គណបក្សប្រឆាំងនឹងចុះត្រួតពិនិត្យពិធីសាសនារបស់វៀតណាមនៅភ្នំបូកគោ
តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ឲ្យដឹងថាក្រុមការងាររបស់គណៈកម្មការទី៧នៃរដ្ឋសភា នឹងចុះត្រួតពិនិត្យភ្នំបូកគោ ក្នុងខេត្តកំពតដើម្បីផ្ទៀងផ្ទាត់ការឆ្លើយតបរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលថាពិធីសាសនារបស់ជនជាតិវៀតណាមនៅភ្នំបូកគោមិនប៉ះពាល់ដល់វប្បធម៌ ខ្មែរឡើយ។
ក្នុងពេលជួបយុវជននៅក្នុងវេទិកាPolitikoffee កាលពីរសៀលថ្ងៃសៅរ៍ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថាមន្រ្តីក្រសួងវប្បធម៌ បានចុះត្រួតពិនិត្យនៅតំបន់បូកគោ ហើយបានលើកឡើងថាពិធីសាសនារបស់ជនជាតិវៀតណាម នៅភ្នំបូកគោ មិនប៉ះពាល់ដល់វប្បធម៌ខ្មែរឡើយ។ លោកបន្តថាលោកនឹងចុះត្រួតពិនិត្យផ្ទាល់ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៥ ដើម្បីផ្ទៀងផ្ទាត់ជាមួយរបាយការណ៍របស់ក្រសួង។ លោកបញ្ជាក់បន្ថែមថាក្រោយពីការចុះពិនិត្យផ្ទាល់ លោកនឹងរកចំណុចណាខ្លះ ដែលមន្រ្តីក្រសួងរាយការណ៍មិនត្រឹមត្រូវ រួចលោកនឹងចេញជាអនុសាសន៍ទៅក្រសួង។
បន្ទាប់ពីការចុះត្រួតពិនិត្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យដឹងថាភ្ញៀវទេសចរវៀតណាមដែលនាំគ្នាមកធ្វើពិធីសាសនា ពុំមានលក្ខណៈធំដុំនោះទេ ហើយពួកគេក៏មិនស្នាក់នៅទីនោះជាអចិន្ត្រៃយ៍ដែរ។ ប៉ុន្តែក្រសួងបារម្ភថាប្រសិនបើខ្វះការគ្រប់គ្រងពីសំណាក់អាជ្ញាធរ និងក្រុមហ៊ុននៅទីនោះ នឹងធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ អនាម័យ និងសុវត្ថិភាពភ្ញៀវទេសចរ និងបរិស្ថាននៅទីនោះ។
រមណីដ្ឋានភ្នំបូកគោត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនលោក ឧកញ៉ា សុខ គង់ ដែលទទួលបានសិទ្ធិអភិវឌ្ឍតំបន់នោះ។
គួររំឭកថា កន្លងទៅ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា មានបានឆ្លើយតបនឹងការសាកសួរបស់គណៈកម្មការទី៧នៃរដ្ឋសភាថា«បើ តាមខ្ញុំដឹង ទីនោះជាកន្លែងមួយដែលមានជំនឿ គេយល់ថា ស័ក្តិសិទ្ធិគេទៅ។ ទេសចរណ៍ភាគច្រើនគេទៅកន្លែងហ្នឹង ដូច្នេះខ្ញុំគិតថាជាសិទ្ធិសេរីភាពរបស់ជំនឿខាងសាសនាមួយ តែយើងខ្ញុំនឹងទៅមើលថាមានផលប៉ះពាល់ដល់វប្បធម៌របស់យើងយ៉ាង ម៉េច»៕ ប្រភពៈ VODតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ឲ្យដឹងថាក្រុមការងាររបស់គណៈកម្មការទី៧នៃរដ្ឋសភា នឹងចុះត្រួតពិនិត្យភ្នំបូកគោ ក្នុងខេត្តកំពតដើម្បីផ្ទៀងផ្ទាត់ការឆ្លើយតបរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលថាពិធីសាសនារបស់ជនជាតិវៀតណាមនៅភ្នំបូកគោមិនប៉ះពាល់ដល់វប្បធម៌ ខ្មែរឡើយ។
ក្នុងពេលជួបយុវជននៅក្នុងវេទិកាPolitikoffee កាលពីរសៀលថ្ងៃសៅរ៍ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថាមន្រ្តីក្រសួងវប្បធម៌ បានចុះត្រួតពិនិត្យនៅតំបន់បូកគោ ហើយបានលើកឡើងថាពិធីសាសនារបស់ជនជាតិវៀតណាម នៅភ្នំបូកគោ មិនប៉ះពាល់ដល់វប្បធម៌ខ្មែរឡើយ។ លោកបន្តថាលោកនឹងចុះត្រួតពិនិត្យផ្ទាល់ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៥ ដើម្បីផ្ទៀងផ្ទាត់ជាមួយរបាយការណ៍របស់ក្រសួង។ លោកបញ្ជាក់បន្ថែមថាក្រោយពីការចុះពិនិត្យផ្ទាល់ លោកនឹងរកចំណុចណាខ្លះ ដែលមន្រ្តីក្រសួងរាយការណ៍មិនត្រឹមត្រូវ រួចលោកនឹងចេញជាអនុសាសន៍ទៅក្រសួង។
បន្ទាប់ពីការចុះត្រួតពិនិត្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យដឹងថាភ្ញៀវទេសចរវៀតណាមដែលនាំគ្នាមកធ្វើពិធីសាសនា ពុំមានលក្ខណៈធំដុំនោះទេ ហើយពួកគេក៏មិនស្នាក់នៅទីនោះជាអចិន្ត្រៃយ៍ដែរ។ ប៉ុន្តែក្រសួងបារម្ភថាប្រសិនបើខ្វះការគ្រប់គ្រងពីសំណាក់អាជ្ញាធរ និងក្រុមហ៊ុននៅទីនោះ នឹងធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ អនាម័យ និងសុវត្ថិភាពភ្ញៀវទេសចរ និងបរិស្ថាននៅទីនោះ។
រមណីដ្ឋានភ្នំបូកគោត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនលោក ឧកញ៉ា សុខ គង់ ដែលទទួលបានសិទ្ធិអភិវឌ្ឍតំបន់នោះ។
គួររំឭកថា កន្លងទៅ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា មានបានឆ្លើយតបនឹងការសាកសួរបស់គណៈកម្មការទី៧នៃរដ្ឋសភាថា«បើ តាមខ្ញុំដឹង ទីនោះជាកន្លែងមួយដែលមានជំនឿ គេយល់ថា ស័ក្តិសិទ្ធិគេទៅ។ ទេសចរណ៍ភាគច្រើនគេទៅកន្លែងហ្នឹង ដូច្នេះខ្ញុំគិតថាជាសិទ្ធិសេរីភាពរបស់ជំនឿខាងសាសនាមួយ តែយើងខ្ញុំនឹងទៅមើលថាមានផលប៉ះពាល់ដល់វប្បធម៌របស់យើងយ៉ាង ម៉េច»៕ ប្រភពៈ VOD