អាកាសយានដ្ឋាន អន្តរជាតិ ប្រកាសអាសន្ន កម្រិតខ្ពស់ "អាចនឹងមាន ករណីប្លន់យន្តហោះ"

1/06/2015 0 Comments A+ a-

ព័ត៌មានអន្តរជាតិ ៖​ អាកាសយានដ្ឋានអន្តរជាតិ ប្រទេស ឥណ្ឌា ប្រកាសអាសន្ន កម្រិតខ្ពស់ បន្ទាប់ពី របាយការណ៍ស៊ើបការណ៍ដោយសម្ងាត់ ព្រមាន ដល់មន្រ្តីសន្តិសុខជាតិថាអាចនឹងមានករណីប៉ុនប៉ង ប្លន់យន្តហោះ ពីក្រុមហ៊ុនអាកាសចរណ៍ ប្រទេស ឥណ្ឌា ។
ប្រភពសារព័ត៌មាន ពីទំព័រ ប៊ីប៊ីស៊ី បានចុះផ្សាយ អោយដឹងថា សន្តិសុខតាមបណ្តាអាកាសយានដ្ឋាន អន្តរជាតិ ត្រូវបានរឹតបណ្តឹង ក្រោយមានសេចក្តីរាយការណ៍ ពីក្រុមស៊ើបអង្កេតដោយសម្ងាត់ក្នុងនោះ របាយការណ៍ បំភ្លឺអោយដឹងថា យន្តហោះ ជើងហោះហើរ Delhi-Kabul របស់ក្រុមហ៊ុន អាកាសចរណ៍ រដ្ឋអាចជាមុខសញ្ញាក្នុងការវាយប្រហារប្លន់ ពីសំណាក់ក្រុមសកម្មប្រយុទ្ធ អ៊ីស្លាមជ្រុលនិយម ។​
យ៉ាងណាមិញ របាយការណ៍ ក៏បានគូសបញ្ជាក់ទន្ទឹមនឹងគ្នាផងដែរថាករណីប្រកាសអាសន្នលើកនេះ ត្រូវបានធ្វើឡើង មុននឹងមានការប្រារព្ធឡើងនូវកម្មវិធីបុណ្យជាតិ ប្រទេស ឥណ្ឌា   Republic Day នា ថ្ងៃទី ២៦ មករា ខាងមុខនេះ ខណៈមានលោក ប្រធានាធិបតី សហរដ្ឋអាមេរិក លោក  បារ៉ាក់ អូបាម៉ា ចូលរួមជាភ្ញៀវកិត្តិយស ។ គួររំឮកថា ក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ ប្រទេស  ឥណ្ឌា បានប្រ​ កាសអាសន្នជាញឺកញាប់ ស្តីពី ហានិភ័យ ក្នុងការវាយប្រហារ ពីសំណាក់ភារវករ ។
របាយការណ៍ បន្តអោយដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Air India បានទទួលទូរស័ព្ទ អានាមិក ដោយ មានការគម្រាមគំហែង ថាយន្តហោះរបស់ក្រុមហ៊ុនខ្លួន ប្រឈមនឹងការប្លន់ ។ ភ្លាមៗ   ក៏មានសេចក្តី ប្រកាសអាសន្ន ដោយមានការរឹតបន្តឹង សន្តិសុខ​នៅតាមបណ្តាអាកាសយានដ្ឋាន    ស្របពេលដែល អ្នកដំណើរ ហៀបនឹងឡើង លើ     យន្តហោះ ធ្វើដំណើរនោះ ហោចណាស់ ត្រូវស្កេន  ក៏ដូចជា ពិនិត្យ អោយបានពីរដង ។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ អំឡុងខែ វិច្ឆិកា កន្លងទៅនេះ កងទ័ព   ជើងទឹក ប្រទេស ឥណ្ឌា បានដក ត្រលប់មកវិញនូវ នាវាចម្បាំងពីគ្រឿង ពីកំពង់ផែ ភាគខាង   កើតក្រុង Calcuttaក្រោយក្រុមស៊ើបការ ណ៍ដោយសម្ងាត់ ព្រមានពីការវាយប្រហារ ភារវកម្ម ពីសំណាក់ក្រុមភារវករ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ីព័ត៌មានអន្តរជាតិ ៖​ អាកាសយានដ្ឋានអន្តរជាតិ ប្រទេស ឥណ្ឌា ប្រកាសអាសន្ន កម្រិតខ្ពស់ បន្ទាប់ពី របាយការណ៍ស៊ើបការណ៍ដោយសម្ងាត់ ព្រមាន ដល់មន្រ្តីសន្តិសុខជាតិថាអាចនឹងមានករណីប៉ុនប៉ង ប្លន់យន្តហោះ ពីក្រុមហ៊ុនអាកាសចរណ៍ ប្រទេស ឥណ្ឌា ។
ប្រភពសារព័ត៌មាន ពីទំព័រ ប៊ីប៊ីស៊ី បានចុះផ្សាយ អោយដឹងថា សន្តិសុខតាមបណ្តាអាកាសយានដ្ឋាន អន្តរជាតិ ត្រូវបានរឹតបណ្តឹង ក្រោយមានសេចក្តីរាយការណ៍ ពីក្រុមស៊ើបអង្កេតដោយសម្ងាត់ក្នុងនោះ របាយការណ៍ បំភ្លឺអោយដឹងថា យន្តហោះ ជើងហោះហើរ Delhi-Kabul របស់ក្រុមហ៊ុន អាកាសចរណ៍ រដ្ឋអាចជាមុខសញ្ញាក្នុងការវាយប្រហារប្លន់ ពីសំណាក់ក្រុមសកម្មប្រយុទ្ធ អ៊ីស្លាមជ្រុលនិយម ។​
យ៉ាងណាមិញ របាយការណ៍ ក៏បានគូសបញ្ជាក់ទន្ទឹមនឹងគ្នាផងដែរថាករណីប្រកាសអាសន្នលើកនេះ ត្រូវបានធ្វើឡើង មុននឹងមានការប្រារព្ធឡើងនូវកម្មវិធីបុណ្យជាតិ ប្រទេស ឥណ្ឌា   Republic Day នា ថ្ងៃទី ២៦ មករា ខាងមុខនេះ ខណៈមានលោក ប្រធានាធិបតី សហរដ្ឋអាមេរិក លោក  បារ៉ាក់ អូបាម៉ា ចូលរួមជាភ្ញៀវកិត្តិយស ។ គួររំឮកថា ក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ ប្រទេស  ឥណ្ឌា បានប្រ​ កាសអាសន្នជាញឺកញាប់ ស្តីពី ហានិភ័យ ក្នុងការវាយប្រហារ ពីសំណាក់ភារវករ ។
របាយការណ៍ បន្តអោយដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Air India បានទទួលទូរស័ព្ទ អានាមិក ដោយ មានការគម្រាមគំហែង ថាយន្តហោះរបស់ក្រុមហ៊ុនខ្លួន ប្រឈមនឹងការប្លន់ ។ ភ្លាមៗ   ក៏មានសេចក្តី ប្រកាសអាសន្ន ដោយមានការរឹតបន្តឹង សន្តិសុខ​នៅតាមបណ្តាអាកាសយានដ្ឋាន    ស្របពេលដែល អ្នកដំណើរ ហៀបនឹងឡើង លើ     យន្តហោះ ធ្វើដំណើរនោះ ហោចណាស់ ត្រូវស្កេន  ក៏ដូចជា ពិនិត្យ អោយបានពីរដង ។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ អំឡុងខែ វិច្ឆិកា កន្លងទៅនេះ កងទ័ព   ជើងទឹក ប្រទេស ឥណ្ឌា បានដក ត្រលប់មកវិញនូវ នាវាចម្បាំងពីគ្រឿង ពីកំពង់ផែ ភាគខាង   កើតក្រុង Calcuttaក្រោយក្រុមស៊ើបការ ណ៍ដោយសម្ងាត់ ព្រមានពីការវាយប្រហារ ភារវកម្ម ពីសំណាក់ក្រុមភារវករ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី