ពលរដ្ឋផ្ទុកមេរោគអេដស៍នៅឃុំរកាឡើងដល់២២៦នាក់
ប្រជាពលរដ្ឋអ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កើនឡើងដល់ ២២៦នាក់ហើយ គិតត្រឹមថ្ងៃទី៣ មករា ឆ្នាំ២០១៥។ បញ្ហានេះ ធ្វើឲ្យអ្នកផ្ទុកមេរោគអេដស៍មួយចំនួនបានលេបថ្នាំពន្យារ បណ្ដើរៗហើយ។ ទន្ទឹមនឹងនោះ មានអ្នកភូមិខ្លះនៅពេលលេបថ្នាំធ្វើទុក្ខក្នុងខ្លួនគ្មាន កម្លាំងកំហែងមិនអាចធ្វើការងារអ្វីបាននោះទេ។
ប្រជាពលរដ្ឋនៅឃុំរកា ដែលធ្វើតេស្តឈាមរកឃើញថា មានមេរោគអេដស៍នោះ ភាគច្រើននៅផ្ទះសម្បែងខ្វល់ខ្វាយនឹងមេរោគនេះមិនបានចេញទៅធ្វើ ការងាររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារនោះទេ។
ពលរដ្ឋចុះឈ្មោះធ្វើតេស្ដឈាមរកមេរោគអេដស៍ នៅមណ្ឌលសុខភាព ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤។ RFA/Hum Chamroeun
ក្រុមអ្នកផ្ទុកមេរោគអេដស៍នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ថ្លែងនៅខាងក្រោមផ្ទះនៅថ្ងៃទី៤ មករា ថា ចាប់តាំងពីដឹងថា ខ្លួនធ្វើមានមេរោគអេដស៍ភ្លាម គឺម្នាក់ចេះតែខ្វល់ខ្វាយក្នុងចិត្តមិនឈប់ឈរឡើយ។ អ្នកភូមិបន្តថា សព្វថ្ងៃនេះគ្រូពេទ្យបានឲ្យថ្នាំពន្យារលេបបណ្ដើរៗដែរ ហើយថាពេលថ្នាំលេបម្ដងៗ អ្នកសុខភាពមិនល្អធ្វើទុក្ខក្នុងខ្លួនរកក្អួតចង្អោរ គ្មានកម្លាំងកំហែងដូចពេលមុននោះទេ។ ទោះយ៉ាងនេះក្ដី ពួកគាត់បញ្ជាក់ថា មានអង្គការសង្គមស៊ីវិលមួយចំនួនបានចុះអប់រំផ្លូវចិត្តតាមផ្ទះ អ្នកផ្ទុកមេរោគអេដស៍ជាបន្តបន្ទាប់ដែរ ធ្វើឲ្យកាត់បន្ថយការគិតរវើរវាយបានមួយចំនួន៖ «ដូចធូរអារម្មណ៍ ច្រើននៅពេលដែលអ្នកគ្រូ លោកគ្រូគាត់បានមកពន្យល់ឲ្យយល់ដឹងពីជំងឺនេះថា បើលេបថ្នាំទៀតទាត់ធ្វើឲ្យសុខភាពល្អ ហើយរស់បានយូរអង្វែងដូចគេឯងអ៊ីចឹងដែរ។ គេមកអប់រំយើងមិនភ័យពីជំងឺដែលកើតហ្នឹង តែក្នុងចិត្តខ្ញុំនៅតែបារម្ភខ្លាចជំងឺនេះព្យាបាលមិនជារស់នៅ មិនបានយូរទៅមុខទៀត។ ខ្ញុំលេបថ្នាំពន្យារជំងឺអេដស៍ហ្នឹងទៅ ចេះតែធ្វើទុក្ខវិលមុខរកធ្វើអ្វីក៏មិនបានដែរ ហើយគ្រូពេទ្យគាត់ឲ្យខ្ញុំលេបថ្នាំពន្យារហ្នឹងរហូត»។
ទោះយ៉ាងនេះក្ដី អ្នកដែលផ្ទុកមេរោគអេដស៍ទាំងនោះ សំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ជាក់ពីមូលហេតុពីការឆ្លងមេរោគ នេះ ដល់ប្រជាពលរដ្ឋឲ្យបានឆាប់ ព្រមទាំងផ្ដល់ជំនួយអាហារហូបចុក និងថ្នាំព្យាបាលជំងឺដល់អ្នកផ្ទុកមេរោគអេដស៍រយៈពេលវែងផង។
ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសុខាភិបាល លោក តែង គន្ធី ធ្លាប់មានប្រសាសន៍កាលពីថ្ងៃទី៣១ ធ្នូ ថា អាជ្ញាធរពាក់ព័ន្ធបានបញ្ជូនឈាមដែលធ្វើតេស្តរួចទៅពិនិត្យនៅ ក្រៅប្រទេសអស់ទៅហើយ ដើម្បីស្រាវជ្រាវពីការឆ្លងជំងឺនោះ ហើយថាលទ្ធផលយ៉ាងនោះពុំទទួលបាននៅឡើយទេ៖ «ស្លាកឈាមដែលយើង ទទួលពីគាត់ហ្នឹងយើងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលល្បីៗធ្វើការ ស្រាវជ្រាវ ដូចជានៅសហរដ្ឋអាមេរិក នៅកូរ៉េអ៊ីចឹង ដើម្បីពិនិត្យមើលមេរោគដែលកើតនៅភូមិរកាហ្នឹងបន្ថែមទៀត។ តែយ៉ាងអ្វីដែលធ្លាប់បានផ្ដល់សេវាដល់ពួកគាត់នោះ គឺបានផ្ដល់ជួនពួកគាត់ជាបន្តបន្ទាប់ហើយ»។
លោកបន្តថា អាជ្ញាធរពាក់ព័ន្ធកំពុងរិះរកវិធីអប់រំផ្លូវចិត្តរយៈពេលវែងដល់ អ្នកផ្ទុកមេរោគអេដស៍ទាំងនោះ ដើម្បីកុំឲ្យពួកគាត់ព្រួយបារម្ភចំពោះអ្វីដែលជួបប្រទះនោះ។ តែយ៉ាងណា លទ្ធផលអ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ពីមួយថ្ងៃទៅមួយចេះតែកើនឡើងជាបន្តបន្ទាប់។
ជំទប់ទី២ឃុំរកា លោក សឿម ឆម មានប្រសាសន៍បញ្ជាក់ថា លទ្ធផលអ្នកផ្ទុកមេរោគអេដស៍បានកើនឡើងដល់ ២២៦នាក់ហើយ គិតត្រឹមថ្ងៃទី៣ មករា ឆ្នាំ២០១៥ រួមមានភូមិចំនួន៣ គឺភូមិអំបែងថ្ងៃតាហែន និងភូមិរកា៖ «ហើយសព្វថ្ងៃនេះ អ្នកដែលមានមេរោគនេះ គឺពួកគាត់អត់នៅសំងំស្ងៀមទេ ទី១ ចង់បានលទ្ធផលពីក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធ ទី២ ពួកគាត់សតិអារម្មណ៍មិននឹងនទេ គឺក្នុងគ្រួសារបាត់បង់ចំណូលសេដ្ឋកិច្ចអស់ហើយ។ បញ្ហានេះប្រសិនបើអាជ្ញាធរពាក់ព័ន្ធរកមូលហេតុពីការកើតជំងឺនេះ មិនឃើញទេ នោះប្រជាពលរដ្ឋមិនសុខចិត្តឡើយ»។
លោកបន្តថា ចំនួនអ្នកផ្ទុកមេរោគអេដស៍នៅភូមិរកា អាចកើនឡើងថែមទៀត ដោយសារប្រជាពលរដ្ឋនៅតែបន្តទៅធ្វើតេស្តឈាមរកមេរោគអេដស៍នៅមណ្ឌល សុខភាពរកា ជាបន្តបន្ទាប់នៅឡើយ៕ ប្រភពៈ RFAប្រជាពលរដ្ឋអ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កើនឡើងដល់ ២២៦នាក់ហើយ គិតត្រឹមថ្ងៃទី៣ មករា ឆ្នាំ២០១៥។ បញ្ហានេះ ធ្វើឲ្យអ្នកផ្ទុកមេរោគអេដស៍មួយចំនួនបានលេបថ្នាំពន្យារ បណ្ដើរៗហើយ។ ទន្ទឹមនឹងនោះ មានអ្នកភូមិខ្លះនៅពេលលេបថ្នាំធ្វើទុក្ខក្នុងខ្លួនគ្មាន កម្លាំងកំហែងមិនអាចធ្វើការងារអ្វីបាននោះទេ។
ប្រជាពលរដ្ឋនៅឃុំរកា ដែលធ្វើតេស្តឈាមរកឃើញថា មានមេរោគអេដស៍នោះ ភាគច្រើននៅផ្ទះសម្បែងខ្វល់ខ្វាយនឹងមេរោគនេះមិនបានចេញទៅធ្វើ ការងាររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារនោះទេ។
ពលរដ្ឋចុះឈ្មោះធ្វើតេស្ដឈាមរកមេរោគអេដស៍ នៅមណ្ឌលសុខភាព ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤។ RFA/Hum Chamroeun
ក្រុមអ្នកផ្ទុកមេរោគអេដស៍នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ថ្លែងនៅខាងក្រោមផ្ទះនៅថ្ងៃទី៤ មករា ថា ចាប់តាំងពីដឹងថា ខ្លួនធ្វើមានមេរោគអេដស៍ភ្លាម គឺម្នាក់ចេះតែខ្វល់ខ្វាយក្នុងចិត្តមិនឈប់ឈរឡើយ។ អ្នកភូមិបន្តថា សព្វថ្ងៃនេះគ្រូពេទ្យបានឲ្យថ្នាំពន្យារលេបបណ្ដើរៗដែរ ហើយថាពេលថ្នាំលេបម្ដងៗ អ្នកសុខភាពមិនល្អធ្វើទុក្ខក្នុងខ្លួនរកក្អួតចង្អោរ គ្មានកម្លាំងកំហែងដូចពេលមុននោះទេ។ ទោះយ៉ាងនេះក្ដី ពួកគាត់បញ្ជាក់ថា មានអង្គការសង្គមស៊ីវិលមួយចំនួនបានចុះអប់រំផ្លូវចិត្តតាមផ្ទះ អ្នកផ្ទុកមេរោគអេដស៍ជាបន្តបន្ទាប់ដែរ ធ្វើឲ្យកាត់បន្ថយការគិតរវើរវាយបានមួយចំនួន៖ «ដូចធូរអារម្មណ៍ ច្រើននៅពេលដែលអ្នកគ្រូ លោកគ្រូគាត់បានមកពន្យល់ឲ្យយល់ដឹងពីជំងឺនេះថា បើលេបថ្នាំទៀតទាត់ធ្វើឲ្យសុខភាពល្អ ហើយរស់បានយូរអង្វែងដូចគេឯងអ៊ីចឹងដែរ។ គេមកអប់រំយើងមិនភ័យពីជំងឺដែលកើតហ្នឹង តែក្នុងចិត្តខ្ញុំនៅតែបារម្ភខ្លាចជំងឺនេះព្យាបាលមិនជារស់នៅ មិនបានយូរទៅមុខទៀត។ ខ្ញុំលេបថ្នាំពន្យារជំងឺអេដស៍ហ្នឹងទៅ ចេះតែធ្វើទុក្ខវិលមុខរកធ្វើអ្វីក៏មិនបានដែរ ហើយគ្រូពេទ្យគាត់ឲ្យខ្ញុំលេបថ្នាំពន្យារហ្នឹងរហូត»។
ទោះយ៉ាងនេះក្ដី អ្នកដែលផ្ទុកមេរោគអេដស៍ទាំងនោះ សំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ជាក់ពីមូលហេតុពីការឆ្លងមេរោគ នេះ ដល់ប្រជាពលរដ្ឋឲ្យបានឆាប់ ព្រមទាំងផ្ដល់ជំនួយអាហារហូបចុក និងថ្នាំព្យាបាលជំងឺដល់អ្នកផ្ទុកមេរោគអេដស៍រយៈពេលវែងផង។
ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសុខាភិបាល លោក តែង គន្ធី ធ្លាប់មានប្រសាសន៍កាលពីថ្ងៃទី៣១ ធ្នូ ថា អាជ្ញាធរពាក់ព័ន្ធបានបញ្ជូនឈាមដែលធ្វើតេស្តរួចទៅពិនិត្យនៅ ក្រៅប្រទេសអស់ទៅហើយ ដើម្បីស្រាវជ្រាវពីការឆ្លងជំងឺនោះ ហើយថាលទ្ធផលយ៉ាងនោះពុំទទួលបាននៅឡើយទេ៖ «ស្លាកឈាមដែលយើង ទទួលពីគាត់ហ្នឹងយើងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលល្បីៗធ្វើការ ស្រាវជ្រាវ ដូចជានៅសហរដ្ឋអាមេរិក នៅកូរ៉េអ៊ីចឹង ដើម្បីពិនិត្យមើលមេរោគដែលកើតនៅភូមិរកាហ្នឹងបន្ថែមទៀត។ តែយ៉ាងអ្វីដែលធ្លាប់បានផ្ដល់សេវាដល់ពួកគាត់នោះ គឺបានផ្ដល់ជួនពួកគាត់ជាបន្តបន្ទាប់ហើយ»។
លោកបន្តថា អាជ្ញាធរពាក់ព័ន្ធកំពុងរិះរកវិធីអប់រំផ្លូវចិត្តរយៈពេលវែងដល់ អ្នកផ្ទុកមេរោគអេដស៍ទាំងនោះ ដើម្បីកុំឲ្យពួកគាត់ព្រួយបារម្ភចំពោះអ្វីដែលជួបប្រទះនោះ។ តែយ៉ាងណា លទ្ធផលអ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ពីមួយថ្ងៃទៅមួយចេះតែកើនឡើងជាបន្តបន្ទាប់។
ជំទប់ទី២ឃុំរកា លោក សឿម ឆម មានប្រសាសន៍បញ្ជាក់ថា លទ្ធផលអ្នកផ្ទុកមេរោគអេដស៍បានកើនឡើងដល់ ២២៦នាក់ហើយ គិតត្រឹមថ្ងៃទី៣ មករា ឆ្នាំ២០១៥ រួមមានភូមិចំនួន៣ គឺភូមិអំបែងថ្ងៃតាហែន និងភូមិរកា៖ «ហើយសព្វថ្ងៃនេះ អ្នកដែលមានមេរោគនេះ គឺពួកគាត់អត់នៅសំងំស្ងៀមទេ ទី១ ចង់បានលទ្ធផលពីក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធ ទី២ ពួកគាត់សតិអារម្មណ៍មិននឹងនទេ គឺក្នុងគ្រួសារបាត់បង់ចំណូលសេដ្ឋកិច្ចអស់ហើយ។ បញ្ហានេះប្រសិនបើអាជ្ញាធរពាក់ព័ន្ធរកមូលហេតុពីការកើតជំងឺនេះ មិនឃើញទេ នោះប្រជាពលរដ្ឋមិនសុខចិត្តឡើយ»។
លោកបន្តថា ចំនួនអ្នកផ្ទុកមេរោគអេដស៍នៅភូមិរកា អាចកើនឡើងថែមទៀត ដោយសារប្រជាពលរដ្ឋនៅតែបន្តទៅធ្វើតេស្តឈាមរកមេរោគអេដស៍នៅមណ្ឌល សុខភាពរកា ជាបន្តបន្ទាប់នៅឡើយ៕ ប្រភពៈ RFA