲ្យគាត់មើលទៅកន្លែង ណាផ្សេងឲ្យសោះ។ ចូរចាប់ផ្តើមដោយយឺតៗ។ ប្រសិនបើធ្វើបែបនេះហើយ នៅតែអៀនខ្មាស់ទៀត ចូរផ្លាស់ប្តូរក្បាច់ថ្មីវិញ។
អ្វីដែលសំខាន់គឺ ត្រូវតែទប់ស្កាត់ឲ្យបាន នូវគំនិតអវិជ្ជមាន ចំពោះខ្លួនឯងក្នុងពេល រួមភេទ។ វេជ្ជបណ្ឌិត ដាវីតសុន និយាយថាគំនិតទាំងនេះ អាចបំផ្លាញអារម្មណ៍ ដែលអ្នកកំពុងតែមានបាន មានន័យថា ក្បាច់រួមភេទពិតប្រាកដនោះ មិនអាចឲ្យអ្នកធ្វើ វាបានឡើយ។ ដូច្នេះចូរផ្តោត ទៅលើក្បាច់រួមភេទ និងសាតិអារម្មណ៍ដើរ ស្មើគ្នាក្នុងពេលរួមភេទ។ ហើយចូរប្រាប់ខ្លួនឯងថា ដៃគូររបស់អ្នកមិន កំពុងតែគិតអំពីក្បាលពោះដ៏ធំ ឬជំងឺស្បែកដែល អ្នកកំពុងតែមាននោះតេ គាត់គ្រាន់តែដឹងថាមានតែ អ្នកទេទើបជួយដាស់ អារម្មណ៍ពុះកញ្ជ្រោល របស់គាត់បាន៕