គ្រូបង្រៀន​នៅ​ខេត្ដ​សៀមរាប ព្រមាន​ចុះ​អ​វត្ដ​មាន​សិស្ស​ដែល​មិន​ចូលរួម​ពិធី​រំឭក​ថ្ងៃ​៧​មករា

1/08/2015 0 Comments A+ a-



10-january_school_150107-2015-01-07ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ​មួយចំនួន ក្នុង​ខេត្ដ​សៀមរាប ព្រមាន​ចុះ​អ​វត្ដ​មានដាក់ពិន័យ ឬ​កាត់​ពិន្ទុចំពោះ​សិស្ស​ណា​មិន​ចូលរួម​ពិធី​រំឭក​ខួប​លើក​ទី​៣៦ នៃ​ថ្ងៃ​៧​មករា ​។​
00:00
00:00
សិស្ស​នៅ​វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​១០​មករា ខេត្ដ​សៀមរាប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេងឲ្យ​ VOD ​ដឹង​ប្រហាក់ប្រហែលគ្នា​ថា ពួកគេ​មិន​ចង់​ចូលរួម​ពិធី​រំឭក​ខួប​ថ្ងៃ​៧​ម​រា​នៅ​នេះ ដោយ​សារ​ជា​ថ្ងៃ​ឈប់សម្រាក ហើយ​ចង់​នៅផ្ទះ​ជួយ​ការងារ​ក្រុម​គ្រួសារ ប៉ុន្ដែ​បែរជា​អ្នកគ្រប់គ្រង​សាលា បង្ខំ​ឲ្យ​ពួកគេ​ទៅ​ចូលរួម​ពិធី​នេះ​ទាំង​ពួកគេ​មិន​ពេញចិត្ដ​ទៅវិញ​ ។ ពួកគេ​បន្ដ​ថា នាយក នាយករង​នៅ​វិទ្យាល័យ​ទាំងពីរ​នេះ ប្រាប់ថាបើ​សិស្សានុសិស្ស​ណា​មិន​ចូល​អបអរ​ទិវា ៧​មករា នៅថ្ងៃនេះ នោះ​នាយក​សាលា ឬ​គ្រូ​ប្រចាំ​ថ្នាក់​នឹង​កាត់​ពិន្ទុ ដាក់ពិន័យ ព្រមទាំង​ចុះ​អ​វត្ដ​មាន​ដោយ​ដាក់ថាឈប់​អត់​ច្បាប់ ​។​
VOD មិនអាច​ទាក់ទង​នាយកវិទ្យាល័យ​១០​មករា ១៩៧៩ លោក គឹម ឡេង ដើម្បី​សាកសួរ​ពី​បញ្ហា​នេះបានទេ ចំណែក​នាយករងវិទ្យាល័យ​អង្គរ លោក ដួង និមល ក៏​មិន​អាច​សុំ​បំភ្លឺ​បានដែរដោយ​លោកប្រាប់ថាទូរ​សព្ទ​ច្រឡំ​លេខ​ ។​
​ប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡាខេត្ដ​សៀមរាប លោក អ៊ុង សិរី​ឌី បដិសេធថាមិន​មាន​គ្រូបង្រៀន​ណាគំរាម​ចុះ​អ​វត្ដ​មាន ឬ​កាត់​ពិន្ទុ​សិស្ស​នោះទេ​ ។ លោក​ថា ថ្ងៃ​៧​មករា​នេះ​ជា​ថ្ងៃ​បុណ្យ​ជាតិ សិស្សសាលា​ត្រូវ​បាន​ឈប់សម្រាក​ ។ ប៉ុន្ដែ​លោក​ថា ពិធីបុណ្យ​ជាតិ​សិស្ស​ត្រូវ​ចូលរួម​តាម​ការចាត់តាំង​ ។
ទោះជា​យ៉ាងនេះ​ក្ដី នាយក​ប្រតិ​ប​ត្ដិវិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ លោក សេង រិទ្ធី មានប្រសាសន៍ថាការបង្ខិតបង្ខំ​សិស្ស​ឲ្យចូល​រួម​ក្នុង​ពិធី ដែល​មិន​មាន​ការយល់ព្រម​ពីសា​មី​ខ្លួន ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​រប​ស់​ពួកគេ ​។ លោក ​សេង រិទ្ធី ហៅ​ការចូលរួម​របស់​សិស្ស​នៅ​ថ្ងៃ​៧​មករា​នេះ ថា​ជា​ថ្ងៃ​គ្មាន​ន័យ​សម្រាប់​ពួកគេ ​។
កាលពី​ខែ​មិថុនា​ ឆ្នាំ​២០១៣ សភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​ច្បាប់ប្រឆាំង​អ្នក​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ។ ច្បាប់​នោះ​ចែងថា អ្នក​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុងសម័យ​ខ្មែរក្រហម ត្រូវ​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន ដល់​៤​លាន​រៀល ​៕
ប្រភពពី vodhotnews.com